[UPDATE] លោក Trump ជួបរជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីត ខណៈលោកចាប់ផ្ដើមទស្សនកិច្ចសំខាន់ដំបូង ក្នុងអាណត្តិទី២

2025/05/13 05:23:22 pm        38

លោក Donald Trump នៅថ្ងៃអង្គារ (ទី១៣ ខែឧសភា) នេះ បានជួបជាមួយរជ្ជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman (ម៉ូហាម៉េដ ប៊ីន សាល់ម៉ាន់) ខណៈរូបលោកចាប់ផ្តើមដំណើរទស្សនកិច្ចការទូតដ៏សំខាន់ជាលើកដំបូងនៃអាណត្តិទី២ ក្នុងនាមជាប្រធានាធិបតីអាមេរិក។

មេដឹកនាំអាមេរិក សង្ឃឹមថា នឹងទទួលបានកិច្ចសន្យាវិនិយោគថ្មីធំៗ នៅក្នុងសហរដ្ឋអាមេរិក អំឡុងដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាតា និងអារ៉ាប់រួម។

ក្នុងអាណត្តិដំបូងរបស់លោក លោក Trump ក៏បានជ្រើសរើសអារ៉ាប៊ីសាអ៊ូឌីតជាដំណើរទស្សនកិច្ចដ៏សំខាន់លើកដំបូងរបស់លោកផងដែរ ដោយការធ្វើបែបនោះ គឺជាការមិនធ្វើតាមប្រពៃណីរបស់ប្រធានាធិបតីអាមេរិកដែលតែងតែធ្វើដំណើរទៅចក្រភពអង់គ្លេស កាណាដា ឬម៉ិកស៊ិក។

កិច្ចព្រមព្រៀងមួយ ដែលអារ៉ាប៊ីសាអ៊ូឌីត នឹងទិញអាវុធ និងគ្រឿងយុទ្ធោបករណ៍របស់សហរដ្ឋអាមេរិកតម្លៃជាង ១០០ពាន់លានដុល្លារ ត្រូវបានគេរាយការណ៍យ៉ាងទូលំទូលាយថា ស្ថិតក្នុងចំណោមកិច្ចព្រមព្រៀងដែលលោក Trump គ្រោងនឹងប្រកាសក្នុងដំណើរទស្សនកិច្ចនេះ។ មីស៊ីល ប្រព័ន្ធរ៉ាដា និងយន្តហោះដឹកជញ្ជូន ត្រូវបានគេរាយការណ៍ថា ជាផ្នែកមួយនៃកញ្ចប់កិច្ចព្រមព្រៀងនោះ។

សហរដ្ឋអាមេរិកជាអ្នកផ្គត់ផ្គង់អាវុធជាយូរមកហើយដល់អារ៉ាប៊ីសាអ៊ូឌីត ប៉ុន្តែទំនាក់ទំនងនោះ បានធ្លាក់ចុះនៅឆ្នាំ២០២១ នៅពេលដែលរដ្ឋបាលលោក Joe Biden បញ្ឈប់ការលក់អាវុធវាយលុកទៅឲ្យទីក្រុងរីយ៉ាដ (Riyadh) ដោយលើកឡើងពីកង្វល់ អំពីតួនាទីរបស់ប្រទេសនេះ ក្នុងសង្រ្គាមនៅក្នុងប្រទេសជិតខាងយេម៉ែន៕

អត្ថបទដែលទាក់ទង

ភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យមនុស្ស៩នាក់ស្លាប់ និងប៉ះពាល់ដល់មនុស្ស ២៤.០០០ នាក់នៅសូម៉ាលី
2025/05/15 11:56:56 am        1
គណបក្សនយោបាយកូរ៉េខាងត្បូង សម្រុកធ្វើយុទ្ធនាការមុនការបោះឆ្នោតប្រធានាធិបតីថ្ងៃ៣មិថុនា
2025/05/15 11:54:14 am        1
រដ្ឋមន្ត្រីការបរទេសសម្ព័ន្ធយោធាNATO ពិភាក្សាអំពីការចំណាយលើវិស័យការពារជាតិ
2025/05/15 11:40:56 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យមនុស្ស៩នាក់ស្លាប់ និងប៉ះពាល់ដល់មនុស្ស ២៤.០០០ នាក់នៅសូម៉ាលី

2025/05/15 11:56:56 am
​គណបក្សនយោបាយកូរ៉េខាងត្បូង សម្រុកធ្វើយុទ្ធនាការមុនការបោះឆ្នោតប្រធានាធិបតីថ្ងៃ៣មិថុនា
2025/05/15 11:54:14 am
​រដ្ឋមន្ត្រីការបរទេសសម្ព័ន្ធយោធាNATO ពិភាក្សាអំពីការចំណាយលើវិស័យការពារជាតិ
2025/05/15 11:40:56 am
​កម្ពុជា-បារាំងកំពុងពន្លឿនកិច្ចចរចា DTA ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគប្រទេសទាំងពីរបន្ថែម
2025/05/15 11:34:38 am
​មនុស្សយ៉ាងហោចណាស់២១នាក់ស្លាប់នៅប្រទេសម៉ិកស៊ិក បន្ទាប់ពីឧបទ្ទវហេតុរថយន្តបុកគ្នា
2025/05/15 11:25:45 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/13 12:51:49 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/09 06:02:09 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/14 08:21:18 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/13 10:06:37 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/09 06:39:34 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am