ជប៉ុនថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការបាញ់មីស៊ីលរបស់កូរ៉េខាងជើង និងបានដាក់ការតវ៉ា

2025/05/08 04:39:38 pm        48

យោងតាមការអះអាងរបស់អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនលោក Yoshimasa Hayashi បានឲ្យដឹងថា ជប៉ុនសូមធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះកូរ៉េខាងជើង ក្រោយប្រទេសមួយនេះ បាញ់មីស៊ីលបាលីស្ទិកនៅថ្ងៃព្រហស្បតិ៍នេះ ដែលអាចហោះលើគន្លងខុសប្រក្រតី ។

លោកថា កូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទិកជាច្រើនគ្រាប់ចេញពីតំបន់ឆ្នេរភាគខាងកើតកូរ៉េខាងជើង ឆ្ពោះទៅទិសឦសាន ចន្លោះម៉ោង ៨ និងម៉ោង ៩ព្រឹក ម៉ោងក្នុងស្រុក ថ្ងៃនេះ ។

លោក Hayashi និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា មីស៊ីល ១គ្រាប់ហោះបានចម្ងាយប្រហែល ៨០០គ.ម លើរយៈកម្ពស់អតិបរមា ១០០គ.ម ហើយនិងធ្លាក់ចូលសមុទ្រជប៉ុន ស្ថិតនៅភាគខាងកើតឧបទ្វីបកូរ៉េ នៅក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខជប៉ុន ។ លោកបន្តថា ជប៉ុនបានដាក់ការតវ៉ាតាមផ្លូវការទូតនៅទីក្រុងប៉េកាំង ប្រទេសចិន ។

ខណៈពេលនោះដែរ កូរ៉េខាងត្បូងកំពុងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក និងជប៉ុន ដើម្បីចែករំលែកព័ត៌មានអំពីការបាញ់សាកល្បងមីស៊ីលនេះ ។ 

សូមបញ្ជាក់ថា កម្មវិធីមីស៊ីលបាលីស្ទិករបស់ប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរមួយនេះ ត្រូវបានហាមឃាត់ដោយសេចក្តីសម្រេចក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UN) ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ទីក្រុងព្យុងយ៉ាង នៅតែបន្តអភិវឌ្ឍមីស៊ីលគ្រប់រយៈចម្ងាយទាំងអស់ ៕

អត្ថបទដែលទាក់ទង

លោកPutin សាទរកងទ័ពប្រយុទ្ធនៅអ៊ុយក្រែន ខណៈសម្ព័ន្ធមិត្តចូលរួមក្បួនព្យុហយាត្រាសង្គ្រាមលោកលើកទី២
2025/05/10 11:12:03 am        1
អ៊ីស្រាអែល នឹងមិនពាក់ព័ន្ធក្នុងការចែកចាយស្បៀងនៅហ្កាហ្សាក្រោមគម្រោងជំនួយរបស់អាមេរិកទេ
2025/05/10 10:55:28 am        1
អាមេរិក និងចិន ត្រៀមសម្រាប់កិច្ចចរចាពាណិជ្ជកម្ម ខណៈលោក Trump បង្ហើបពីកាកាត់បន្ថយការដំឡើងពន្ធ
2025/05/10 10:17:14 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកPutin សាទរកងទ័ពប្រយុទ្ធនៅអ៊ុយក្រែន ខណៈសម្ព័ន្ធមិត្តចូលរួមក្បួនព្យុហយាត្រាសង្គ្រាមលោកលើកទី២

2025/05/10 11:12:03 am
​អ៊ីស្រាអែល នឹងមិនពាក់ព័ន្ធក្នុងការចែកចាយស្បៀងនៅហ្កាហ្សាក្រោមគម្រោងជំនួយរបស់អាមេរិកទេ
2025/05/10 10:55:28 am
​ពិព័រណ៍ការងារនិងមគ្គទេសក៍អាជីព ផ្តល់នូវឱកាសការងារ និងគន្លឹះសំខាន់ៗ​ដើម្បីស្វែងរក​ការងារ​ប្រកបដោយប្រសិទ្ធភាព
2025/05/10 10:36:52 am
​អាមេរិក និងចិន ត្រៀមសម្រាប់កិច្ចចរចាពាណិជ្ជកម្ម ខណៈលោក Trump បង្ហើបពីកាកាត់បន្ថយការដំឡើងពន្ធ
2025/05/10 10:17:14 am
​ប៉ាគីស្ថាន បើកប្រតិបត្តិការសងសឹកបន្ទាប់ពីបាននិយាយថា មីស៊ីលឥណ្ឌា វាយប្រហារលើមូលដ្ឋានទ័ពអាកាសចំនួនបីកន្លែង
2025/05/10 09:04:52 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/10 02:04:07 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/09 06:02:09 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/08 09:23:18 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/08 02:03:30 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/09 06:39:34 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am