អ្នកនាំពាក្យយោធារបស់ក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់ លោក Yahya Saree បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍កាលពីថ្ងៃចន្ទថា ក្រុមហ៊ួទីនៅប្រទេសយេម៉ែន បានប្តេជ្ញាបន្តការវាយប្រហារនៅលើសមុទ្រក្រហម និងសមុទ្រអារ៉ាប់ បន្ទាប់ពីការវាយប្រហារដោយសហរដ្ឋអាមេរិកដែលសង្ស័យ។
សេចក្តីថ្លែងការណ៍របស់លោក Yahya Saree ធ្វើឡើងបន្ទាប់ពីការវាយប្រហារតាមអាកាសដែលសង្ស័យបានសម្លាប់មនុស្សយ៉ាងហោចណាស់៦៨នាក់នៅមជ្ឈមណ្ឌលឃុំឃាំងសម្រាប់ជនអន្តោប្រវេសន៍អាហ្វ្រិក ក្នុងប្រទេសយេម៉ែន ជាការសម្លាប់មនុស្សដ៏បង្ហូរឈាមបំផុត។
លោក Saree បាននិយាយថា «កងកម្លាំងប្រដាប់អាវុធនឹងបន្តដាក់គោលដៅ និងដេញតាមនាវាផ្ទុកយន្តហោះ និងនាវាចម្បាំងអរិភាពទាំងអស់នៅលើសមុទ្រក្រហម និងសមុទ្រអារ៉ាប់»។
ការវាយប្រហារលើមជ្ឈមណ្ឌលឃុំឃាំងសម្រាប់ជនអន្តោប្រវេសន៍អាហ្រ្វិក គឺជាការវាយប្រហារដ៏បង្ហូរឈាមបំផុតនៃការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកដែលកាន់តែខ្លាំងឡើងប្រឆាំងក្រុមហ៊ួទី ដែលជាក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់គ្រប់គ្រងនៅភាគខាងជើងប្រទេសយេម៉ែន និងបានវាយប្រហារលើការដឹកជញ្ជូនតាមនាវានៅសមុទ្រក្រហម ជាអ្វីដែលក្រុមនេះនិយាយថា ជាសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីន។