រដ្ឋអាជ្ញា៖ អតីតមេដឹកនាំកូរ៉េខាងត្បូង ត្រូវបានចោទប្រកាន់ផ្លូវការ ពីបទរំលោភអំណាច

2025/05/01 05:56:10 pm        35

អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នៅថ្ងៃព្រហស្បតិ៍ (ទី១ ខែឧសភា) នេះ ត្រូវបានចោទប្រកាន់ជាផ្លូវការ ដោយមិនមានការឃុំខ្លួន ពីបទរំលោភអំណាច ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក ដោយបន្ថែមហានិភ័យដល់ដំណើរការផ្លូវច្បាប់របស់អតីតមេដឹកនាំដែលត្រូវបានចោទប្រកាន់ទម្លាក់តំណែង។

ការចោទប្រកាន់ថ្មីនេះកើតឡើងនៅពេលដែលលោក Yoon កំពុងត្រូវបានកាត់ក្ដី ពីបទបង្កើតការបះបោរជាមួយនឹងការប៉ុនប៉ងរបស់លោក ក្នុងការដាក់ចេញច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ ខែធ្នូ ដែលបានស្វែងរកការបញ្ឈប់ការគ្រប់គ្រងស៊ីវិល នៅក្នុងប្រទេសកូរ៉េខាងត្បូងដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ។

ទាហានប្រដាប់ដោយអាវុធត្រូវបានដាក់ពង្រាយទៅកាន់រដ្ឋសភា ក្រោមក្រឹត្យនោះ ប៉ុន្តែបទបញ្ជានេះមានរយៈពេលប្រហែល ៦ម៉ោងប៉ុណ្ណោះ ខណៈដែលត្រូវបានបោះឆ្នោតបដិសេធយ៉ាងរហ័ស ដោយសមាជិកសភាគណបក្សប្រឆាំង។ ក្រោយមកពួកគេបានចោទប្រកាន់ទម្លាក់តំណែងលោក Yoon ជុំវិញការប្រកាសច្បាប់អាជ្ញាសឹកនោះ។

លោក Yoon ដែលមានវ័យ ៦៤ឆ្នាំ ត្រូវបានបញ្ចប់តំណែងមេដឹកនាំប្រទេស និងដកហូតអភ័យឯកសិទ្ធិ នៅក្នុងខែមេសា ដោយតុលាការធម្មនុញ្ញ ដែលបានតម្កល់ការចោទប្រកាន់ទម្លាក់តំណែង។ មិនយូរប៉ុន្មាន រូបលោកត្រូវបានបង្ខំឲ្យចាកចេញពីនិវេសនដ្ឋានប្រធានាធិបតី។

រដ្ឋអាជ្ញាបានចោទប្រកាន់លោក Yoon ផ្លូវការលើកដំបូង ក្នុងខែមករា នៅពេលដែលលោកនៅតែស្ថិតក្នុងតំណែងប្រធានាធិបតីថា ជា «មេដឹកនាំបះបោរ» ជាការចោទប្រកាន់ដែលមិនត្រូវបានការពារដោយអភ័យឯកសិទ្ធិប្រធានាធិបតីនោះឡើយ។ រដ្ឋអាជ្ញាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃទី១ ខែឧសភានេះថា៖ «ចាប់តាំងពីពេលនោះមក យើងបានបន្តការកាត់ក្តី (ការបះបោរ) ខណៈពេលដែលកំពុងដំណើរការស៊ើបអង្កេតបន្ថែមលើការចោទប្រកាន់ពីបទរំលោភអំណាច ទើបនាំមានការចោទប្រកាន់ផ្លូវការបន្ថែមនេះ»។

ប្រសិនបើត្រូវបានកាត់ទោសពីបទបះបោរនោះ លោក Yoon អាចនឹងត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ឬប្រហារជីវិត តែកូរ៉េខាងត្បូងបានផ្អាកមិនផ្លូវការនូវការអនុវត្តទោសប្រហារជីវិត ចាប់តាំងពីឆ្នាំ១៩៩៧៕

អត្ថបទដែលទាក់ទង

រញ្ជួយដីដ៏ធំនៅសមុទ្រទឹកជ្រៅ បង្កការភ័យខ្លាចពីរលកយក្សស៊ូណាមិនៅប្រទេសឈីលីនិងអាហ្សង់ទីន
2025/05/03 09:30:29 am        2
លោក Trump ស្នើឱ្យកាត់បន្ថយថវិកា១៦៣ពាន់លានដុល្លារអាមេរិក ដើម្បីបន្ថយការចំណាយក្នុងស្រុក
2025/05/03 09:27:37 am        1
ប្រព័ន្ធផ្សព្វផ្សាយ៖ គណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែល គាំទ្រផែនការពង្រីកប្រតិបត្តិការនៅតំបន់ហ្កាហ្សា
2025/05/03 09:24:31 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រញ្ជួយដីដ៏ធំនៅសមុទ្រទឹកជ្រៅ បង្កការភ័យខ្លាចពីរលកយក្សស៊ូណាមិនៅប្រទេសឈីលីនិងអាហ្សង់ទីន

2025/05/03 09:30:29 am
​លោក Trump ស្នើឱ្យកាត់បន្ថយថវិកា១៦៣ពាន់លានដុល្លារអាមេរិក ដើម្បីបន្ថយការចំណាយក្នុងស្រុក
2025/05/03 09:27:37 am
​ប្រព័ន្ធផ្សព្វផ្សាយ៖ គណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែល គាំទ្រផែនការពង្រីកប្រតិបត្តិការនៅតំបន់ហ្កាហ្សា
2025/05/03 09:24:31 am
​ឯកឧត្ដម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក.ទទួលជួបគណៈប្រតិភូយុវជន YLC នៃសមាគមប្រជាជនសិង្ហបុរី
2025/05/03 09:16:47 am
​ថ្ងៃទី៣និងទី៥ឧសភានេះជាខួប៥ឆ្នាំមរណភាពម្តាយក្មេក និងខួប៣ឆ្នាំបងប្រុសទី២សម្ដេចតេជោ ខណៈពីថ្ងៃទី៧ដល់ទី៩ សម្ដេចត្រូវបំពេញទស្សនកិច្ចផ្លូវការនៅឥណ្ឌូនេស៊ី និងទីម័រឡេស្តេ
2025/05/03 08:04:11 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/02 02:40:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/24 02:47:52 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/02 02:17:27 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/02 05:46:18 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am