សម្តេចតេជោ៖ មូលហេតុដែលមិនបំពាក់ផ្កាយ៥ ជូនសម្តេច ស ខេង គឺដោយសារលោកជាមន្រ្តីស៊ីវិល

2025/03/21 11:06:46 am        310

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានឆ្លើយតបទៅ នឹងចម្ងល់មួយចំនួន ជុំវិញបំពាក់ឋានន្តរសក្តិនាយឧត្តមសេនីយ៍ផុតលេខ​ផ្កាយមាស​៥ជូនសម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ ហើយហេតុអ្វី​មិនបំពាក់ជូនសម្តេច ​ស ខេង ផងដែរនោះ ត្រូវបានសម្តេចតេជោ លើកឡើងថា សម្តេច ស ខេង គឺជាមន្រ្តីស៊ីវិល មិនមានក្របខណ្ឌជាយោធានោះឡើយ។

ថ្លែងពិធីបំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ​ជូនសម្ដេចពិជ័យសេនា ទៀ បាញ់ និងសម្ដេច ម៉ែន សំអន នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ ​សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មានគេខាំមិនថា ហេតុអ្វីមិនបំពាក់ផ្កាយ៥ ជូនសម្តេចក្រឡាហោម ស ខេង ដែរ ហើយសម្តេច បានខាំមិនពន្យល់វិញថា សម្តេច ស ខេង អតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ​គឺស្ថិតនៅ ក្នុងក្របខណ្ឌស៊ីវិល តែប៉ុណ្ណោះ»។

សូមបញ្ជាក់ថា បើគិតរហូតដល់ពេលនេះ​ ប្រទេសកម្ពុជា​គឺ​មាន​ឥស្សរជន​ចំនួន៥រូបហើយ ដែល​ទទួល​បាន​ឋានន្តរសក្តិជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ​ក្នុងនោះមាន​សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច​អគ្គមហាពញាចក្រី ហេង ​សំរិន ​អតីតប្រធានរដ្ឋសភា ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្រ្តី​នៃកម្ពុជា ​និងបច្ចុប្បន្នជាប្រធាន​ ព្រឹទ្ធសភា និងប្រមុខរដ្ឋ ​និងពីររូបទៀត​ដែលទើប​តែងតាំង​ គឺ​សម្តេច ពិជ័យសេនា ទៀ បាញ់ អតីតរដ្ឋមន្រ្តីក្រសួងការពារជាតិ​ និងសម្តេចកិត្តិសង្គហបណ្ឌិត​ ម៉ែន សំអន អតីតរដ្ឋមន្រ្តីទំនាក់ទំនង ​រដ្ឋសភាព្រឹទ្ធនិងអធិការកិច្ច។

បើ​តាមសម្តេចតេជោ ​ហ៊ុន សែន ​បានលើកលឡើងថា​ សម្តេចពិតជាមានមោទនភាព​យ៉ាងខ្លាំង ក្រោយ​ព្រះមហាក្សត្រ​ប្រោសព្រះរាជទាន​ផ្តល់​ឋានន្តរសក្តិថ្នាក់ ​នាយ​ឧត្តមសេនីយ៍ផុត លេខ​ផ្កាយមាស ៥ជូនដល់សម្តេចពិជ័យសេនា ទៀ បាញ់ ​និង​សម្តេចសង្គហបណ្ឌិត ​ម៉ែន​ សំអន នាពេលនេះ គឺពិតសាកសមនឹងទទួល ​ខណៈលោកទាំងពីរ​គឺ​​បាន​ជួយ​ជាតិមាតុភូមិ និងបានរួម​ចំណែក​យ៉ាងសកម្ម ក្នុងការធ្វើឲ្យប្រទេសកម្ពុជា មានសុខសន្តិភាពរហូតដល់សព្វថ្ងៃនេះ៕


អត្ថបទដែលទាក់ទង

គិតត្រឹមត្រីមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចេញឥណទានមានទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ
2026/06/19 09:28:43 pm        1
បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
2026/06/19 06:57:02 pm        1
សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
2026/06/19 06:17:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គិតត្រឹមត្រីមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចេញឥណទានមានទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ

2026/06/19 09:28:43 pm
​មន្ត្រីអាមេរិក៖ អ៊ីស្រាអែល និងហេសបូឡា ព្រម​ព្រៀង​មាន​​បទ​ឈប់បាញ់ចាប់ពីថ្ងៃទី១៩ ខែមិថុនា
2026/06/19 08:38:16 pm
​លោក Trump បញ្ជាក់​ថា សង្គ្រាមធ្វើឲ្យ​អ៊ីរ៉ង់ខ្សោយ និង​បដិសេធ​ការ​រិះគន់​របស់​ក្រុម​ប្រជាធិបតេយ្យ​
2026/06/19 08:33:34 pm
​មនុស្ស ១៨នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
2026/06/19 08:33:09 pm
​ទីក្រុងតំបន់ភ្នំហេមពាន្តរបស់ឥណ្ឌា ប្រែក្លាយជាគំនរសំរាម ដោយសារភ្ញៀវទេសចរច្រើន
2026/06/19 08:32:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/18 12:19:07 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/18 07:18:07 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/17 06:06:05 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/14 09:39:45 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am