ប្រមុខការទូត ប្រធានជំនួយបរទេស មន្ត្រីបណ្ណាសារជាតិ និងបច្ចុប្បន្នជាទីប្រឹក្សាសន្តិសុខជាតិ ដែលការពង្រីកតួនាទីរបស់លោក Marco Rubio បានចាប់ផ្តើមបញ្ជាក់ពីការជឿទុកចិត្តកាន់តែខ្ពស់របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ចំពោះអតីតសមាជិកព្រឹទ្ធសភារដ្ឋ Florida រូបនេះ។
លោក Trump បាននិយាយថា ទីប្រឹក្សាសន្តិសុខជាតិរបស់លោក លោកMike Waltz នឹងបន្តជាឯកអគ្គរដ្ឋទូតរបស់អង្គការសហប្រជាជាតិ ប៉ុន្មានសប្តាហ៍បន្ទាប់ពីលោក Waltz បានបន្ថែមអ្នកសារព័ត៌មានម្នាក់ពីសារព័ត៌មាន The Atlantic ចូលទៅក្នុងក្រុម Signal chat ដែលមន្រ្តីជាន់ខ្ពស់កំពុងពិភាក្សាអំពីការវាយប្រហារដោយយោធាប្រឆាំងក្រុមហ៊ួទី នៅក្នុងប្រទេសយេម៉ែន។
ក្នុងតំណែងរបស់លោក Walts លោកTrump បានដាក់លោកRubio ដែលជាជំនួយការសន្តិសុខជាតិជាន់ខ្ពស់របស់លោកនៅលើមូលដ្ឋាននេះបណ្តោះអាសន្ន ។
លោក Rubio នឹងដឹកនាំក្រុមប្រឹក្សាដែលសម្របសម្រួលសកម្មភាពសន្តិសុខជាតិរបស់រដ្ឋបាលជុំវិញពិភពលោក ទោះបីជាលោក Trump មិនបានចង្អុលបង្ហាញថា នៅពេលណាដែលអ្នកជំនួសអចិន្ត្រៃយ៍នឹងត្រូវបានតែងតាំង ក៏ដោយ។
ការរុះរើនេះ កើតឡើងក្នុងពេលមានកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ស្តារបទឈប់បាញ់ដែលបរាជ័យនៅតំបន់ហ្កាហ្សា ការចរចានុយក្លេអ៊ែរដ៏ស្មុគស្មាញជាមួយអ៊ីរ៉ង់ និងសង្រ្គាមពាណិជ្ជកម្មរបស់លោក Trump ជាមួយប្រទេសចិន។
មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា លោក Rubio បានកសាងទំនុកចិត្តជាមួយ លោក Trump ដោយអនុវត្តកិច្ចការអ្វីក៏ដោយដែល លោក Trump ប្រគល់ឱ្យលោក។ មន្ត្រីរូបនេះបាននិយាយថា «លោកបានធ្វើអ្វីៗគ្រប់យ៉ាងដែល លោក Trump ស្នើសុំឱ្យលោកធ្វើ»។