កងកម្លាំងសន្តិសុខម៉ិកស៊ិកសម្លាប់មនុស្ស ១២នាក់ និងចាប់ខ្លួនមនុស្ស ៩នាក់ នៅក្នុងការវាយឆ្មក់លើទីតាំងក្រុមអន្ធពាល

2025/05/18 10:45:46 am        55

ក្រសួងសន្តិសុខម៉ិកស៊ិក និយាយថា កងកម្លាំងសន្តិសុខម៉ិកស៊ិក បានឃាត់ខ្លួនសមាជិកសង្ស័យ ចំនួន ៩នាក់របស់ក្រុមអន្ធពាល និងបានសម្លាប់មនុស្ស ១២នាក់ផ្សេងទៀត នៅក្នុងប្រតិបត្តិការវាយឆ្មក់ទីតាំងរបស់ពួកគេនៅតំបន់ភាគនិរតីប្រទេស កាលពីថ្ងៃសៅរ៍ ។

នៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម រដ្ឋមន្រ្តីក្រសួងសន្តិសុខម៉ិកស៊ិកលោក Omar Harfuch បញ្ជាក់ថា សមាជិកកងទ័ពជើងទឹកម៉ិកស៊ិក ៣នាក់ បានរងរបួសនៅក្នុងប្រតិបត្តិការនេះ ដែលបានធ្វើឡើងនៅទីក្រុង Huitzontla រដ្ឋ Michoacan ។

លោក Harfuch និយាយថា ជនដែលត្រូវបានឃាត់ខ្លួន ជាប់ពាក់ព័ន្ធនឹងករណីឧក្រិដ្ឋកម្មជាច្រើន រួមទាំងឃាតកម្ម ការជំរិតទារប្រាក់ និងការចាប់ជំរិត ។

ក្រសួងសន្តិសុខនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមឧក្រិដ្ឋជនមួយនេះ មានការជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនតាមសមុទ្រ ហើយកងទ័ពជើងទឹក បានរកឃើញអាវុធ និងគ្រឿងតាក់ទិកជាច្រើនទៀតនៅទីតាំងរបស់ពួកគេ ។

កាសែត El Universal និង La Jornada របស់ម៉ិកស៊ិក រាយការណ៍ថា ក្រុមអន្ធពាលខាងលើ គឺជាផ្នែកមួយរបស់ក្រុមមេខ្លោងគ្រឿងញៀន Jalisco New Generacion ដែលជាក្រុមមួយក្នុងចំណោមក្រុមមេខ្លោងគ្រឿងញៀនដ៏ធំបំផុតរបស់ម៉ិកស៊ិក ហើយកាលពីខែកុម្ភៈកន្លងទៅ សហរដ្ឋអាមេរិក បានចាត់ទុកក្រុមមួយនេះថាជាអង្គការភេរវកម្ម ៕

អត្ថបទដែលទាក់ទង

អាកាសធាតុអាក្រក់វាយលុកអាមេរិក បន្ថែមទៀត ខណៈមនុស្សរាប់ម៉ឺននាក់ទើបរួចផុតពីព្យុះកួចដ៏កំណាច
2025/05/20 01:19:04 pm        1
មនុស្សយ៉ាងតិច ៩នាក់ បានស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំង និងបំណាក់ដីនៅខេត្តភាគខាងជើងរបស់វៀតណាម
2025/05/20 01:14:54 pm        1
យុទ្ធភណ្ឌមិនទាន់ផ្ទុះ គំរាមកំហែងដល់គ្រួសារជាច្រើននៅក្នុងរដ្ឋធានី ប្រទេសស៊ូដង់
2025/05/20 01:12:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាកាសធាតុអាក្រក់វាយលុកអាមេរិក បន្ថែមទៀត ខណៈមនុស្សរាប់ម៉ឺននាក់ទើបរួចផុតពីព្យុះកួចដ៏កំណាច

2025/05/20 01:19:04 pm
​សារមនី្ទរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ប្រារព្ធទិវាជាតិនៃការចងចាំ ២០ឧសភា
2025/05/20 01:18:07 pm
​មនុស្សយ៉ាងតិច ៩នាក់ បានស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំង និងបំណាក់ដីនៅខេត្តភាគខាងជើងរបស់វៀតណាម
2025/05/20 01:14:54 pm
​យុទ្ធភណ្ឌមិនទាន់ផ្ទុះ គំរាមកំហែងដល់គ្រួសារជាច្រើននៅក្នុងរដ្ឋធានី ប្រទេសស៊ូដង់
2025/05/20 01:12:07 pm
​ពលរដ្ឋទីក្រុងឡុងដ្រ៍ ស្វាគមន៍ទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយអឺរ៉ុប បន្ទាប់ពីបានកំណត់ឡើងវិញ
2025/05/20 01:08:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/18 11:27:02 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/09 06:02:09 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/16 04:02:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/19 04:19:05 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/18 11:05:57 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am