តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្ដម វ៉ាង វិនបីន (Wang Wenbin) ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បង្ហាញក្ដីសង្ឃឹមថា ការសម្តែងសិល្បៈខ្មែរ និងសកម្មភាពវប្បធម៌ និងការកម្សាន្តផ្សេងទៀតនៅលើដងវិថីថ្មើរជើង (Walk Street) នឹងទាក់ទាញភ្ញៀវទេសចរចិនកាន់តែច្រើន។
ឯកឧត្ដម វ៉ាង វិនបីន បានលើកឡើងថា «ចាប់តាំងពីបើកដំណើរការនាឆ្នាំនេះមក វិថីថ្មើរជើងនៅមាត់ទន្លេក្នុងរាជធានីភ្នំពេញ បានក្លាយជាកន្លែងកម្សាន្តចុងសប្តាហ៍ដ៏ពេញនិយមសម្រាប់អ្នករស់នៅក្នុងតំបន់ និងភ្ញៀវទេសចរ។»
ឯកឧត្ដមសង្ឃឹមថា «ការសម្តែងសិល្បៈខ្មែរ និងសកម្មភាពវប្បធម៌ និងការកម្សាន្តផ្សេងទៀតនៅលើដងវិថីនេះនឹងទាក់ទាញភ្ញៀវទេសចរចិនកាន់តែច្រើន។»