Boeing ត្រៀមលក់យន្តហោះដែលត្រូវបញ្ចូនទៅចិន បើសង្គ្រាមពាណិជ្ជកម្មកាន់តែអាក្រក់ទៅៗ

2025/04/24 04:57:57 pm        59

ក្រុមហ៊ុន Boeing បានរៀបចំស្វែងរកអតិថិជនផ្សេងជំនួស ដើម្បីលក់យន្តហោះដែលដើមឡើយត្រៀមបញ្ជូនទៅប្រទេសចិន តែត្រូវបានជាប់គាំង ដោយសារមានជម្លោះពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ខណៈដែលក្រុមហ៊ុនផលិតយន្តហោះមួយនេះ ប្រឺងប្រែងកាត់បន្ថយផលប៉ះពាល់ដល់ការចែកចាយយន្តហោះ និងប្រមែប្រមូលប្រាក់ចំណូលរបស់ខ្លួនឡើងវិញ។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNBC កាលពីថ្ងៃពុធ (ទី២៣ ខែមេសា) នាយកប្រតិបត្តិ លោក Kelly Ortberg បានបញ្ជាក់ថា ប្រទេសចិនបានឈប់ទទួលយកការចែកចាយពីក្រុមហ៊ុន Boeing ដោយការអះអាងនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនបានរាយការណ៍ពីលទ្ធផលដ៏ល្អប្រសើរជាងការរំពឹងទុក។

គួរបញ្ជាក់ថា ចំណាត់ការនេះ ដែលត្រូវបានរាយការណ៍ជាលើកដំបូងកាលពីសប្តាហ៍មុនដោយសារព័ត៌មាន Bloomberg News បានធ្វើឲ្យមានការសង្ស័យ អំពីជោគវាសនារបស់យន្តហោះប្រហែល ៥០គ្រឿង ដែលត្រូវបានគ្រោងបញ្ជូនទៅប្រទេសចិន នៅឆ្នាំ២០២៥។

អំឡុងការប្រកាសពីប្រាក់ចំណូលរបស់ក្រុមហ៊ុន Boeing លោក Ortberg បានប្រាប់ឲ្យដឹងថា៖ «យើងកំពុងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអតិថិជនចិនរបស់យើង ហើយយើងកំពុងវាយតម្លៃយ៉ាងសកម្មនូវជម្រើសនានា ដើម្បីលក់យន្តហោះដែលបានផលិតរួចហើយ ឬកំពុងដំណើរការផលិត»។

ការជាប់គាំងនេះ បានគូសបញ្ជាក់ពីស្ថានភាពដ៏លំបាកដែលក្រុមហ៊ុន Boeing ប្រឈមជាមួយ ក្នុងនាមជាក្រុមហ៊ុននាំចេញទំនិញឧស្សាហកម្មដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសពីអត្រាពន្ធគយជាមួយដៃគូពាណិជ្ជកម្មភាគច្រើនរបស់អាមេរិក។

រហូតមកដល់ពេលនេះ មានតែប្រទេសចិនប៉ុណ្ណោះដែលបានសងសឹកជាមួយនឹងការដំឡើងពន្ធគយនេះ ដោយបានដកក្រុមហ៊ុន Boeing ចេញពីទីផ្សារក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសនេះ៕

អត្ថបទដែលទាក់ទង

អ្នកកាន់ទុក្ខច្រើនកុះករ ចូលគោរពសម្តេចប៉ាប ហ្វ្រង់ស៊ីស ប៉ុន្មានម៉ោងចុងក្រោយនៃការដាក់ឲ្យចូលគោពជាសាធារណៈ
2025/04/26 08:26:28 am        1
ការសាងសង់អគារខ្ពស់បំផុតបោះបង់ចោលរបស់ពិភពលោក នឹងចាប់ផ្តើមឡើងវិញក្រោយរយៈពេល ១ទសវត្សរ៍
2025/04/25 08:55:47 pm        1
ជនប៉ាឡេស្ទីននៅជំរំ Beit Lahiya តំបន់ហ្កាហ្សា ទទួលបានអាហារពីផ្ទះបាយស៊ុប
2025/04/25 08:38:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកកាន់ទុក្ខច្រើនកុះករ ចូលគោរពសម្តេចប៉ាប ហ្វ្រង់ស៊ីស ប៉ុន្មានម៉ោងចុងក្រោយនៃការដាក់ឲ្យចូលគោពជាសាធារណៈ

2025/04/26 08:26:28 am
​ការសាងសង់អគារខ្ពស់បំផុតបោះបង់ចោលរបស់ពិភពលោក នឹងចាប់ផ្តើមឡើងវិញក្រោយរយៈពេល ១ទសវត្សរ៍
2025/04/25 08:55:47 pm
​ជនប៉ាឡេស្ទីននៅជំរំ Beit Lahiya តំបន់ហ្កាហ្សា ទទួលបានអាហារពីផ្ទះបាយស៊ុប
2025/04/25 08:38:33 pm
​រដ្ឋមន្ដ្រីសុខាភិបាល ចុះពិនិត្យការបម្រើសេវាសុខាភិបាលរបស់មន្ដ្រី បុគ្គលិកនៃមណ្ឌលសុខភាពស្រែសំបូរ ខេត្ដស្ទឹងត្រែង ដោយឥតព្រាងទុក
2025/04/25 08:34:52 pm
​អ៊ុយក្រែនប្រាប់ថា ជំហររបស់ខ្លួនត្រូវបានបញ្ជាក់ឡើងវិញ ក្នុងកិច្ចពិភាក្សាក្រុងឡុងដ្រ៍
2025/04/25 08:12:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/04/24 01:14:00 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/24 02:47:52 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/04/23 09:36:05 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/04/25 02:43:40 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am