នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានបញ្ចេញសុន្ទរកថាជាវីដេអូដែលលោកបានថតខ្លួនឯង ដើរឆ្លងកាត់កណ្តាលទីក្រុងគីវ នៅថ្ងៃទិវាចងចាំជ័យជំនះរបស់អ៊ុយក្រែន ។
លោក Zelenskiy បានផ្តល់សុន្ទរកថារំឭកខួប ដោយដើរឆ្លងកាត់អ្នកថ្មើរជើង ហើយនៅចំណុចមួយលោកក៏បានឈប់និយាយថា “សួរស្តី” ពេលរថយន្តចុចស៊ីផ្លេរបស់ពួកគេ ។
លោកបានឈប់គោរពទង់ជាតិយ៉ាងច្រើនរបស់អ៊ុយក្រែន ដែលបានដោតនៅកណ្តាលទីលានចតុរង្គ ដើម្បីគោរពដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ ហើយលោកបាននិយាយចំអកដល់ការប្រារព្ធពិធីនៅទីលានចតុរង្គក្រហមស្ថិតក្នុងទីក្រុងម៉ូស្គូ របស់រុស្ស៊ី នៅថ្ងៃសុក្រស្អែក ។
បទឈប់បាញ់រុស្ស៊ី ដែលកើតមាននៅខួបលើកទី ៨០នៃជ័យជំនះសង្រ្គាមលោកលើកទី ២លើក្រុមណាស៊ីអាល្លឺម៉ង់ បានចូលជាធរមាននៅពាក់កណ្តាលយប់ ម៉ោងនៅទីក្រុងម៉ូស្គូ ត្រូវនឹងម៉ោង ២១និង ០០នាទី ម៉ោងសកល ។
ផ្នែកមួយនៃព្រឹត្តការណ៍រំឭកខួបនេះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ទទួលស្វាគមន៍ប្រធានាធិបតីចិនលោក Xi Jinping និងមេដឹកនាំបរទេសផ្សេងទៀតនៅក្នុងទីក្រុងម៉ូស្គូ ហើយនិងទស្សនាព្យុហយាត្រាយោធានៅលើទីលានចតុរង្គក្រហមនៅថ្ងៃទី ៩ ខែឧសភាស្អែកនេះ ៕