មនុស្ស ២នាក់ស្លាប់ និងច្រើននាក់របួស ខណៈនាវាទ័ពជើងទឹកម៉ិកស៊ិក បើកបុកស្ពាន Brooklyn របស់អាមេរិក

2025/05/18 02:33:11 pm        49

អភិបាលក្រុងញូវយ៉ក លោក Eric Adams បាននិយាយថា នាវារបស់កងទ័ពជើងទឹកម៉ិកស៊ិកមួយគ្រឿង បានបើកបុកស្ពាន Brooklyn ដ៏វែងរបស់សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃសៅរ៍ (១៧ ឧសភា) បណ្ដាលឱ្យក្ដោងដ៏ខ្ពស់របស់នាវាបានបាក់ សម្លាប់មនុស្ស ២នាក់ និងបង្ករបួសដល់មនុស្សជាច្រើននាក់ផ្សេងទៀត។

វីដេអូតាមអ៊ិនធឺណិតបានបង្ហាញពីនាវាដែលកំពុងស្ថិតក្នុងការហ្វឹកហ្វឺនឈ្មោះ Cuauhtémoc បើកចូលទៅជិតស្ពាននិមិត្តរូបនៃទន្លេ East River ជិតនឹងផ្នែកនៃតំបន់ Manhattan ដែលតភ្ជាប់ជាមួយតំបន់ Brooklyn ដ៏ល្បីរបស់ក្រុងញូវយ៉ក។ បង្កោលក្ដោងប្រវែង ៤៥ម៉ែត្រ របស់នាវាខ្ពស់ខ្លាំងពេកមិនអាចគេចផុតពីស្ពាននៅចំណុចកោងឆ្លងកាត់បាន ហើយក៏បុករួចបាក់រលំ នៅពេលនាវាបើកពីក្រោមស្ពាន Brooklyn។

កងទ័ពជើងទឹកម៉ិកស៊ិក បាននិយាយលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីល្ងាចថ្ងៃសៅរ៍ថា មនុស្ស ២២នាក់ បានរងរបួសនៅលើនាវា ដែលក្នុងនោះ ១៩នាក់កំពុងព្យាបាលនៅមន្ទីរពេទ្យ ដោយក្នុងចំណោមនោះមាន ៣នាក់របួសធ្ងន់ ហើយមិនមានប្រតិបត្តិការជួយសង្គ្រោះទេព្រោះពុំមានមនុស្សធ្លាក់ចូលក្នុងទឹកឡើយ។

នៅព្រឹកព្រលឹមថ្ងៃអាទិត្យ លោក Adams បាននិយាយនៅលើបណ្ដាញសង្គម X ថា មនុស្ស ២នាក់ក្នុងចំណោម ២៧៧នាក់ នៅលើនាវានៅពេលនោះ បានស្លាប់ ហើយពីរនាក់ទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ មន្ត្រីនិយាយថា បញ្ហាគ្រឿងម៉ាស៊ីនប្រហែលជាបណ្តាលឱ្យមានឧប្បត្តិហេតុនេះ ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។

មន្ត្រីដឹកជញ្ជូនក្រុងញូវយ៉កនិយាយថា ស្ពាននេះមិនខូចខាតអ្វីធំដុំទេ ហើយចរាចរណ៍បានបើកឡើងវិញក្នុងទិសដៅទាំងពីរ បន្ទាប់ពីការត្រួតពិនិត្យបឋម។ គួរឱ្យដឹងថា ស្ពានមួយនេះជាកន្លែងទាក់ទាញទេសចរណ៍ដ៏ពេញនិយម និងជាខ្សែផ្លូវតភ្ជាប់រវាងតំបន់ Manhattan និង Brooklyn ដែលត្រូវបានបញ្ចប់ការសាងសង់នៅឆ្នាំ១៨៨៣ ហើយធ្លាប់ជាស្ពានយោលខ្សែកាប្លិ៍ដ៏ធំបំផុតនៅលើពិភពលោក៕

អត្ថបទដែលទាក់ទង

ចិន ជំរុញឱ្យអាមេរិកកែកំហុសលើវិធានការទប់ស្កាត់បន្ទះឈីបសិប្បនិម្មិតAI
2025/05/20 11:38:10 am        1
ជំងឺមហារីករបស់លោក Biden បង្កសំណួរជាថ្មីពីបញ្ហាសុខភាពរបស់លោក ពេលកាន់តំណែងសេតវិមាន
2025/05/20 11:35:37 am        1
អ៊ីរ៉ង់ទទូចថា ខ្លួននឹងមិនបោះបង់កម្មវិធីនុយក្លេអ៊ែរឡើយ ក្រោយសហរដ្ឋអាមេរិកជំរុញកុំឲ្យចម្រាញ់អ៊ុយរ៉ានីញ៉ូម
2025/05/20 11:21:29 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិន ជំរុញឱ្យអាមេរិកកែកំហុសលើវិធានការទប់ស្កាត់បន្ទះឈីបសិប្បនិម្មិតAI

2025/05/20 11:38:10 am
​ជំងឺមហារីករបស់លោក Biden បង្កសំណួរជាថ្មីពីបញ្ហាសុខភាពរបស់លោក ពេលកាន់តំណែងសេតវិមាន
2025/05/20 11:35:37 am
​អ៊ីរ៉ង់ទទូចថា ខ្លួននឹងមិនបោះបង់កម្មវិធីនុយក្លេអ៊ែរឡើយ ក្រោយសហរដ្ឋអាមេរិកជំរុញកុំឲ្យចម្រាញ់អ៊ុយរ៉ានីញ៉ូម
2025/05/20 11:21:29 am
​លោក Zelenskiy ព្រមានអាមេរិក ប្រឆាំងនឹងការដកខ្លួនពីកិច្ចខិតខំប្រឹងប្រែងសន្តិភាពអ៊ុយក្រែន
2025/05/20 11:19:21 am
​UN៖ មានរថយន្តដឹកជំនួយ៩គ្រឿងចូលទៅក្នុងតំបន់ហ្កាហ្សាប្រសើរជាងគ្មាន ប៉ុន្តែចាំបាច់ត្រូវបង្កើន
2025/05/20 11:14:56 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/18 11:27:02 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/09 06:02:09 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/16 04:02:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/19 04:19:05 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/18 11:05:57 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am