គណៈកម្មាធិការពិសេសរបស់អង្គការសហប្រជាជាតិបានព្រមានថា ពិភពលោកអាចនឹងមើលឃើញ មហន្តរាយដ៏វិនាសកម្ម "Nakba " ឬការបណ្តេញជនជាតិប៉ាឡេស្ទីនផ្សេងទៀតនៅលើទឹកដីហ្កាហ្សា។
គណៈកម្មាធិការនេះបានបង្ហាញក្ដីបារម្ភខ្លាំងកាលពីថ្ងៃសុក្រដោយចោទប្រកាន់អ៊ីស្រាអែលពីបទបោសសំអាតជនជាតិភាគតិច ហើយនិយាយថាពួកគេកំពុងធ្វើឱ្យមានការឈឺចាប់ដែលមិនអាចនឹកស្មានដល់ លើប៉ាឡេស្ទីន។

ការអត្ថាធិប្បាយនេះកើតឡើងបន្ទាប់ពីអ៊ីស្រាអែលបានប្រកាសផែនការកាលពីដើមសប្តាហ៍នេះដើម្បីបណ្តេញប្រជាជនប៉ាឡេស្ទីនពោពេញដោយការស្រេកឃ្លានរាប់សែននាក់ចេញពីភាគខាងជើងនៃដែនដីហែកហួរដោយសង្រ្គាមហ្កាហ្សា និងបង្ខាំងពួកគេនៅក្នុងជំរំចំនួន៦កន្លែង។
សម្រាប់ប្រជាជនប៉ាឡេស្ទីន ការផ្លាស់ទីលំនៅដោយបង្ខំណាមួយ ធ្វើឱ្យនឹកឃើញដល់ការរត់ភៀសខ្លួនដ៏ហិង្សា "Nakba" ឬមហន្តរាយ ជាការផ្លាស់ទីលំនៅដ៏ធំដែលអមជាមួយការបង្កើតរដ្ឋរបស់អ៊ីស្រាអែលក្នុងឆ្នាំ១៩៤៨។
គណៈកម្មាធិការអង្គការសហប្រជាជាតិមានភារកិច្ចស៊ើបអង្កេតការអនុវត្តរបស់អ៊ីស្រាអែលដែលប៉ះពាល់ដល់សិទ្ធិពលរដ្ឋប៉ាឡេស្ទីនបាននិយាយថា អ៊ីស្រាអែលបន្តធ្វើឱ្យមានការឈឺចាប់ដែលមិនអាចនឹកស្មានដល់ ចំពោះប្រជាជនដែលរស់នៅក្រោមការកាន់កាប់របស់ខ្លួន ខណៈការពង្រីកការរឹបអូសដី យ៉ាងឆាប់រហ័សជាផ្នែកមួយនៃសេចក្តីប្រាថ្នាអាណានិគមកាន់តែទូលំទូលាយ៕
