មេដឹកនាំចិនលោក ស៊ី ត្រៀមជាស្រេច ក្នុងការធ្វើការជាមួយ EU ដើម្បីពង្រីកទំនាក់ទំនង និងដោះស្រាយការខ្វែងគំនិតគ្នា

2025/05/06 05:55:33 pm        47


ទីភ្នាក់ងារសារព័ត៌មានចិន Xinhua នៅថ្ងៃអង្គារ (ទី៦ ខែឧសភា) នេះ បានរាយការណ៍ថា លោកប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) បានលើកឡើងថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការជាមួយបណ្ដាមេដឹកនាំសហភាពអឺរ៉ុប (EU) ដើម្បីពង្រីកការបើកចំហរទៅវិញទៅមក និងដោះស្រាយជម្លោះ និងការយល់ឃើញខុសគ្នាឲ្យបានសមស្រប។

ការអត្ថាធិប្បាយនេះកើតមានឡើងនៅថ្ងៃប្រារព្ធខួបលើកទី៥០ នៃទំនាក់ទំនងការទូត រវាងប្រទេសចិន និង EU ខណៈដែលភាគីទាំង២ ធ្វើការផ្សះផ្សាទំនាក់ទំនង ស្របពេលមានភាពមិនប្រាកដប្រជានៃពាណិជ្ជកម្មសកលដែលជំរុញដោយអត្រាពន្ធដ៏ធ្ងន់ធ្ងររបស់សហរដ្ឋអាមេរិក។

លោក ស៊ី មិនបាននិយាយសំដៅទៅលើសហរដ្ឋអាមេរិកនោះទេ នៅក្នុងសុន្ទរកថារបស់លោក ប៉ុន្តែទីក្រុងប៉េកាំង បានផ្ដោតលើការបង្កើតទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយកាន់តែជិតស្និទ្ធជាមួយអឺរ៉ុប ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារពន្ធគយរបស់ប្រធានាធិបតី លោក Donald Trump លើការនាំចេញភាគច្រើនទៅកាន់សហរដ្ឋអាមេរិក។

លោកបានលើកឡើងថា៖ «ទំនាក់ទំនងចិន-សហភាពអឺរ៉ុប ដែលមានភាពល្អប្រសើរ និងស្ថិរភាព មិនត្រឹមតែលើកកម្ពស់សមិទ្ធផលទៅវិញទៅមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំភ្លឺដល់ពិភពលោកផងដែរ»។ ជាមួយគ្នានេះ លោក ស៊ី ក៏បានអំពាវនាវឲ្យ EU រួមគ្នាការពារភាពត្រឹមត្រូវ និងយុត្តិធម៌ ហើយប្រឆាំងនឹងការគំរាមកំហែងជាឯកតោភាគី ដោយពណ៌នាទំនាក់ទំនងរបស់ភាគីទាំង២ថា ជាការជះឥទ្ធិពលដ៏ខ្លាំងបំផុតមួយរបស់ពិភពលោក។

គួរបញ្ជាក់ថា ប្រទេសចិនបានឲ្យដឹងថា ខ្លួននឹងស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen នៅក្នុងពេលវេលាសមស្របមួយ ដើម្បីរៀបចំរួមគ្នានូវកិច្ចប្រជុំជុំថ្មីនៃមេដឹកនាំរបស់ភាគីទាំង២៕

អត្ថបទដែលទាក់ទង

អ៊ុយក្រែន ពិចារណាការផ្លាស់ប្តូរទៅប្រាក់អឺរ៉ូ ពីប្រាក់ដុល្លារ ក្នុងពេលមានការកែប្រែភូមិសាស្ត្រនយោបាយ
2025/05/08 11:54:27 am        1
ចៅក្រមអាមេរិក៖ ការនិរទេសជនអន្តោប្រវេសន៍ឆាប់រហ័សទៅប្រទេសលីប៊ីនឹងបំពានសេចក្តីបង្គាប់របស់តុលាការ
2025/05/08 11:51:24 am        1
ហ្វីលីពីន និងចិន ចោទដាក់គ្នាជាថ្មី លើការប្រឈមមុខដ៏តានតឹងនៅសមុទ្រចិនខាងត្បូង
2025/05/08 11:47:46 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ុយក្រែន ពិចារណាការផ្លាស់ប្តូរទៅប្រាក់អឺរ៉ូ ពីប្រាក់ដុល្លារ ក្នុងពេលមានការកែប្រែភូមិសាស្ត្រនយោបាយ

2025/05/08 11:54:27 am
​សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានសភាទីម័រឡេស្តេ នៅទីក្រុងឌីលី
2025/05/08 11:52:49 am
​ចៅក្រមអាមេរិក៖ ការនិរទេសជនអន្តោប្រវេសន៍ឆាប់រហ័សទៅប្រទេសលីប៊ីនឹងបំពានសេចក្តីបង្គាប់របស់តុលាការ
2025/05/08 11:51:24 am
​កម្ពុជាប្រារព្ធខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម
2025/05/08 11:49:46 am
​ហ្វីលីពីន និងចិន ចោទដាក់គ្នាជាថ្មី លើការប្រឈមមុខដ៏តានតឹងនៅសមុទ្រចិនខាងត្បូង
2025/05/08 11:47:46 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/07 10:13:43 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/07 04:43:13 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/05 01:50:17 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/08 02:03:30 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am