ប្រភពព័ត៌មានពីយោធាប៉ាគីស្ថានបាននិយាយថា កងទ័ពប៉ាគីស្ថាន បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រដ្រូនស្លាប៤ របស់ប្រទេសឥណ្ឌាសម្រាប់ការរំលោភលើដែនអាកាសរបស់ប្រទេសតាមបណ្តោយខ្សែបន្ទាត់គ្រប់គ្រង (LoC)។
ប្រភពព័ត៌មានបានប្រាប់សារព័ត៌មានស៊ីនហួថា ឧបទ្ទវហេតុនេះបានកើតឡើងនៅតំបន់ Manawar នៃស្រុក Bhimber តំបន់កាស្មៀរគ្រប់គ្រងដោយប៉ាគីស្ថាន ជាកន្លែងដែលឧទ្ធម្ភាគចក្រដ្រូនរបស់ឥណ្ឌាបានចូលពាក់ព័ន្ធក្នុងសកម្មភាពឈ្លបយកការណ៍។
ប្រភពបាននិយាយបន្ថែមថា កងទ័ពក៏បានចាត់វិធានការភ្លាមៗ និងស្ទាក់ចាប់បានយានដ្រូនដោយជោគជ័យ។
ខាងភាគីប៉ាគីស្ថាន បានរាយការណ៍ថា គ្មានអ្នកស្លាប់ ឬខូចខាតអ្វីឡើយ ហើយបំណែកឧទ្ធម្ភាគចក្រដ្រូន ត្រូវបានគេរកឃើញដើម្បីយកមកពិនិត្យបន្ថែម។
ភាពតានតឹងរវាងប្រទេសជិតខាងដែលមានអាវុធនុយក្លេអ៊ែរទាំងពីរ នៅតែស្ថិតក្នុងកម្រិតខ្ពស់ ដោយមានរបាយការណ៍ជាញឹកញាប់អំពីការរំលោភបទឈប់បាញ់ និងការប៉ុនប៉ងឈ្លបយកការណ៍ពីលើអាកាសតាមខ្សែបន្ទាត់គ្រប់គ្រង។