អនុប្រធានទី១នៃគណៈកម្មាធិការសភាទទួលបន្ទុកកិច្ចការអង្គការអន្តររដ្ឋាភិបាល សមាហរណកម្មអឺរ៉ុបអា ស៊ី និងទំនាក់ទំនងជាមួយជនរួមជាតិ បានប្រាប់សារព័ត៌មាន TASSថា កងកម្លាំងរុស្ស៊ី បានរំកិលទៅមុខជិតឈានដល់ការឡោមព័ទ្ធកងទ័ពអ៊ុយក្រែន នៅក្នុងភូមិ Gornal ក្នុងតំបន់ឃើស(Kursk)។
នាពេលមុននេះ ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ថា មុនពេលមានបទឈប់បាញ់ Easter អង្គភាពមកពីសមរភូមិខាងជើងរបស់រុស្ស៊ី បានវាយប្រហារលើកងពលតូចអ៊ុយក្រែន នៅជិតភូមិ Gornal ក្នុងតំបន់ ឃើស។
សមាជិកសភាជាន់ខ្ពស់រុស្ស៊ី បានពន្យល់ថា៖«នៅក្នុងតំបន់ Gornal កងទ័ពរបស់យើង បាននិងកំពុងរុលចូលទៅមុខ។ យើងកំពុងព្យាយាមឡោមព័ទ្ធភូមិនេះ ពីទិសដៅពីរ ហើយពួនស្ទាក់វាយប្រហារសត្រូវ នៅទីនោះ»។
អ៊ុយក្រែន បានបើកការវាយប្រហារទ្រង់ទ្រាយធំមួយ លើតំបន់ Kursk ព្រំដែនរុស្ស៊ី កាលពីថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២៤។ យោងតាមអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ជាង ៨៦% នៃតំបន់កាន់កាប់ដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ត្រូវបានរំដោះ ចាប់តាំងពីពេលនោះមក។ នៅតំបន់ខ្លះ នៅតាមបណ្តោយព្រំដែន កងទ័ពរុស្ស៊ី បានវាយលុកចូលក្នុងតំបន់ Sumy រួចហើយ។ ក្រសួងការពារជាតិរុស្ស៊ីរាយការណ៍ថា សត្រូវបានបាត់បង់ទាហានជាង ៧៤.000នាក់ ចាប់តាំងពីការចាប់ផ្តើមនៃអរិភាព នៅក្នុងតំបន់ឃើស។