របាយការណ៍៖ លោក Putin សាងកម្លាំងទ័ពថ្មីដោយស្ងាត់ៗ នៅក្បែរព្រំដែនរបស់អង្គការណាតូ

2025/04/29 04:16:55 pm        76

បើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន The Wall Street Journal (WSJ) បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump និងបណ្ដាមេដឹកនាំពិភពលោក មានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីសង្គ្រាមដែលកំពុងបន្តមានរបស់រុស្ស៊ី នៅអ៊ុយក្រែន តែទន្ទឹមនឹងនោះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កំពុងពង្រីកមូលដ្ឋានយោធា និងត្រៀមដាក់ពង្រាយទាហានបន្ថែម នៅក្បែរព្រំដែនអឺរ៉ុប។

រុស្ស៊ីកំពុងពង្រីកមូលដ្ឋានយោធារបស់ខ្លួន នៅទីក្រុង Petrozavodsk និងតំបន់ផ្សេងទៀតក្បែរព្រំដែនហ្វាំងឡង់។ អ្នកជំនាញយោធាយល់ឃើញថា នេះជាផ្នែកមួយនៃការរៀបចំរបស់ក្រុងមូស្គូ ដើម្បីត្រៀមសម្រាប់លទ្ធភាពនៃការមានជម្លោះជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬអង្គការណាតូ (NATO)។

កងកម្លាំងយោធាថ្មីភាគច្រើន នឹងត្រូវប្តូរទៅទីតាំងតំបន់យោធា Leningrad ដែលមានព្រំប្រទល់ជាប់ប្រទេសអេស្តូនី ឡាតវី និងហ្វាំងឡង់ ដែលជាផ្នែកនៃផែនការបង្កើនបុគ្គលិកយោធារុស្ស៊ីដល់ ១,៥លាននាក់។ ហើយកងពលតូចនឹងត្រូវបំប្លែងទៅជាអង្គភាពមានពលទាហាន ១០.០០០នាក់ ក្នុងអង្គភាពនីមួយៗ។

លោក Emil Kastehelmi មកពីក្រុមហ៊ុនវិភាគហ្វាំងឡង់ OSINT បាននិយាយប្រាប់សារព័ត៌មានថា រុស្ស៊ីក៏កំពុងសាងសង់ឃ្លាំង និងបន្ទាយថ្មីៗ សម្រាប់កងទ័ពរបស់ខ្លួន ដោយសាងសង់ផ្លូវដែកថ្មី នៅតាមព្រំដែនជាមួយអេស្តូនី ហ្វាំងឡង់ និងន័រវេស ក៏ដូចជាការពង្រីកហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកដែលមានស្រាប់ នៅក្នុងតំបន់៕

អត្ថបទដែលទាក់ទង

ករណីលួចទំនិញតាមហាងកើនឡើងនៅតំបន់ហ្កាហ្សា បង្ហាញថាវិបត្តិស្រេកឃ្លានកាន់តែធ្ងន់ធ្ងរខ្លាំង
2025/05/01 08:52:20 pm        1
ភ្លៀងធ្លាក់នៅផ្នែកខាងលើ និងភាគកណ្តាល នឹងបន្ធូរបន្ថយរលកកម្តៅនៅប្រទេសប៉ាគីស្ថាន
2025/05/01 08:37:03 pm        1
ភ្ញៀវទេសចរចាប់ផ្តើមវិលត្រឡប់ទៅកម្សាន្តលេងនៅ Pahalgam របស់ឥណ្ឌា ក្រោយការវាយប្រហាររបស់ជីវពល
2025/05/01 08:22:27 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ករណីលួចទំនិញតាមហាងកើនឡើងនៅតំបន់ហ្កាហ្សា បង្ហាញថាវិបត្តិស្រេកឃ្លានកាន់តែធ្ងន់ធ្ងរខ្លាំង

2025/05/01 08:52:20 pm
​ភ្លៀងធ្លាក់នៅផ្នែកខាងលើ និងភាគកណ្តាល នឹងបន្ធូរបន្ថយរលកកម្តៅនៅប្រទេសប៉ាគីស្ថាន
2025/05/01 08:37:03 pm
​ភ្ញៀវទេសចរចាប់ផ្តើមវិលត្រឡប់ទៅកម្សាន្តលេងនៅ Pahalgam របស់ឥណ្ឌា ក្រោយការវាយប្រហាររបស់ជីវពល
2025/05/01 08:22:27 pm
​លោក Bessent៖ កិច្ចព្រមព្រៀងរ៉ែ រវាងអាមេរិក និងអ៊ុយក្រែន គឺជាភាពជាដៃគូសេដ្ឋកិច្ច និងជាសារទៅកាន់រុស្ស៊ី
2025/05/01 08:08:57 pm
​បុរសម្នាក់ត្រូវចាប់ខ្លួន នៅទីក្រុង Osaka ប្រទេសជប៉ុន ក្រោយសង្ស័យវាយប្រហារលើកុមារ ដោយបើករថយន្តបំបុក
2025/05/01 07:55:47 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/01 08:29:25 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/24 02:47:52 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/04/30 07:36:57 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/01 07:08:18 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am