អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin កំពុងធ្វើអ្វីៗតាមតែអាចធ្វើទៅបាន ដើម្បីស្វែងរកសន្តិភាពក្នុងជម្លោះអ៊ុយក្រែន ប៉ុន្តែគ្មានជម្រើសអ្វីក្រៅពីបន្តប្រតិបត្តិការយោធារបស់ខ្លួន ដរាបណាទីក្រុងគីវ បដិសេធមិនធ្វើកិច្ចចរចាជាមួយទីក្រុងមូស្គូ។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ABC News កាលពីថ្ងៃសុក្រសប្ដាហ៍នេះ លោក Peskov បាននិយាយថា អ៊ុយក្រែន កំពុងព្យាយាមគេចពីការចរចា ទោះបីជាបានប្រកាសថាខ្លួនត្រៀមខ្លួនជាស្រេចសម្រាប់បទឈប់បាញ់ក៏ដោយ។
ទោះជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូជឿថាបទឈប់បាញ់នឹងផ្តល់ឱកាសដល់ទីក្រុងគីវ ដើម្បីប្រមូលផ្តុំកងទ័ពដែលរងការវាយកម្ទេចរបស់ខ្លួនឡើងវិញ។
អ៊ុយក្រែននឹងបន្តកែណ្ឌទ័ពរបស់ពួកគេ ដោយនាំយកកងទ័ពថ្មីទៅកាន់ជួរមុខ។ អ៊ុយក្រែននឹងប្រើរយៈពេលនេះដើម្បីបណ្តុះបណ្តាលបុគ្គលិកយោធាថ្មី និងបន្ថែមកម្លាំងដែលនៅសេសសល់ដល់ចំនួនទាហានដែលមានស្រាប់។ដូច្នេះហេតុអ្វីបានជាយើងគួរផ្តល់អត្ថប្រយោជន៍បែបនេះដល់អ៊ុយក្រែន?។
លោក Peskov បាននិយាយថា ប្រធានាធិបតី Putin កំពុងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីដោះស្រាយបញ្ហា ក៏ដូចជាសម្រេចបាននូវដំណោះស្រាយតាមរយៈមធ្យោបាយសន្តិភាព និងការទូត ។ ប៉ុន្តែដោយមិនមានមធ្យោបាយសន្តិភាព និងប្រជាធិបតេយ្យនៅក្នុងដៃទេ យើងត្រូវបន្តប្រតិបត្តិការយោធា៕