ប៉ូឡូញ៖ រុស្ស៊ីកំពុងព្យាយាមជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតប្រធានាធិបតី

2025/05/06 05:47:53 pm        54

បើតាមរដ្ឋមន្ត្រីក្រសួងកិច្ចការឌីជីថល នៅថ្ងៃអង្គារ (ទី៦ ខែឧសភា) នេះ បានប្រាប់ឲ្យដឹងថា ប្រទេសប៉ូឡូញកំពុងប្រឈមនឹងការប៉ុនប៉ងជ្រៀតជ្រែកដែលមិនធ្លាប់មានពីមុនមកពីប្រទេសរុស្ស៊ី នៅក្នុងការបោះឆ្នោតប្រធានាធិបតី ខណៈដែលការធ្វើយុទ្ធនាការឃោសនា បានឈានចូលដល់ដំណាក់កាលចុងក្រោយ នៅមុនការបោះឆ្នោតជុំទី១ នាថ្ងៃទី១៨ ខែឧសភា។

ប៉ូឡូញលើកឡើងថា តួនាទីរបស់ខ្លួន ក្នុងនាមជាមជ្ឈមណ្ឌល សម្រាប់ផ្ដល់ជំនួយដល់អ៊ុយក្រែន បានធ្វើឲ្យខ្លួនក្លាយជាគោលដៅដ៏ធំ សម្រាប់ការបំផ្លិចបំផ្លាញ ការវាយប្រហារតាមអ៊ីនធឺណិត និងកិច្ចប្រឹងប្រែងផ្ដល់ព័ត៌មានមិនពិត ហើយទីក្រុងវ៉ាសូវីបានប្រុងប្រយ័ត្នខ្ពស់ ចំពោះការជ្រៀតជ្រែក ជាពិសេសបន្ទាប់ពីប្រទេសរ៉ូម៉ានីបានលុបចោលលទ្ធផលបោះឆ្នោតប្រធានាធិបតី កាលពីខែធ្នូ ដោយសារមានការចោទប្រកាន់ពីការជ្រៀតជ្រែករបស់រុស្ស៊ី។

រុស្ស៊ីបានបដិសេធម្តងហើយម្តងទៀតនូវការចោទប្រកាន់ ដែលថា ខ្លួនជ្រៀតជ្រែកក្នុងការបោះឆ្នោតបរទេស និងបានរិះគន់ការសម្រេចលុបចោលការបោះឆ្នោត នៅប្រទេសរ៉ូម៉ានី។

លោក Krzysztof Gawkowski បានប្រាប់សន្និសីទការពារជាតិថា៖ «អំឡុងការបោះឆ្នោតប្រធានាធិបតីបច្ចុប្បន្ន នៅក្នុងប្រទេសប៉ូឡូញ យើងកំពុងប្រឈមនឹងការប៉ុនប៉ងដែលមិនធ្លាប់មានពីមុនមកពីភាគីរុស្ស៊ី ដើម្បីជ្រៀតជ្រែកក្នុងដំណើរការបោះឆ្នោត»។ 

លោកបានបន្ថែមថា៖ «កិច្ចការនេះកំពុងត្រូវបានធ្វើឡើង ដោយការផ្សព្វផ្សាយព័ត៌មានមិនពិត រួមផ្សំជាមួយនឹងការវាយប្រហារចម្រុះ លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ប៉ូឡូញ ដើម្បីរំខានដល់ដំណើរការធម្មតារបស់រដ្ឋ»។ 

លោកបានប្រាប់ទៀតថា ការវាយប្រហារបានកំណត់គោលដៅលើក្រុមហ៊ុនទឹក និងទឹកស្អុយ រោងចក្រកម្ដៅ និងថាមពល ព្រមទាំងស្ថាប័នរដ្ឋបាលរបស់រដ្ឋ។ លោកបានសង្កត់ធ្ងន់ថា កម្រិតនៃសកម្មភាពរបស់រុស្ស៊ី ទាក់ទងនឹងការវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណិត នៅក្នុងប្រទេសប៉ូឡូញ បានកើនឡើងទ្វេដង បើធៀបនឹងឆ្នាំមុន៕

អត្ថបទដែលទាក់ទង

ប៉ាគីស្ថាន រៀបចំពិធីបង្ហូតទង់ពាក់កណ្តាលដងនៅព្រំដែនដែលត្រូវបានបិទ ក្នុងពេលមានការឈ្លានពានរបស់ឥណ្ឌា
2025/05/08 12:11:16 pm        1
អ៊ុយក្រែន ពិចារណាការផ្លាស់ប្តូរទៅប្រាក់អឺរ៉ូ ពីប្រាក់ដុល្លារ ក្នុងពេលមានការកែប្រែភូមិសាស្ត្រនយោបាយ
2025/05/08 11:54:27 am        1
ចៅក្រមអាមេរិក៖ ការនិរទេសជនអន្តោប្រវេសន៍ឆាប់រហ័សទៅប្រទេសលីប៊ីនឹងបំពានសេចក្តីបង្គាប់របស់តុលាការ
2025/05/08 11:51:24 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប៉ាគីស្ថាន រៀបចំពិធីបង្ហូតទង់ពាក់កណ្តាលដងនៅព្រំដែនដែលត្រូវបានបិទ ក្នុងពេលមានការឈ្លានពានរបស់ឥណ្ឌា

2025/05/08 12:11:16 pm
​អ៊ុយក្រែន ពិចារណាការផ្លាស់ប្តូរទៅប្រាក់អឺរ៉ូ ពីប្រាក់ដុល្លារ ក្នុងពេលមានការកែប្រែភូមិសាស្ត្រនយោបាយ
2025/05/08 11:54:27 am
​សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានសភាទីម័រឡេស្តេ នៅទីក្រុងឌីលី
2025/05/08 11:52:49 am
​ចៅក្រមអាមេរិក៖ ការនិរទេសជនអន្តោប្រវេសន៍ឆាប់រហ័សទៅប្រទេសលីប៊ីនឹងបំពានសេចក្តីបង្គាប់របស់តុលាការ
2025/05/08 11:51:24 am
​កម្ពុជាប្រារព្ធខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម
2025/05/08 11:49:46 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/07 10:13:43 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/07 04:43:13 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/05 01:50:17 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/08 02:03:30 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am