ចិន ប្រកាសដាក់ពន្ធលើការលក់បង្ខូចតម្លៃនៃផលិតផលប្លាស្ទិកពីអាមេរិក អឺរ៉ុប ជប៉ុន និងកោះតៃវ៉ាន់

2025/05/18 05:23:43 pm        68

ប្រទេសចិន នៅថ្ងៃអាទិត្យ (១៨ ឧសភា) នេះ បានប្រកាសពន្ធប្រឆាំងនឹងការលក់បង្ខូចតម្លៃ ក្នុងកម្រិតខ្ពស់ខ្លាំងដល់ទៅ ៧៤,៩% លើការនាំចូលផលិតផលប្រភេទប្លាស្ទិកវិស្វកម្ម ឬហៅថា POM ពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ជប៉ុន និងកោះតៃវ៉ាន់។

ការរកឃើញរបស់ក្រសួងពាណិជ្ជកម្មចិន បានបញ្ចប់ការស៊ើបអង្កេតមួយ ដែលបានចាប់ផ្តើមនៅក្នុងខែឧសភា ឆ្នាំ២០២៤ ភ្លាមៗបន្ទាប់ពីសហរដ្ឋអាមេរិកបានដំឡើងពន្ធយ៉ាងខ្លាំងលើរថយន្តអគ្គិសនីរបស់ចិន បន្ទះឈីបកុំព្យូទ័រ និងការនាំចូលផ្សេងទៀត។ ក្រសួងបាននិយាយថា ផលិតផលប្លាស្ទិក POM អាចជំនួសផ្នែកខ្លះនៃលោហធាតុដូចជាទង់ដែង និងស័ង្កសី ហើយមានមុខងារផ្សេងៗរួមទាំងគ្រឿងបន្លាស់រថយន្ត គ្រឿងអេឡិចត្រូនិច និងឧបករណ៍វេជ្ជសាស្ត្រ។

នៅក្នុងខែមករា ក្រសួងនិយាយថា ការស៊ើបអង្កេតដំបូងបានកំណត់ថា ការលក់បង្ខូចតម្លៃកំពុងកើតឡើងខ្លាំង ហើយបានអនុវត្តវិធានការប្រឆាំងនឹងជំហានបែបនេះដែលចាប់ផ្តើមពីថ្ងៃទី២៤ ខែមករា។ ការប្រកាសក្នុងថ្ងៃអាទិត្យបង្ហាញថា អត្រាយកពន្ធប្រឆាំងការលក់បង្ខូចថ្លៃខ្ពស់បំផុតគឺ ៧៤,៩% ការនាំចូលពីសហរដ្ឋអាមេរិក ខណៈការដឹកជញ្ជូនរបស់អឺរ៉ុប នឹងត្រូវប្រឈមមុខនឹងពន្ធ ៣៤,៥%។

លើសពីនេះ ចិន បានយកពន្ធ ៣៥,៥% លើការនាំចូលរបស់ជប៉ុន លើកលែងតែក្រុមហ៊ុន Asahi Kasei Corp ដែលទទួលបានអត្រាជាក់លាក់របស់ក្រុមហ៊ុនចំនួន ២៤,៥% ហើយពន្ធទូទៅ ៣២,៦% ត្រូវបានដាក់លើការនាំចូលពីកោះតៃវ៉ាន់ ជាមួយនឹងអត្រាទាបជាងនេះផ្សេងទៀត៕

អត្ថបទដែលទាក់ទង

អាកាសធាតុអាក្រក់វាយលុកអាមេរិក បន្ថែមទៀត ខណៈមនុស្សរាប់ម៉ឺននាក់ទើបរួចផុតពីព្យុះកួចដ៏កំណាច
2025/05/20 01:19:04 pm        1
មនុស្សយ៉ាងតិច ៩នាក់ បានស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំង និងបំណាក់ដីនៅខេត្តភាគខាងជើងរបស់វៀតណាម
2025/05/20 01:14:54 pm        1
យុទ្ធភណ្ឌមិនទាន់ផ្ទុះ គំរាមកំហែងដល់គ្រួសារជាច្រើននៅក្នុងរដ្ឋធានី ប្រទេសស៊ូដង់
2025/05/20 01:12:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាកាសធាតុអាក្រក់វាយលុកអាមេរិក បន្ថែមទៀត ខណៈមនុស្សរាប់ម៉ឺននាក់ទើបរួចផុតពីព្យុះកួចដ៏កំណាច

2025/05/20 01:19:04 pm
​សារមនី្ទរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ប្រារព្ធទិវាជាតិនៃការចងចាំ ២០ឧសភា
2025/05/20 01:18:07 pm
​មនុស្សយ៉ាងតិច ៩នាក់ បានស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំង និងបំណាក់ដីនៅខេត្តភាគខាងជើងរបស់វៀតណាម
2025/05/20 01:14:54 pm
​យុទ្ធភណ្ឌមិនទាន់ផ្ទុះ គំរាមកំហែងដល់គ្រួសារជាច្រើននៅក្នុងរដ្ឋធានី ប្រទេសស៊ូដង់
2025/05/20 01:12:07 pm
​ពលរដ្ឋទីក្រុងឡុងដ្រ៍ ស្វាគមន៍ទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយអឺរ៉ុប បន្ទាប់ពីបានកំណត់ឡើងវិញ
2025/05/20 01:08:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/18 11:27:02 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/09 06:02:09 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/16 04:02:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/19 04:19:05 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/18 11:05:57 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am