សម្តេចតេជោ៖ មានបក្សខ្លះព្យាយាមបំបែកបំបាក់ផ្ទៃក្នុងបក្សប្រជាជន ប៉ុន្តែផ្ទុយទៅវិញបែកបាក់ខ្លួនឯងវិញ

2025/03/21 10:40:18 am        322

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ដាំទៅក្រុមប្រឆាំង ឬគណបក្សណាក៏ដោយ សូមកុំបន្តព្យាយាមបំបែកផ្ទៃក្នុង គណបក្សប្រជាជនកម្ពុជាឲ្យសោះ ដោយសម្តេច បានលើកឡើងថា ការព្យាយាមរបស់ក្រុមទាំងនោះ គឺមិនអាចទៅរួចនោះទេ ខណៈគណបក្សប្រជាជនកម្ពុជា គឺបានដើរស៊ីសង្វាក់គ្នាណាស់។

ថ្លែងពិធីបំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ជូនសម្ដេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សូមប្រាប់ទៅក្រុមប្រឆាំង​ កុំគិត​ព្យាយាម​ចង់បំបែកផ្ទៃក្នុង​ថ្នាក់​ដឹកនាំ​គណបក្សប្រជាជនកម្ពុជា​បន្តទៀតអី ដោយកាលពីកន្លងទៅ​មានគណបក្ស​នយោបាយ​ច្រើនហើយ ដែលបានព្យាយាមធ្វើឱ្យគណកប្សប្រជាជនកម្ពុជា​បែកបាក់សាមគ្គីគ្នា ប៉ុន្តែផ្ទុយទៅវិញ​ត្រូវបានបែកបាក់ខ្លួនឯងវិញ។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា«ពួកអ្នកត្រូវចាំ យល់ល្អទុកឲ្យទៅតាមដំណើរធម្មជាតិទៅ ប៉ុន្តែពួកអ្នក​ឯងគ្មានសមត្ថភាពទេ...ផ្ទុយទៅវិញពួកអ្នកឯងបែក​ខ្លួនឯង​មិនចាំបាច់ខ្ញុំ​ទៅបំបែកនោះទេ។ ពេលណាពួកគណបក្សប្រជាជន​កម្ពុជា​រដ្ឋាភិបាលរឹង ​ពេលនោះ​ហើយ​ដែល​សត្រូវរបស់យើង នឹងបែកបាក់ដោយខ្លួនឯង»។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក៏បានបង្ហើបឲ្យដឹងផងដែរថា ​កាលពីកន្លងទៅមានបុគ្គល មួយចំនួន​ក៏បានព្យាយាម​ធ្វើការបំបែកបំបាកសាមគ្គីរវាងសម្តេច និងសម្តេច ជា ស៊ីម , សម្តេច ស ខេង ផងដែរ ប៉ុន្តែការព្យាយាមបំបែកនេះ គឺមិនអាចទៅរួចនោះទេ ដោយ​សម្តេច​បានចាត់ទុក​ថា«សិល្បៈពួកទាំងនោះ បានលូតខុសសង្វាក់ ​ខណៈខាងនេះ (ខាងគណបក្សប្រជាជនកម្ពុជា) គឺរាំស្លូរ រាំចង្វាក់ក្បាច់អ្វីនោះ ​គឺត្រូវក្បួនគ្នាខ្លាំងណាស់​ពួក​អ្នកមើលមិនស្គាល់ និងមើលមិនយល់​នោះទេ»៕អត្ថបទបាន ចក់


អត្ថបទដែលទាក់ទង

គិតត្រឹមត្រីមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចេញឥណទានមានទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ
2026/06/19 09:28:43 pm        1
បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
2026/06/19 06:57:02 pm        1
សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
2026/06/19 06:17:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គិតត្រឹមត្រីមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចេញឥណទានមានទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ

2026/06/19 09:28:43 pm
​មន្ត្រីអាមេរិក៖ អ៊ីស្រាអែល និងហេសបូឡា ព្រម​ព្រៀង​មាន​​បទ​ឈប់បាញ់ចាប់ពីថ្ងៃទី១៩ ខែមិថុនា
2026/06/19 08:38:16 pm
​លោក Trump បញ្ជាក់​ថា សង្គ្រាមធ្វើឲ្យ​អ៊ីរ៉ង់ខ្សោយ និង​បដិសេធ​ការ​រិះគន់​របស់​ក្រុម​ប្រជាធិបតេយ្យ​
2026/06/19 08:33:34 pm
​មនុស្ស ១៨នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
2026/06/19 08:33:09 pm
​ទីក្រុងតំបន់ភ្នំហេមពាន្តរបស់ឥណ្ឌា ប្រែក្លាយជាគំនរសំរាម ដោយសារភ្ញៀវទេសចរច្រើន
2026/06/19 08:32:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/18 12:19:07 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/18 07:18:07 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/17 06:06:05 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/14 09:39:45 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am