ប្រភព៖ រដ្ឋបាលលោក Trump នឹងប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចក្រភពអង់គ្លេស

2025/05/08 03:46:44 pm        40

បើយោងតាមបុគ្គល ៣រូបដែលដឹងអំពីផែនការនេះ បានឲ្យដឹងថា ប្រធានាធិបតី Donald Trump នៅថ្ងៃព្រហស្បតិ៍ (ទី៨ ខែឧសភា) ត្រូវបានគេរំពឹងថា នឹងប្រកាសថា សហរដ្ឋអាមេរិក នឹងឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចក្រភពអង់គ្លេស។

លោក Trump បានព្រលយពីកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ តាមរយៈការបង្ហោះ នៅលើបណ្ដាញសង្គម កាលពីពេលយប់ថ្ងៃពុធ (ទី៧ ខែឧសភា) តែលោកមិនបានបញ្ជាក់នោះឡើយថា ប្រទេសណាជាផ្នែកនៃកិច្ចព្រមព្រៀងនេះ។

នៅក្នុងការបង្ហោះនោះ លោកបានសរសេរថា៖ «សន្និសីទព័ត៌មានដ៏ធំ នាព្រឹកស្អែក នៅវេលាម៉ោង ១០ព្រឹក ការិយាល័យប្រធានាធិបតី Oval Office ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់ៗជាមួយតំណាងនៃប្រទេសធំៗ និងជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត។ ជាកិច្ចព្រមព្រៀងដំបូង ក្នុងចំណោមកិច្ចព្រមព្រៀងជាច្រើន!!!»។

អ្នកនាំពាក្យរបស់សេតវិមាន បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឲ្យលើសពីការបង្ហោះរបស់លោក Trump នោះឡើយ។ អ្នកនាំពាក្យស្ថានទូតអង់គ្លេសប្រចាំទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបនោះទេ ទៅនឹងសំណើសុំការអត្ថាធិប្បាយ។

កិច្ចព្រមព្រៀងនេះនឹងក្លាយជាកិច្ចព្រមព្រៀងដំបូងដែលបានប្រកាសចាប់តាំងពីលោក Trump បានដាក់អត្រាពន្ធដ៏ធ្ងន់ធ្ងរលើដៃគូពាណិជ្ជកម្មរាប់សិបរបស់សហរដ្ឋអាមេរិក។ ក្រោយមកលោកបានផ្អាកជាបណ្ដោះអាសន្ន ដើម្បីអនុញ្ញាតឲ្យប្រទេសផ្សេងទៀតឈានដល់កិច្ចព្រមព្រៀងជាមួយអាមេរិក។

ការឈានដល់កិច្ចព្រមព្រៀង រវាងសហរដ្ឋអាមេរិក និងអង់គ្លេស អាចជាជោគជ័យដ៏ធំ សម្រាប់ប្រទេសទាំង២ ដែលបានស្វែងរកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែជិតស្និទ្ធជាយូរមកហើយ។ ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនេះមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ៕

អត្ថបទដែលទាក់ទង

លោក Bill Gates សន្យាបរិច្ចាគថវិកា ២០០ពាន់លានដុល្លារដល់ក្រុមសប្បុរសធម៌នៅឆ្នាំ ២០៤៥
2025/05/09 08:54:59 pm        1
ជនប៉ាឡេស្ទីនរៀបរាប់ពីទុក្ខលំបាកក្នុងជីវិតរបស់នៅប្រចាំថ្ងៃរបស់ពួកគេនៅទីក្រុង Jabalia តំបន់ហ្កាហ្សា
2025/05/09 08:46:47 pm        1
អារ៉ាប់រួមច្រានចោលការផ្គត់ផ្គង់អាវុធផលិតនៅចិនដល់កងកម្លាំងគាំទ្ររហ័ស RSF របស់ស៊ូដង់
2025/05/09 08:27:10 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីនាំពាក្យ៖ ក្រសួងកំពុងធ្វើការយ៉ាងសកម្មជាមួយមួយភាគីថៃ ដើម្បីដោះស្រាយ​បញ្ហារឹត​បន្តឹងការនាំចេញផ្លែល្ពៅក្រៅផ្លូវការទៅកាន់ប្រទេសថៃ

2025/05/10 09:00:43 am
​នគរបាលឆ្មក់ចុះបង្ក្រាបទីតាំង ២កន្លែងផ្សេងគ្នាឃាត់ខ្លួនប្រុសស្រីជាច្រើននាក់ ដែលបង្កប់​សេវា​ផ្លូវភេទ
2025/05/10 08:27:30 am
​លោក Bill Gates សន្យាបរិច្ចាគថវិកា ២០០ពាន់លានដុល្លារដល់ក្រុមសប្បុរសធម៌នៅឆ្នាំ ២០៤៥
2025/05/09 08:54:59 pm
​ជនប៉ាឡេស្ទីនរៀបរាប់ពីទុក្ខលំបាកក្នុងជីវិតរបស់នៅប្រចាំថ្ងៃរបស់ពួកគេនៅទីក្រុង Jabalia តំបន់ហ្កាហ្សា
2025/05/09 08:46:47 pm
​អារ៉ាប់រួមច្រានចោលការផ្គត់ផ្គង់អាវុធផលិតនៅចិនដល់កងកម្លាំងគាំទ្ររហ័ស RSF របស់ស៊ូដង់
2025/05/09 08:27:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/09 01:11:33 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/09 06:02:09 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/08 09:23:18 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/08 02:03:30 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/09 06:39:34 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am