បេក្ខជនឈ្នះជុះទី១ របស់ក្រុមស្តាំនិយមជ្រុលរ៉ូម៉ានី នាំមុខក្នុងការស្ទង់មតិ មុនពេលការបោះឆ្នោតជុំទី២

2025/05/08 04:06:39 pm        41

ការស្ទង់មតិ បានបង្ហាញកាលពីថ្ងៃពុធ (ទី៧ ខែឧសភា) ថា បេក្ខជនប្រធានាធិបតីខាងក្រុមស្តាំនិយមជ្រុលរបស់រូម៉ានី លោក George Simion នឹងឈ្នះការបោះឆ្នោតជុំទី២ នៅថ្ងៃទី១៨ ខែឧសភា ដែលត្រូវតទល់ជាមួយអភិបាលក្រុង Bucharest លោក Nicusor Dan ខណៈដែលអ្នកទាំង២ បានប៉ះទង្គិចគ្នា ជុំវិញទស្សនៈពិភពលោក និងឱនភាព ក្នុងកម្មវិធីជជែកដេញដោល។

លោក Simion ដែលមាននិន្នាការប្រឆាំងអឺរុប បានឈ្នះការបោះឆ្នោតជុំទី១ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក ដោយទទួលសំឡេងឆ្នោតប្រហែល ៤១ភាគរយ ជាលទ្ធផលដែលនាំឲ្យមានការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីឆ្វេងនិយម លោក Marcel Ciolacu និងការដួលរលំរដ្ឋាភិបាលចម្រុះដែលគាំទ្រលោកខាងលិច។

លោក Dan ដែលកំពុងឈរឈ្មោះ ក្នុងនាមជាបេក្ខជនឯករាជ្យ បានទទួលបានសំឡេងឆ្នោត ២១ភាគរយ ហើយក្រុមអ្នកវិភាគ បានលើកឡើងថា លោកនឹងជួបការលំបាក ក្នុងការទាក់ទាញអ្នកបោះឆ្នោតពីលោក Crin Antonescu ជាបេក្ខជនកណ្តាលនិយមគាំទ្រដោយរដ្ឋាភិបាលដែលឈ្នះលំដាប់ទី៣ និងពីអ្នកឈ្នះលំដាប់ទី៤ គឺលោក Victor Ponta ជាអតីតនាយករដ្ឋមន្ត្រីឆ្វេងនិយមដែលប្ដូរទៅជាអ្នកជាតិនិយមខាងក្រុមអភិរក្សនិយម។

ការស្ទង់មតិដែលធ្វើឡើងដោយវិទ្យាស្ថានបោះឆ្នោត Verifield និងដែលត្រូវបានចាត់តាំងឡើងដោយលោក Dan បានបង្ហាញថា លោក Simion កំពុងតែស្ថិតនៅលើផ្លូវឆ្ពោះទៅរកការទទួលបានសន្លឹកឆ្នោត ៥៤,៨ភាគរយ ធៀបនឹង ៤៥,២ភាគរយរបស់លោក Dan នៅក្នុងការប្រកួតប្រជែងជុំទី២។ ស្ថាប័ននេះបានស្ទង់មតិលើមនុស្ស ៩៤៤នាក់ កាលពីថ្ងៃទី៦ ខែឧសភា ហើយមានកម្រិតល្អៀង ៣,១៩ភាគរយ។ ស្ទើរតែ ១ភាគ៣ នៃអ្នកដែលត្រូវបានស្ទង់មតិ បាននិយាយថា ពួកគេទាំងមិនបានបោះឆ្នោត មិនបានសម្រេចជ្រើសរើស រវាងបេក្ខជនទាំង២ ឬបដិសេធមិនឆ្លើយតប៕

អត្ថបទដែលទាក់ទង

លោកPutin សាទរកងទ័ពប្រយុទ្ធនៅអ៊ុយក្រែន ខណៈសម្ព័ន្ធមិត្តចូលរួមក្បួនព្យុហាយត្រាសង្គ្រាមលោកលើកទី២
2025/05/10 11:12:03 am        1
អ៊ីស្រាអែល នឹងមិនពាក់ព័ន្ធក្នុងការចែកចាយស្បៀងនៅហ្កាហ្សាក្រោមគម្រោងជំនួយរបស់អាមេរិកទេ
2025/05/10 10:55:28 am        1
អាមេរិក និងចិន ត្រៀមសម្រាប់កិច្ចចរចាពាណិជ្ជកម្ម ខណៈលោក Trump បង្ហើបពីកាកាត់បន្ថយការដំឡើងពន្ធ
2025/05/10 10:17:14 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកPutin សាទរកងទ័ពប្រយុទ្ធនៅអ៊ុយក្រែន ខណៈសម្ព័ន្ធមិត្តចូលរួមក្បួនព្យុហាយត្រាសង្គ្រាមលោកលើកទី២

2025/05/10 11:12:03 am
​អ៊ីស្រាអែល នឹងមិនពាក់ព័ន្ធក្នុងការចែកចាយស្បៀងនៅហ្កាហ្សាក្រោមគម្រោងជំនួយរបស់អាមេរិកទេ
2025/05/10 10:55:28 am
​ពិព័រណ៍ការងារនិងមគ្គទេសក៍អាជីព ផ្តល់នូវឱកាសការងារ និងគន្លឹះសំខាន់ៗ​ដើម្បីស្វែងរក​ការងារ​ប្រកបដោយប្រសិទ្ធភាព
2025/05/10 10:36:52 am
​អាមេរិក និងចិន ត្រៀមសម្រាប់កិច្ចចរចាពាណិជ្ជកម្ម ខណៈលោក Trump បង្ហើបពីកាកាត់បន្ថយការដំឡើងពន្ធ
2025/05/10 10:17:14 am
​ប៉ាគីស្ថាន បើកប្រតិបត្តិការសងសឹកបន្ទាប់ពីបាននិយាយថា មីស៊ីលឥណ្ឌា វាយប្រហារលើមូលដ្ឋានទ័ពអាកាសចំនួនបីកន្លែង
2025/05/10 09:04:52 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/10 02:04:07 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/09 06:02:09 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/08 09:23:18 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/08 02:03:30 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/09 06:39:34 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am