[UPDATE] នគរបាល៖ មនុស្សមួយចំនួន បានស្លាប់ ក្រោយរថយន្តបើកបុកចូលហ្វូងមនុស្ស នៅកាណាដា

2025/04/27 12:51:10 pm        81

នគរបាលក្នុងតំបន់ បានឲ្យដឹងថា មនុស្សមួយចំនួន បានបាត់បង់ជីវិត បន្ទាប់ពីរថយន្តមួយគ្រឿង បានបើកបុកចូលហ្វូងមនុស្ស នៅក្នុងទីក្រុង Vancouver ប្រទេសកាណាដា។

ជាមួយគ្នានេះ នគរបាលនៅទីក្រុង Vancouver បានឲ្យដឹងបន្ថែមថា មនុស្សជាច្រើននាក់ផ្សេងទៀត បានរងរបួស ក្នុងឧបទ្ទវហេតុ ដែលបានកើតឡើងនៅឯពិធីបុណ្យតាមដងផ្លូវ កាលពីល្ងាចថ្ងៃសៅរ៍ (ទី២៦ ខែមេសា)។

កម្លាំងមានសមត្ថកិច្ចបានប្រាប់ទៀតថា អ្នកបើកបរត្រូវបានចាប់ឃុំខ្លួន។ យ៉ាងណាក្ដី គេមិនទាន់ដឹងនៅឡើយទេថា តើមានមនុស្សស្លាប់ប៉ុន្មាននាក់។

តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X នគរបាលបានឲ្យដឹងថា៖ «អ្នកបើកបរម្នាក់បានបើករថយន្តបុកចូលហ្វូងមនុស្ស នៅឯពិធីបុណ្យតាមដងផ្លូវ (វិថី E. 41st Avenue & Fraser) ភ្លាមៗក្រោយម៉ោង ២០ ម៉ោងក្នុងស្រុក នៅថ្ងៃសៅរ៍ (ត្រូវនឹងម៉ោង ៣ ម៉ោងសកល ថ្ងៃអាទិត្យ)។ សេចក្តីថ្លែងការណ៍នោះបានបន្តថា៖ «យើងនឹងផ្តល់ព័ត៌មានបន្ថែមទៀត នៅពេលដែលការស៊ើបអង្កេតទទួលបានលទ្ធផល»។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អ្នកថ្មើរជើងមួយក្រុមត្រូវបានរថយន្តបុក ក្នុងអំឡុងពិធីបុណ្យប្រចាំឆ្នាំ Lapu Lapu ដែលជាការប្រារព្ធពិធីវប្បធម៌ជនជាតិហ្វីលីពីន។ ខ្សែវីដេអូដែលមិនត្រូវបានផ្ទៀងផ្ទាត់ នៅលើបណ្ដាញសង្គម បានបង្ហាញឲ្យឃើញរថយន្តនគរបាល រថយន្តសង្គ្រោះ និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងនៅកន្លែងកើតហេតុ ដោយមានអ្នករងរបួសដេកដួលនៅលើដី៕

អត្ថបទដែលទាក់ទង

[UPDATE] មានអ្នកស្លាប់ ៩នាក់ ខណៈអ្នកបើកបរត្រូវបានចាប់ខ្លួន ក្រោយរថយន្តបើកបុកចូលហ្វូងមនុស្ស
2025/04/27 05:48:12 pm        1
លោក Lee Jae-myung បេក្ខជននាំមុខសម្រាប់តំណែងប្រធានាធិបតីកូរ៉េខាងត្បូង ឈ្នះការបោះឆ្នោតក្នុងបក្ស
2025/04/27 05:09:45 pm        1
ប្រមុខបក្ស NR ត្រៀមចូលប្រជែងតំណែងប្រធានាធិបតីឆ្នាំ២០២៧ បើលោកស្រី Le Pen ខកខាន
2025/04/27 04:55:12 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន៖ «ខ្ញុំសួរចៅតីថាចង់ធ្វើអីនៅពេលខាងមុខ? ចៅតីឆ្លើយថា(ចង់រៀន) ជាចម្លើយដែលធ្វើឲ្យខ្ញុំពេញចិត្តបំផុត»

2025/04/27 06:44:38 pm
​ចៅស្រី ស៊ុន ស្រីតី បានជួប លោកតា សម្ដេចតេជោ ហើយ
2025/04/27 05:58:46 pm
​[UPDATE] មានអ្នកស្លាប់ ៩នាក់ ខណៈអ្នកបើកបរត្រូវបានចាប់ខ្លួន ក្រោយរថយន្តបើកបុកចូលហ្វូងមនុស្ស
2025/04/27 05:48:12 pm
​ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន រៀបចំកម្មវិធីប្រឡងនិយាយភាសាខ្មែរជាលើកទី៨ ឆ្នាំ២០២៥
2025/04/27 05:28:48 pm
​លោក Lee Jae-myung បេក្ខជននាំមុខសម្រាប់តំណែងប្រធានាធិបតីកូរ៉េខាងត្បូង ឈ្នះការបោះឆ្នោតក្នុងបក្ស
2025/04/27 05:09:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/04/26 04:44:54 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/24 02:47:52 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/04/23 09:36:05 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/04/26 09:11:05 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am