ក្រុមបាតុករប៉ាគីស្ថាន ដុតទង់ជាតិឥណ្ឌា និងរូបសំណាករបស់លោកModi

2025/05/10 12:33:17 pm        93

ទង់ជាតិរបស់ប្រទេសឥណ្ឌា និងរូបសំណាករបស់នាយករដ្ឋមន្ត្រី លោក Narendra Modi ត្រូវបានដុតក្នុងអំឡុងពេលការតវ៉ាមួយនៅប្រទេសប៉ាគីស្ថាន កាលពីថ្ងៃសុក្រ ដែលរៀបចំដោយចលនាអ៊ីស្លាមនិយម ប្រកាន់តឹង។ ប្រទេសប៉ាគីស្ថាន និងប្រទេសឥណ្ឌា បានប៉ះទង្គិចគ្នា ចាប់តាំងពីឥណ្ឌា បានវាយប្រហារលើតំបន់ជាច្រើនដែលខ្លួនបានចាត់ទុកថាជា «ហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមភេរវករ» នៅក្នុងទឹកដីប្រទេសប៉ាគីស្ថានកាលពីថ្ងៃពុធ ទី៧ ខែឧសភា ក្នុងការសងសឹកចំពោះការវាយប្រហារដ៏បង្ហូរឈាមទៅលើអ្នកទេសចរហិណ្ឌូនៅតំបន់កាស្មៀរគ្រប់គ្រងដោយប្រទេសឥណ្ឌា កាលពីខែមុន។

ប៉ាគីស្ថាន បានច្រានចោលការចោទប្រកាន់របស់ឥណ្ឌា ដែលថាខ្លួនបានជាប់ពាក់ព័ន្ធនឹងការវាយប្រហារលើអ្នកទេសចរ។ ប្រទេសទាំងពីរ បានបាញ់តគ្នា និងបាញ់ផ្លោងឆ្លងព្រំដែន ហើយពួកគេបានបញ្ជូនយានដ្រូន និងមីស៊ីល ចូលទៅក្នុងដែនអាកាសទៅវិញទៅមក។ 

ជាមួយគ្នានេះ ប្រជាជននៅក្នុងតំបន់កាស្មៀរគ្រប់គ្រងដោយប៉ាគីស្ថាន បានមកពិនិត្យមើលការខូចខាតទ្រព្យសម្បត្តិរបស់ពួកគេកាលពីថ្ងៃសុក្រ បន្ទាប់ពីបានចំណាយពេលមួយយប់នៅក្នុងទីជម្រកគេចចេញពីការបាញ់ផ្លោង។ នៅតំបន់កាស្មៀរប៉ាគីស្ថាន ក្រុមមន្ត្រីបាននិយាយថា ការបាញ់ផ្លោងយ៉ាងសន្ធឹកសន្ធាប់ឆ្លងព្រំដែន បានសម្លាប់ជនស៊ីវិល៥នាក់ រួមទាំងទារកម្នាក់ និង២៩នាក់ផ្សេងទៀតរងរបួស កាលពីថ្ងៃសុក្រ។ ការប្រយុទ្ធគ្នានេះ គឺជាការសម្លាប់មនុស្សច្រើនបំផុត ចាប់តាំងពីជម្លោះរវាងប្រទេសទាំងពីរក្នុងស្រុក Kargil តំបន់កាស្មៀរក្នុងឆ្នាំ ១៩៩៩។

យោងតាមការប៉ាន់ប្រមាណការស្លាប់និងរងរបួសនៅភាគីទាំងសងខាងព្រំដែនដែលពុំត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យបានឲ្យដឹងថា មនុស្សជិត៥០នាក់ ត្រូវបានសម្លាប់ចាប់តាំងពីថ្ងៃពុធ សប្តាហ៍នេះ។

អត្ថបទដែលទាក់ទង

ក្រុមបាតុករអ៊ីស្រាអែលអំពាវនាវឱ្យបញ្ចប់សង្រ្គាម និងកិច្ចព្រមព្រៀងចំណាប់ខ្មាំងមុនដំណើររបស់លោក Trump
2025/05/11 12:38:48 pm        1
ភាពចលាចលនៅអាកាសយានដ្ឋាន Newark របស់អាមេរិក ធ្វើឱ្យក្រុមហ៊ុនដឹកជញ្ជូនខកចិត្ត និងបង្កក្ដីបារម្ភដល់អ្នកដំណើរ
2025/05/11 11:56:27 am        1
លោក Putin ស្នើឱ្យមានការចរចាសន្តិភាពដោយផ្ទាល់ជាមួយអ៊ុយក្រែន ក្រោយសង្គ្រាមអាយុកាលជាងបីឆ្នាំ
2025/05/11 11:55:45 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករអ៊ីស្រាអែលអំពាវនាវឱ្យបញ្ចប់សង្រ្គាម និងកិច្ចព្រមព្រៀងចំណាប់ខ្មាំងមុនដំណើររបស់លោក Trump

2025/05/11 12:38:48 pm
​ភាពចលាចលនៅអាកាសយានដ្ឋាន Newark របស់អាមេរិក ធ្វើឱ្យក្រុមហ៊ុនដឹកជញ្ជូនខកចិត្ត និងបង្កក្ដីបារម្ភដល់អ្នកដំណើរ
2025/05/11 11:56:27 am
​លោក Putin ស្នើឱ្យមានការចរចាសន្តិភាពដោយផ្ទាល់ជាមួយអ៊ុយក្រែន ក្រោយសង្គ្រាមអាយុកាលជាងបីឆ្នាំ
2025/05/11 11:55:45 am
​ក្រុមមេដឹកនាំអឺរ៉ុបព្រមានដាក់ទណ្ឌកម្ម ប្រសិនបើលោក Putin បដិសេធបទឈប់បាញ់នៅអ៊ុយក្រែន
2025/05/11 11:52:39 am
​មន្ត្រីជាន់ខ្ពស់បក្សប្រជាជនកម្ពុជាវាយតម្លៃខ្ពស់ពីការលះបង់របស់មន្រ្ដីបក្សនៅស្រុកលើកដែក
2025/05/11 11:47:32 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/10 02:04:07 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/09 06:02:09 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/08 09:23:18 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/11 04:52:32 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/09 06:39:34 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am