អេស្ប៉ាញ និងព័រទុយហ្គាល់ ស្វែងរកមូលហេតុដាច់ថាមពលអគ្គិសនី ខណៈចរន្តអគ្គិសនីមានឡើងវិញ

2025/04/29 05:04:09 pm        41

ចរន្តអគ្គិសនីបានចាប់ផ្ដើមមានឡើងវិញហើយដោយភាគច្រើន នៅប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់ នាព្រឹកថ្ងៃអង្គារ (ទី២៩ ខែមេសា) បន្ទាប់ពីបានដាច់នៅទូទាំងប្រទេស តែអាជ្ញាធរនៅតែប្រឹងប្រែងស្វែងរកមូលហេតុដែលបណ្តាលឲ្យដាច់ថាមពលអគ្គិសនីភ្លាមៗនេះ។

នៅអេស្ប៉ាញ សាលារៀន និងការិយាល័យ បានបើកដំណើរការឡើងវិញ ការដឹកជញ្ជូនសាធារណៈ បានចាប់ផ្តើមឡើងវិញ បន្ទាប់ពីបានពន្យាពេលយ៉ាងយូរ ការស្ទះចរាចរណ៍បានធូរស្រាល ហើយមន្ទីរពេទ្យជាច្រើនមានអគ្គិសនីប្រើប្រាស់ឡើងវិញ ខណៈដែលកន្លែងផ្សេងទៀតបន្តដំណើរការដោយម៉ាស៊ីនភ្លើង។

ប្រតិបត្តិករបណ្តាញអគ្គិសនីរបស់អេស្ប៉ាញ គឺក្រុមហ៊ុន Red Electrica បានប្រាប់ឲ្យដឹងថា ខ្លួនអាចផ្គត់ផ្គង់ស្ទើរតែទាំងអស់នៃតម្រូវការអគ្គិសនីរបស់ប្រទេស នៅព្រឹកថ្ងៃទី២៩ ខែមេសានេះ ខណៈដែលក្រុមហ៊ុនរបស់ប្រទេសព័រទុយហ្គាល់ គឺ REN បានប្រាប់ថា គិតត្រឹមយប់ថ្ងៃទី២៨ ខែមេសា ខ្លួនបានធ្វើឲ្យដំណើរការឡើងវិញនូវអនុស្ថានីយអគ្គិសនីទាំងអស់ចំនួន ៨៩កន្លែង នៅក្នុងប្រទេស។

តែយ៉ាងណាក្ដី ក្នុងពេលដែលមូលហេតុពិតប្រាកដមិនទាន់ត្រូវបានរកឃើញ ឥឡូវនេះ អាជ្ញាធរនៃក្រុមហ៊ុនទាំងនៅអេស្ប៉ាញ និងព័រទុយហ្គាល់ កំពុងស្ថិតនៅក្រោមសម្ពាធឲ្យពន្យល់អំពីអ្វីដែលបណ្តាលឲ្យមានការដាច់ចរន្តអគ្គិសនីដ៏ធំបំផុត នៅក្នុងប្រទេសនៃទ្វីបអឺរ៉ុបនេះ៕

អត្ថបទដែលទាក់ទង

សមាជិកសភាប្រទេសកេនយ៉ាម្នាក់ ត្រូវបានបាញ់សម្លាប់នៅរដ្ឋធានីណៃរ៉ូប៊ី
2025/05/01 10:54:04 am        1
លោក Trump សារភាពថាការដំឡើងពន្ធអាចបង្កើតឲ្យមានការខ្វះខាត និងទំនិញឡើងថ្លៃខ្ពស់
2025/05/01 10:42:41 am        1
អាមេរិក និងអ៊ុយក្រែន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ ដែលពង្រឹងការវិនិយោគក្នុងវិស័យការពារជាតិរបស់ទីក្រុង Kyiv ប្រឆាំងរុស្ស៊ី
2025/05/01 08:42:16 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សមាជិកសភាប្រទេសកេនយ៉ាម្នាក់ ត្រូវបានបាញ់សម្លាប់នៅរដ្ឋធានីណៃរ៉ូប៊ី

2025/05/01 10:54:04 am
​ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញវាយកូនហ្គោលលក្ខណៈកីឡាពេលព្រឹកដើម្បីសុខភាព
2025/05/01 10:48:40 am
​លោក Trump សារភាពថាការដំឡើងពន្ធអាចបង្កើតឲ្យមានការខ្វះខាត និងទំនិញឡើងថ្លៃខ្ពស់
2025/05/01 10:42:41 am
​កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១០លើពិភពលោក ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និង​ជំងឺអេដស៍
2025/05/01 10:38:40 am
​ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ
2025/05/01 10:31:10 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/04/30 08:01:12 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/24 02:47:52 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/04/30 07:36:57 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/04/29 11:28:01 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am