កូរ៉េខាងជើង បញ្ជាក់ពីការដាក់ពង្រាយទ័ពទៅរុស្ស៊ី ដោយលើកសរសើរទាហានទាំងនោះថាជា "វីរបុរស"

2025/04/28 09:12:22 am        122

កូរ៉េខាងជើង បានបញ្ជាក់ជាលើកដំបូងនៅថ្ងៃចន្ទ (២៨ មេសា) នេះថា ខ្លួនបានបញ្ជូនទ័ពទៅប្រយុទ្ធគាំទ្ររុស្ស៊ី ក្នុងសង្រ្គាមជាមួយអ៊ុយក្រែន ក្រោមបទញ្ជារបស់មេដឹកនាំ គីម ជុងអ៊ុន និងបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការរំដោះទឹកដីរុស្ស៊ី ដែលកាន់កាប់ដោយអ៊ុយក្រែន។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានដកស្រង់សម្តីរបស់បក្សកាន់អំណាចកូរ៉េខាងជើងថា ការបញ្ចប់ដោយជ័យជំនះនៃសមរភូមិរំដោះតំបន់ Kursk របស់រុស្ស៊ី បានបង្ហាញពី "កម្រិតយុទ្ធសាស្ត្រខ្ពស់បំផុតនៃមិត្តភាពសកម្មប្រយុទ្ធដ៏រឹងមាំ" រវាងកូរ៉េខាងជើង និងរុស្ស៊ី។ KCNA បន្តថា ការសម្រេចដាក់ពង្រាយទ័ពនេះស្ថិតក្រោមសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ ដែលមេដឹកនាំប្រទេសទាំងពីរចុះហត្ថលេខាកាលពីឆ្នាំមុន ដោយលើកសរសើរទាហានទាំងនោះថាជា "វីរបុរស" ដ៏ក្លាហាន។

គួរបញ្ជាក់ថា រុស្ស៊ីបាននិយាយកាលពីសប្តាហ៍មុនថា កងកម្លាំងអ៊ុយក្រែន ត្រូវបណ្តេញចេញពីភូមិចុងក្រោយរបស់រុស្ស៊ី ដែលពួកគេដណ្ដើមកាន់កាប់ ប៉ុន្តែទីក្រុងគីវបដិសេធការអះអាងនេះ ហើយនិយាយថា កងទ័ពរបស់ពួកគេនៅតែបន្តប្រតិបត្តិការក្នុងក្រុង Belgorod ដែលជាតំបន់រុស្ស៊ីមួយផ្សេងទៀតនៅជាប់ព្រំដែនអ៊ុយក្រែន។

ជាមួយគ្នានេះ រុស្ស៊ីក៏បានបញ្ជាក់កាលពីថ្ងៃសៅរ៍ជាលើកដំបូងថា ទាហានកូរ៉េខាងជើង បានប្រយុទ្ធរួមគ្នាជាមួយកងកម្លាំងរុស្ស៊ីនៅតំបន់ Kursk។ មន្ត្រីអ៊ុយក្រែននិយាយថា កូរ៉េខាងជើងបានបញ្ជូនទាហានសរុប ១៤.០០០នាក់ រួមទាំងកងពង្រឹង ៣.០០០នាក់ ដើម្បីជំនួសការខាតបង់របស់ខ្លួន។ ដោយខ្វះរថពាសដែក និងបទពិសោធន៍ធ្វើសង្គ្រាមយានដ្រូន ទាហានក្រុងព្យុងយ៉ាងបានរងគ្រោះធ្ងន់ធ្ងរ ប៉ុន្តែបានសម្របខ្លួនយ៉ាងឆាប់រហ័ស៕

អត្ថបទដែលទាក់ទង

ក្រុមហ៊ុន Amazon បញ្ជូនផ្កាយរណប ២៧គ្រឿងលើកដំបូងរបស់ខ្លួនទៅកាន់គន្លងទាបរបស់ផែនដី
2025/04/29 09:00:33 pm        1
ពលរដ្ឋស៊ីរីធ្វើអ្វីតាមដែលពួកគេអាចធ្វើបានដើម្បីកសាងទីក្រុងខ្ទេចខ្ទាំ Aleppo ឡើងវិញ
2025/04/29 08:38:41 pm        1
EU ត្រូវរៀនសូត្រពីការដាច់ចរន្តអគ្គិសនីមិនធ្លាប់មានពីមុននៅអេស្ប៉ាញ និងព័រទុយហ្គាល់
2025/04/29 08:03:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមហ៊ុន Amazon បញ្ជូនផ្កាយរណប ២៧គ្រឿងលើកដំបូងរបស់ខ្លួនទៅកាន់គន្លងទាបរបស់ផែនដី

2025/04/29 09:00:33 pm
​ពលរដ្ឋស៊ីរីធ្វើអ្វីតាមដែលពួកគេអាចធ្វើបានដើម្បីកសាងទីក្រុងខ្ទេចខ្ទាំ Aleppo ឡើងវិញ
2025/04/29 08:38:41 pm
​EU ត្រូវរៀនសូត្រពីការដាច់ចរន្តអគ្គិសនីមិនធ្លាប់មានពីមុននៅអេស្ប៉ាញ និងព័រទុយហ្គាល់
2025/04/29 08:03:50 pm
​ពិធីសម្ពោធបើកពិព័រណ៍ស្តីពី រាជសំរឹទ្ធខ្មែរ៖ សិល្បៈនៃអាទិទេព “Angkor Royal Bronzes: Art of the Divine"
2025/04/29 07:58:27 pm
​«ឆ្មបដើរតួនាទីសំខាន់ណាស់ ក្នុងការពិគ្រោះផ្តល់យោបល់ ផ្តល់សេវាថែទាំជូនដល់ស្រ្តីមានផ្ទៃពោះ រួមទាំងទារក ទាំងមុនសម្រាល កំពុងសម្រាល និងក្រោយសម្រាល»
2025/04/29 07:51:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/04/29 09:54:08 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/24 02:47:52 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/04/23 09:36:05 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/04/26 09:11:05 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am