ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) បាននិយាយនៅពេលមកដល់ទីក្រុងមូស្គូថា ទំនាក់ទំនងដ៏រឹងមាំរវាងចិន និងរុស្ស៊ី បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការរក្សាស្ថិរភាពយុទ្ធសាស្ត្រពិភព លោក។
ទូរទស្សន៍មជ្ឈិមចិន បានដកស្រង់សម្តីលោកថា៖«ទំនាក់ទំនងឯករាជ្យ ចាស់ទុំ និងរឹងមាំរវាងចិន និងរុស្ស៊ី មិនត្រឹមតែនាំមកនូវផលប្រយោជន៍ដ៏ធំធេងដល់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការរក្សាស្ថិរភាពជាយុទ្ធសាស្ត្រសកល និងលើកកម្ពស់ការកសាងពិភពលោកពហុប៉ូលប្រកបដោយសមធម៌ និងសណ្តាប់ធ្នាប់»។
យោងតាមលោកប្រធានាធិបតីចិន ស្មារតីនៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងចិន និងរុស្ស៊ី គឺឈរលើភាពជាអ្នកជិតខាងល្អ និងមិត្តភាព កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ការចូលរួមដែលមានផលប្រយោជន៍ទៅវិញទៅមក និងអត្ថប្រយោជន៍ឈ្នះ-ឈ្នះ។