បេក្ខជនប្រព្រឹត្តខុសឆ្គងក្នុងការប្រឡងបាក់ឌុបនឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ

2021/12/20 12:01:29 pm        459

ភ្នំពេញ៖ គោលការណ៍ច្បាប់ តម្លាភាព យុត្តិធម៌ និងលទ្ធផលទទួលយកបាន នៅតែបន្តអនុវត្តសម្រាប់ការប្រឡង បាក់ឌុប សម័យប្រឡង ២៧ ធ្នូឆ្នាំ ២០២១ខាងមុខ។ ការប្រឡងនេះ គឺដាក់ចេញគោលការណ៍ច្បាប់ច្បាស់លាស់ ដោយកំណត់ថារាល់បេក្ខជនដែលប្រព្រឹត្តិខុសពេលប្រឡង គឺនឹងធ្លាក់ដោយស្វ័យប្រវត្តិ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួង អប់រំ ក្នុងឱកាសសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១នេះ។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហៅកាត់ថាការប្រឡងបាក់ឌុប នឹងធ្វើឡើងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ២៧ -២៨ ខែធ្នូឆ្នាំ ២០២១។ ការប្រឡងឆ្នាំនេះ មានបេក្ខជនសរុបចំនួន ១១៤ ១៨៣ នាក់នឹងមានមណ្ឌលប្រឡងចំនួន ២០៤មណ្ឌល និងមាន ៤៦១៦ បន្ទប់ទូទាំងប្រទេស។ នេះជាការលើកឡើងរបស់ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងអប់រំ នាឱកាសសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹងការប្រឡងនាព្រឹកនេះ។

ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ស្តង់ដារវិញ្ញាសារសម្រាប់ការប្រឡងឆ្នាំនេះ គឺនៅតែរក្សាដដែល ដូចការ​ប្រឡង​ដែលពុំទាន់មានជំងឺកូវីដ-១៩។ វិញ្ញាសារពុំមានភាពបន្ធូរបន្ថយនោះទេ។ ឯកឧត្តមលើកឡើងដែរថា គោលការណ៍ដែលធ្លាប់អនុវត្តកន្លងមក គឺនៅតែរក្សាដូចដើមផងដែរ ដោយកំណត់ថា ​បេក្ខជនដែលប្រព្រឹត្តិខុសឆ្គងពេលប្រឡង ​គឺនឹងធ្លាក់ដោយស្វ័យប្រវត្តិ។

ក្រៅពីការដាក់ពីន័យចំពោះបេក្ខជនប្រព្រឹត្តិល្មើស ក្រសួងអប់រំ ក៏មានការដាក់ពិន័យទៅលើ​មន្រ្តី​ដែល​បានប្រព្រឹត្តិខុសឆ្គងជុំវិញដំណើរការប្រឡងថ្នាក់ទី ១២ នេះផងដែរ។ កម្រិតទោសគឺអាស្រ័យទៅតាម ទំហំនៃកំហុសឆ្គង ដោយអាចឈានទៅដល់ ការបញ្ចប់តួនាទី ជាមន្រ្តីរាជការ។

ការប្រឡងក្នុងបរិបទកូវីដ-១៩នេះ គឺតម្រូវឱ្យ បេក្ខជនប្រឡងទាំងអស់ត្រូវពាក់ម៉ាសការពារ​ជា​ចាំបាច់ និងតម្រូវឱ្យបេក្ខជនប្រឡងត្រូវតែ មកទទួលការវាស់កម្ដៅ និងទទួលស្ទីកឃ័រកម្ដៅធម្មតា នៅមណ្ឌលប្រឡង នៅថ្ងៃទី ២៦ ខែធ្នូ មុនការប្រឡងមួយថ្ងៃ។ ករណីបេក្ខជន មានបញ្ហាវាស់កម្ដៅ គឺតម្រូវឱ្យប្រឡងនៅបន្ទប់ដាច់ដោយឡែក ដែលមណ្ឌលនីមួយៗបានរៀបចំ។ បន្ទាប់ពីបញ្ចប់ដំណើរការសំណេរ ក្រសួងនឹងចាប់ផ្ដើមដំណើរការកំណែ ដំណើរការស្រង់ បូកពិន្ទុ​ដោយកំព្យូទ័រ និងឈានដល់ការប្រកាសលទ្ធផល នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ ពេលរសៀល សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល។ ខេត្តដទៃទៀត នឹងប្រកាសលទ្ធផល ថ្ងៃទី ១៩ ខែមករា។ ពិន្ទុជាប់ដែលក្រសួងកំណត់សម្រាប់ការប្រឡង គឺ ២៣៧ ពិន្ទុ នៃពិន្ទុសរុប ៥០០៕អត្ថបទ៖ គឹមហុក  

អត្ថបទដែលទាក់ទង

ក្រសួងការងារគាំទ្រពេញទំហឹងចំពោះចំណាត់ការរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជុំវិញបញ្ហាព្រំដែនជាមួយថៃ ទាំងយន្តការតុលាការអន្តរជាតិ និងយន្តការប្រើកម្លាំងការពារខ្លួន
2025/06/02 07:55:37 pm        1
ការស្ថាបនា និងការថែទាំផ្លូវជនបទ ជាការវិនិយោគដ៏ចាំបាច់ ដើម្បីលើកកម្ពស់និងកាត់បន្ថយភាពក្រីក្រ
2025/06/02 07:17:21 pm        1
ជនសង្ស័យ ហង្ស សំណាង រួមទាំងបក្សពួក០២នាក់ទៀត ត្រូវបានចៅក្រមស៊ើបសួរសម្រេចដីការបង្គាប់ឃុំខ្លួន
2025/06/02 06:41:38 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សំណុំផ្សែងយ៉ាងក្រាសផុសចេញពីភ្នំភ្លើង Mount Etna ស្ថិកលើកោះ Sicily របស់អ៊ីតាលី

2025/06/02 08:07:23 pm
​ក្រសួងការងារគាំទ្រពេញទំហឹងចំពោះចំណាត់ការរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជុំវិញបញ្ហាព្រំដែនជាមួយថៃ ទាំងយន្តការតុលាការអន្តរជាតិ និងយន្តការប្រើកម្លាំងការពារខ្លួន
2025/06/02 07:55:37 pm
​[UPDATE] ជុំទី២ នៃកិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន ចាប់ផ្តើមនៅអ៊ីស្តង់ប៊ុល
2025/06/02 07:43:48 pm
​នាយករដ្ឋមន្ត្រីដាណឺម៉ាក៖ អ៊ុយក្រែនហាក់ទទួលបានជោគជ័យក្នុងការការពារខ្លួន
2025/06/02 07:32:07 pm
​ការស្ថាបនា និងការថែទាំផ្លូវជនបទ ជាការវិនិយោគដ៏ចាំបាច់ ដើម្បីលើកកម្ពស់និងកាត់បន្ថយភាពក្រីក្រ
2025/06/02 07:17:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/06/01 03:28:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/25 02:09:31 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/26 12:25:27 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/06/01 09:48:56 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/18 11:05:57 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am