នគរបាលក្នុងតំបន់ បានឲ្យដឹងថា មនុស្សមួយចំនួន បានបាត់បង់ជីវិត បន្ទាប់ពីរថយន្តមួយគ្រឿង បានបើកបុកចូលហ្វូងមនុស្ស នៅក្នុងទីក្រុង Vancouver ប្រទេសកាណាដា។
ជាមួយគ្នានេះ នគរបាលនៅទីក្រុង Vancouver បានឲ្យដឹងបន្ថែមថា មនុស្សជាច្រើននាក់ផ្សេងទៀត បានរងរបួស ក្នុងឧបទ្ទវហេតុ ដែលកើតឡើងនៅឯពិធីបុណ្យតាមដងផ្លូវ កាលពីល្ងាចថ្ងៃសៅរ៍ (ទី២៦ ខែមេសា)៕