ឥណ្ឌាចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង Rafale ចំនួន ២៦គ្រឿង ពីប្រទេសបារាំង

2025/04/29 04:00:02 pm        34

ក្រសួងការពារជាតិរបស់ទីក្រុងញូវដែលី បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសឥណ្ឌា បានចុះហត្ថលេខាលើកិច្ចសន្យាទិញយន្តហោះចម្បាំង Rafale ចំនួន ២៦គ្រឿង ពីប្រទេសបារាំង ដោយកិច្ចព្រមព្រៀងនេះ មានតម្លៃរាប់ពាន់លានដុល្លារ ដែលរួមបញ្ចូលទាំងយន្តហោះកៅអីតែមួយ និងកៅអីពីរ។

នៅពេលដឹកជញ្ជូន យន្តហោះទាំងនោះ នឹងចូលរួមជាមួយយន្តហោះចម្បាំង Rafale ដែលផលិតដោយបារាំងចំនួន ៣៦គ្រឿង ដែលញូវដែលីបានទិញរួចហើយ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីធ្វើទំនើបកម្មគ្រឿងយុទ្ធោបករណ៍របស់ខ្លួន យ៉ាងឆាប់រហ័ស។

ក្រសួងការពារជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«រដ្ឋាភិបាលនៃប្រទេសឥណ្ឌា និងបារាំង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលមួយសម្រាប់ការទិញយន្តហោះចម្បាំង Rafale ចំនួន ២៦គ្រឿង។

យន្តហោះដែលផលិតដោយក្រុមហ៊ុនអាកាសចរណ៍បារាំង Dassault Aviation ត្រូវបានគេរំពឹងថា នឹងដំណើរការពីនាវាផ្ទុកយន្តហោះ ដែលផលិតនៅឥណ្ឌា ដោយជំនួសឲ្យយន្តហោះ MiG-29K របស់រុស្ស៊ី។

ក្រសួងការពារជាតិឥណ្ឌា បាននិយាយថា៖«កិច្ចព្រមព្រៀងទិញនេះ រួមបញ្ចូលទាំងការហ្វឹកហ្វឺន គ្រូបណ្តុះបណ្តាល គ្រឿងបន្លាស់ អាវុធ និងការដឹកជញ្ជូនផ្អែកលើការអនុវត្ត» ក៏ដូចជាយន្តហោះមានកៅអីតែមួយចំនួន ២២គ្រឿង និងយន្តហោះកៅអីពីរចំនួន ៤គ្រឿង។

«កិច្ចព្រមព្រៀងទិញនេះដែរ ក៏រួមបញ្ចូលនូវឧបករណ៍បន្ថែមសម្រាប់កងនាវា Rafale ដែលមានស្រាប់របស់កងកម្លាំងអាកាសឥណ្ឌា (IAF)»។

រដ្ឋាភិបាលឥណ្ឌា បានប្រកាសពីបំណងរបស់ខ្លួន ក្នុងការទិញយន្តហោះចម្បាំង Rafales ចំនួន ២៦ គ្រឿង ក្នុងឆ្នាំ ២០២៣ នៅពេលដែលលោកនាយករដ្ឋមន្រ្តី ណារិនដ្រា ម៉ូឌី (Narendra Modi) បានធ្វើទស្សនកិច្ចនៅប្រទេសបារាំងសម្រាប់ការប្រារព្ធពិធីបុណ្យជាតិ Bastille Day។

អត្ថបទដែលទាក់ទង

កម្មវិធីស្បៀងអាហារពិភពលោក កំពុងធ្វើការទាំងថ្ងៃទាំងយប់ដើម្បីផ្តល់ជំនួយដល់តំបន់រងគ្រោះដោយសង្រ្គាមនៅស៊ូដង់
2025/05/01 12:03:04 pm        1
អ៊ីរ៉ង៖ការចរចានុយក្លេអ៊ែរជុំទី៤អ៊ីរ៉ង់-អាមេរិកកំណត់ធ្វើនៅអ៊ីតាលី ក្រោយកិច្ចប្រជុំជាមួយប្រទេសបីរបស់អឺរ៉ុប
2025/05/01 11:57:21 am        1
កំហឹងជុំវិញការស្លាប់របស់សកម្មជនបរិស្ថាន នាំឱ្យមានអំពើហិង្សាដ៏អាក្រក់នៅភាគនិរតីម៉ិកស៊ិក
2025/05/01 11:54:10 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជ័យលាភីសិស្សពូកែថ្នាក់ជាតិទទួលបានឱកាសច្រើនទាំងអាហារូបករណ៍ និងការប្រកួតប្រជែងនៅបរទេស

2025/05/01 12:19:06 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទទួលជួបសវនាការ ជាមួយគណៈប្រតិភូក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ( ROYAL GROUP) ដែលបាននាំយកថវិកា ចំនួន ១.០៩៩.៩៩៩ ដុល្លារមកឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា
2025/05/01 12:09:41 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទទួលជួបសវនាការ ជាមួយគណៈប្រតិភូក្រុមហ៊ុន ក្រុមហ៊ុន ជីប ម៉ុង ( CHIP MONG) ដែលបាននាំយកថវិកាចំនួន ១លានដុល្លារ ឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា
2025/05/01 12:04:13 pm
​កម្មវិធីស្បៀងអាហារពិភពលោក កំពុងធ្វើការទាំងថ្ងៃទាំងយប់ដើម្បីផ្តល់ជំនួយដល់តំបន់រងគ្រោះដោយសង្រ្គាមនៅស៊ូដង់
2025/05/01 12:03:04 pm
​អ៊ីរ៉ង៖ការចរចានុយក្លេអ៊ែរជុំទី៤អ៊ីរ៉ង់-អាមេរិកកំណត់ធ្វើនៅអ៊ីតាលី ក្រោយកិច្ចប្រជុំជាមួយប្រទេសបីរបស់អឺរ៉ុប
2025/05/01 11:57:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/04/30 08:01:12 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/24 02:47:52 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/04/30 07:36:57 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/04/29 11:28:01 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am