រុស្ស៊ី៖ កិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន នឹងត្រូវផ្អាក បើសិនលោកខាងលិចផ្តល់ប្រព័ន្ធមីស៊ីល Patriot ដល់ទីក្រុងគីវ

2025/05/07 06:26:47 pm        56

អ្នកស្រី Maria Zakharova គឺជាអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី និយាយថា ឱកាសនៃការឈានដលដំណោះស្រាយសន្តិភាពនៅអ៊ុយក្រែននឹងត្រូវបកក្រោយ បើសិនជាលោកខាងលិចនៅតែបន្តផ្គត់ផ្គង់អាវុធដល់ទីក្រុងគីវ ។

អ្នកស្រីបានធ្វើសេចក្តីអត្ថាធិប្បាយបែបនេះ ក្រោយគេសួរពីសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា សម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែន កំពុងពិភាក្សាលើការផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាស Patriot បន្ថែមទៀតដល់ទីក្រុងគីវ ហើយនិងមានគោលដៅឈានដល់កិច្ចព្រមព្រៀងមុនកិច្ចប្រជុំកំពូលអង្គការណាទូនាដំណាច់ខែមិថុនា ។

អ្នកស្រី Zakharova និយាយថា ការបន្តផ្គត់ផ្គង់ដល់របបក្រុងគីវ នឹងពន្យាពេលទស្សនីយភាពសម្រាប់ដំណោះស្រាយជម្លោះ ហើយមានតែនាំឲ្យស្ថានភាពកើនឡើង និងការកាប់សម្លាប់គ្នាប៉ុណ្ណោះ ។

អ្នកស្រីថា ដូច្នេះហើយអ្នកដែលផ្គត់ផ្គង់ដល់របបក្រុងគីវ ត្រូវតែខ្វាយខ្វល់ពីពលរដ្ឋអ៊ុយក្រែន ពួកគេនឹងសម្លាប់ពលរដ្ឋអ៊ុយក្រែន ដោយសារការផ្គត់ផ្គង់ទាំងនេះ ។

សូមបញ្ជាក់ថា អ៊ុយក្រែន ចង់បានប្រព័ន្ធការពារដែនអាកាស Patriot បន្ថែមទៀត ក្នុងនោះលោកប្រធានាធិបតី Volodymyr Zelenskiy និយាយប្រាប់ទូរទស្សន៍ CBS កាលពីខែមុនថា រដ្ឋាភិបាលរបស់លោកត្រៀមខ្លួនរួចរាល់ក្នុងការទិញប្រព័ន្ធការពារដែនអាកាសផលិតនៅសហរដ្ឋអាមេរិកមួយនេះ ចំនួន ១០គ្រឿង ដែលវាចាំបាច់ ដើម្បីបាញ់ទម្លាក់មីស៊ីលបាលីស្ទិករុស្ស៊ី ៕

អត្ថបទដែលទាក់ទង

ជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា និយាយថា ពួកគេច្បាស់ជានឹងត្រូវស្លាប់នៅថ្ងៃណាមួយ ដោយសារភាពស្រេកឃ្លាន
2025/05/08 08:59:10 pm        1
អ្នកភូមិរស់នៅតាមបណ្តោយព្រំដែនប៉ាគីស្ថានស្ថិតក្នុងតំបន់កាស្មៀរនិយាយថា ពួកគេចង់បានសន្តិភាព
2025/05/08 08:57:53 pm        1
ប៉ាគីស្ថានអះអាងថា បានសម្លាប់ទាហានឥណ្ឌាចន្លោះពី ៤០-៥០នាក់ នៅតំបន់ព្រំដែនកាស្មៀរ
2025/05/08 08:23:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគ្រោះមហន្តរាយអាស៊ានលើកទី៤៦ នាថ្ងៃទី២០ខាងមុខ

2025/05/08 09:21:50 pm
​ជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា និយាយថា ពួកគេច្បាស់ជានឹងត្រូវស្លាប់នៅថ្ងៃណាមួយ ដោយសារភាពស្រេកឃ្លាន
2025/05/08 08:59:10 pm
​អ្នកភូមិរស់នៅតាមបណ្តោយព្រំដែនប៉ាគីស្ថានស្ថិតក្នុងតំបន់កាស្មៀរនិយាយថា ពួកគេចង់បានសន្តិភាព
2025/05/08 08:57:53 pm
​ប៉ាគីស្ថានអះអាងថា បានសម្លាប់ទាហានឥណ្ឌាចន្លោះពី ៤០-៥០នាក់ នៅតំបន់ព្រំដែនកាស្មៀរ
2025/05/08 08:23:52 pm
​អាល្លឺម៉ង់រិះគន់រុស្ស៊ីធ្ងន់ៗថា និយាយកុហក អំពីអ៊ុយក្រែន នៅឯពិធីរំលឹកសង្រ្គាមលោកលើកទី២
2025/05/08 08:19:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/07 10:13:43 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/07 04:43:13 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/08 09:23:18 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/08 02:03:30 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am