រដ្ឋាភិបាលអង់គ្លេស គាំទ្ររដ្ឋប៉ាឡេស្ទីន នៅពេលដែលនាយករដ្ឋមន្ត្រី ជួបប្រជុំគ្នា ក្នុងទីក្រុងឡុងដ៍

2025/04/29 04:02:21 pm        35

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានជួបសមភាគីប៉ាឡេស្ទីន លោក Mohammed Mustafa នៅទីក្រុងឡុងដ៍ កាលពីថ្ងៃចន្ទ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស ដើម្បីជំរុញបុព្វហេតុនៃភាពជារដ្ឋប៉ាឡេស្ទីន។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំរបស់ពួកគេ លោក Starmer បានសម្តែងនូវ «ការរំលែកទុក្ខដ៏ស្មោះស្ម័គ្រចំពោះការបាត់បង់ជីវិតដ៏គួរឲ្យសោកស្ដាយ នៅក្នុងតំបន់ហ្កាហ្សា» ដែលសកម្មភាពយោធារបស់អ៊ីស្រាអែល ចាប់តាំងពីចុងឆ្នាំ ២០២៣ បានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ៥០.000នាក់។

លោកបាននិយាយថា ចក្រភពអង់គ្លេស នឹងបន្តជំរុញឲ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រា   អែល និងក្រុមហាម៉ាស ហើយប្រឆាំងនឹងការបន្តសង្គ្រាម នៅតំបន់ហ្កាហ្សា បន្ទាប់ពីការដួលរលំនៃបទឈប់បាញ់ កាលពីពាក់កណ្តាលខែមីនា។

លោក Mustafa ជាមេដឹកនាំអាជ្ញាធរប៉ាឡេស្ទីនដំបូងគេ ដែលបានទៅទស្សនកិច្ចសភាអង់គ្លេស ចាប់តាំងពីឆ្នាំ ២០២១ ក៏បានជួបជាមួយរដ្ឋមន្ត្រីការបរទេសលោក David Lammy ផងដែរ។ ក្រសួងការបរទេសអង់គ្លេស បាននិយាយថា ពួកគេបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដែល  «បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការជំរុញភាពជារដ្ឋប៉ាឡេស្ទីន ជាផ្នែកនៃដំណោះស្រាយរដ្ឋពីរ»។ ឯកសារនេះ បានបញ្ជាក់ពីទស្សនៈដែលថា អាជ្ញាធរប៉ាឡេស្ទីន (PA) គឺជា «អង្គភាពគ្រប់គ្រងស្របច្បាប់តែមួយគត់» នៅក្នុងទឹកដីប៉ាឡេស្ទីនដែលគ្រប់គ្រងដោយអ៊ីស្រាអែល រួមមានតំបន់ហ្កាហ្សា ទីក្រុងហ្ស៊េរុយសាឡឹមខាងកើត និងតំបន់វេសបែង (West Bank)។

អត្ថបទដែលទាក់ទង

អាមេរិក ដាក់គោលដៅលើអ៊ីរ៉ង់ ជាមួយនឹងទណ្ឌកម្មថ្មីៗ មុនកិច្ចចរចានុយក្លេអ៊ែរជុំបន្ទាប់
2025/05/01 11:09:09 am        1
អាមេរិកជំរុញឲ្យឥណ្ឌា និងប៉ាគីស្ថាន ធ្វើការជាមួយគ្នាដើម្បីកាត់បន្ថយភាពតានតឹង
2025/05/01 11:05:21 am        1
សមាជិកសភាប្រទេសកេនយ៉ាម្នាក់ ត្រូវបានបាញ់សម្លាប់នៅរដ្ឋធានីណៃរ៉ូប៊ី
2025/05/01 10:54:04 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិក ដាក់គោលដៅលើអ៊ីរ៉ង់ ជាមួយនឹងទណ្ឌកម្មថ្មីៗ មុនកិច្ចចរចានុយក្លេអ៊ែរជុំបន្ទាប់

2025/05/01 11:09:09 am
​អាមេរិកជំរុញឲ្យឥណ្ឌា និងប៉ាគីស្ថាន ធ្វើការជាមួយគ្នាដើម្បីកាត់បន្ថយភាពតានតឹង
2025/05/01 11:05:21 am
​ជាលើកទី១ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល​ប្រព្រឹត្តទៅនៅខេត្តកំពង់ឆ្នាំង
2025/05/01 11:02:20 am
​សមាជិកសភាប្រទេសកេនយ៉ាម្នាក់ ត្រូវបានបាញ់សម្លាប់នៅរដ្ឋធានីណៃរ៉ូប៊ី
2025/05/01 10:54:04 am
​ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញវាយកូនហ្គោលលក្ខណៈកីឡាពេលព្រឹកដើម្បីសុខភាព
2025/05/01 10:48:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/04/30 08:01:12 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/24 02:47:52 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/04/30 07:36:57 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/04/29 11:28:01 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am