ភ្លើងឆេះព្រៃរដ្ឋ New Jersey អាចជាភ្លើងឆេះព្រៃធំបំផុតប្រចាំរដ្ឋក្នុងរយៈពេល ២០ឆ្នាំ

2025/04/24 04:14:54 pm        41

ភ្លើងឆេះព្រៃនៅរដ្ឋ New Jersey អាចនឹងបញ្ចប់ទៅក្នុងនាមជាភ្លើងឆេះព្រៃធំបំផុតក្នុងរដ្ឋរបស់សហរដ្ឋអាមេរិកមួយនេះ នារយៈពេល ២០ឆ្នាំ ។

ក្រុមមន្រ្តីរដ្ឋ New Jersey និយាយកាលពីថ្ងៃពុធថា ភ្លើងឆេះព្រៃដែលកំពុងឆាបឆេះនៅទីក្រុង Pinelands អាចនឹងក្លាយជាគ្រោះមហន្តរាយភ្លើងឆេះព្រៃដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់រដ្ឋ ។

ភ្លើងឆេះព្រៃ Jones Road បានលេបត្របាក់ដីព្រៃចំនួនជាង ៥ពាន់ហិចតា ហើយភ្លើងឆេះព្រៃចំនួន ៤០ភាគរយប៉ុណ្ណោះ ត្រូវបានទប់ស្កាត់ គិតត្រឹមរសៀលថ្ងៃពុធ ។

លោក Bill Donnelly គឺជាប្រធានសេវាកម្មភ្លើងឆេះព្រៃរដ្ឋ New Jersey និយាយថា អ្នកដឹងស្រាប់ហើយថា រដ្ឋ New Jersey មានដីព្រៃងាយឆាបឆេះខ្លាំងបំផុត ។ អ្នករាល់គ្នាធ្លាប់ឃើញរដ្ឋ California ហើយរឿងគឺដូចគ្នាទេ ព្រៃដែលកំពុងឆាបឆេះ រីករាលដាលខ្លាំងតាមតំបន់ភ្នំ ។

លោក Donnelly បន្តថា មកទល់នឹងពេលនេះក្នុងឆ្នាំនេះ រដ្ឋ New Jersey កើតមានភ្លើងឆេះព្រៃ ២លើកខុសពីធម្មតា ។

ភ្លើងឆេះព្រៃចុងក្រោយនេះដែរ បានចាប់ផ្តើមកាលពីថ្ងៃអង្គារ នៅតំបន់គ្រប់គ្រងសត្វព្រៃ Greenwood ស្ថិតក្នុងស្រុក Ocean នៅចម្លោះទីក្រង Asbury Park និងទីក្រុង Atlantic City ។ 

ភ្លើងឆេះព្រៃនេះ ត្រូវបានគេរំពឹងថា នឹងបន្តឆាបឆេះរយៈពេលច្រើនថ្ងៃទៀត រហូតដល់មានភ្លៀងធ្លាក់នៅថ្ងៃសុក្រ ឬថ្ងៃសៅរ៍ ។ ទោះបីជាយ៉ាងណាក៏ដោយ វាពុំបានគំរាមកំហែងដល់តំបន់មានមនុស្សរស់នៅនោះទេ ៕

អត្ថបទដែលទាក់ទង

អ្នកកាន់ទុក្ខច្រើនកុះករ ចូលគោរពសម្តេចប៉ាប ហ្វ្រង់ស៊ីស ប៉ុន្មានម៉ោងចុងក្រោយនៃការដាក់ឲ្យចូលគោពជាសាធារណៈ
2025/04/26 08:26:28 am        1
ការសាងសង់អគារខ្ពស់បំផុតបោះបង់ចោលរបស់ពិភពលោក នឹងចាប់ផ្តើមឡើងវិញក្រោយរយៈពេល ១ទសវត្សរ៍
2025/04/25 08:55:47 pm        1
ជនប៉ាឡេស្ទីននៅជំរំ Beit Lahiya តំបន់ហ្កាហ្សា ទទួលបានអាហារពីផ្ទះបាយស៊ុប
2025/04/25 08:38:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកកាន់ទុក្ខច្រើនកុះករ ចូលគោរពសម្តេចប៉ាប ហ្វ្រង់ស៊ីស ប៉ុន្មានម៉ោងចុងក្រោយនៃការដាក់ឲ្យចូលគោពជាសាធារណៈ

2025/04/26 08:26:28 am
​ការសាងសង់អគារខ្ពស់បំផុតបោះបង់ចោលរបស់ពិភពលោក នឹងចាប់ផ្តើមឡើងវិញក្រោយរយៈពេល ១ទសវត្សរ៍
2025/04/25 08:55:47 pm
​ជនប៉ាឡេស្ទីននៅជំរំ Beit Lahiya តំបន់ហ្កាហ្សា ទទួលបានអាហារពីផ្ទះបាយស៊ុប
2025/04/25 08:38:33 pm
​រដ្ឋមន្ដ្រីសុខាភិបាល ចុះពិនិត្យការបម្រើសេវាសុខាភិបាលរបស់មន្ដ្រី បុគ្គលិកនៃមណ្ឌលសុខភាពស្រែសំបូរ ខេត្ដស្ទឹងត្រែង ដោយឥតព្រាងទុក
2025/04/25 08:34:52 pm
​អ៊ុយក្រែនប្រាប់ថា ជំហររបស់ខ្លួនត្រូវបានបញ្ជាក់ឡើងវិញ ក្នុងកិច្ចពិភាក្សាក្រុងឡុងដ្រ៍
2025/04/25 08:12:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/04/24 01:14:00 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/24 02:47:52 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/04/23 09:36:05 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/04/25 02:43:40 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am