លោក Trump បង្ហើបថាលោក Zelensky ត្រៀមខ្លួនជាស្រេចដើម្បីប្រគល់តំបន់គ្រីម៉េ ទៅឱ្យរុស្ស៊ី

2025/04/28 09:01:38 am        99

ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថាលោកគិតថាសមភាគីអ៊ុយក្រែនលោក Volodymyr Zelensky មានឆន្ទៈក្នុងការប្រគល់តំបន់គ្រីម៉េ (Crimea)ទៅឱ្យប្រទេសរុស្ស៊ីជាផ្នែកនៃកិច្ចព្រមព្រៀងសន្តិភាព ទោះបីជាទីក្រុង Kyiv បដិសេធសំណើណាមួយពីមុនក៏ដោយ។

នៅពេលសួរថាតើលោកគិតថាប្រធានាធិបតីអ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រគល់ការគ្រប់គ្រងឧបទ្វីបភាគខាងត្បូងរបស់ខ្លួន ដែលត្រូវបានបញ្ចូលជាឧបសម្ព័ន្ធដោយរុស្ស៊ីក្នុងឆ្នាំ ២០១៤ ឬយ៉ាងណានោះ លោក Trump បានឆ្លើយតបថា លោកគិតដូច្នេះ ។

លោក Trump ក៏បានជំរុញប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ឱ្យបញ្ឈប់ការបាញ់ប្រហារ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយផងដែរ ដើម្បីបញ្ចប់ការប្រយុទ្ធគ្នា ដោយបានលើកឡើងថា កិច្ចព្រមព្រៀងនោះ អាចសម្រេចបានក្នុងរយៈពេលពីរសប្តាហ៍។

លោកបានធ្វើអត្ថាធិប្បាយទៅកាន់អ្នកសារព័ត៌មាន ក្រោយវិលត្រឡប់ពីបុរីវ៉ាទីកង់វិញ ជាកន្លែងដែលលោកបានជួបជាមួយលោក Zelensky មុនពេលព្រះរាជពិធីបុណ្យសពសម្ដេច Pope Francis ។

លោក Trump បាននិយាយថាកិច្ចប្រជុំបានដំណើរការល្អ ហើយលោកទាំងពីរបានពិភាក្សាគ្នារយៈពេលខ្លីប៉ុណ្ណោះអំពីតំបន់គ្រីម៉េ ។

អ៊ុយក្រែនបានច្រានចោលម្តងហើយម្តងទៀតការធ្វើសម្បទានទឹកដីដោយសង្កត់ធ្ងន់ថាបញ្ហាដីធ្លីនេះគួរតែត្រូវពិភាក្សានៅពេលដែលបទឈប់បាញ់ត្រូវបានព្រមព្រៀងរួច៕

អត្ថបទដែលទាក់ទង

ក្រុមហ៊ុន Amazon បញ្ជូនផ្កាយរណប ២៧គ្រឿងលើកដំបូងរបស់ខ្លួនទៅកាន់គន្លងទាបរបស់ផែនដី
2025/04/29 09:00:33 pm        1
ពលរដ្ឋស៊ីរីធ្វើអ្វីតាមដែលពួកគេអាចធ្វើបានដើម្បីកសាងទីក្រុងខ្ទេចខ្ទាំ Aleppo ឡើងវិញ
2025/04/29 08:38:41 pm        1
EU ត្រូវរៀនសូត្រពីការដាច់ចរន្តអគ្គិសនីមិនធ្លាប់មានពីមុននៅអេស្ប៉ាញ និងព័រទុយហ្គាល់
2025/04/29 08:03:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមហ៊ុន Amazon បញ្ជូនផ្កាយរណប ២៧គ្រឿងលើកដំបូងរបស់ខ្លួនទៅកាន់គន្លងទាបរបស់ផែនដី

2025/04/29 09:00:33 pm
​ពលរដ្ឋស៊ីរីធ្វើអ្វីតាមដែលពួកគេអាចធ្វើបានដើម្បីកសាងទីក្រុងខ្ទេចខ្ទាំ Aleppo ឡើងវិញ
2025/04/29 08:38:41 pm
​EU ត្រូវរៀនសូត្រពីការដាច់ចរន្តអគ្គិសនីមិនធ្លាប់មានពីមុននៅអេស្ប៉ាញ និងព័រទុយហ្គាល់
2025/04/29 08:03:50 pm
​ពិធីសម្ពោធបើកពិព័រណ៍ស្តីពី រាជសំរឹទ្ធខ្មែរ៖ សិល្បៈនៃអាទិទេព “Angkor Royal Bronzes: Art of the Divine"
2025/04/29 07:58:27 pm
​«ឆ្មបដើរតួនាទីសំខាន់ណាស់ ក្នុងការពិគ្រោះផ្តល់យោបល់ ផ្តល់សេវាថែទាំជូនដល់ស្រ្តីមានផ្ទៃពោះ រួមទាំងទារក ទាំងមុនសម្រាល កំពុងសម្រាល និងក្រោយសម្រាល»
2025/04/29 07:51:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/04/29 09:54:08 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/24 02:47:52 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/04/23 09:36:05 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/04/26 09:11:05 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am