សិស្សានុសិស្សនៅស្រុកបន្ទាយស្រីជិត២០០០នាក់ ទទួលបានសេវាព្យាបាលពីក្រុមគ្រូពេទ្យ TYDA

2025/05/31 02:35:48 pm        177

នៅព្រឹកថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ ២០២៥ នេះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យ និងព្យាបាលជំងឺ ទូទៅ និងសុខភាពមាត់ធ្មេញ ជូនសិស្សានុសិស្សជិត២០០០នាក់ មកពីសាលាបឋមសិក្សាចំនួន៣ នៃស្រុកបន្ទាយស្រី មានសាលាបឋមសិក្សាព្រះដាក់ សាលាបឋមសិក្សា ស្រះស្រង់ និងសាលាបឋមសិក្សាតាប៉ាង ដែលពិធីនេះធ្វើឡើងនៅបរិវេណសាលាបឋមសិក្សាព្រះដាក់ ភូមិព្រះដាក់ ឃុំព្រដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ «គ វ អ» តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាត។

ជាកិច្ចចាប់ផ្តើមលោក ស៊ឹម ស៊ូយេង អនុប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ បានផ្តាំផ្ញើការសួរសុខទុក្ខ ពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំពោះ លោកគ្រូ អ្នកគ្រូ ក្មួយៗដែលមកទទួលសេវានាឱកាសនេះទាំងអស់។ លោក ស៊ូយេង បានអោយដឹងទៀតថា ក្រុមគ្រូពេទ្យ TYDA ដឹកនាំដោយលោកបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាង១០ឆ្នាំមកហើយ ប្រកបដោយក្តីស្រឡាញ់យកចិត្តទុកដាក់ដ៏ជ្រាលជ្រៅចំពោះការព្យាបាលដល់ប្រជាពលរដ្ឋទូទៅនៅទូទាំងប្រទេស ជាក់ស្តែងថ្ងៃនេះ ក្រោមការចង្អុលបង្ហាញរបស់លោកជំទាវបណ្ឌិត លោកបានដឹកនាំគ្រូពេទ្យជាង៣០០នាក់ ចុះមកព្យាបាលជំងឺទូទៅ ជាពិសេសសុខភាពមាត់ធ្មេញ ជូនលោក អ្នកគ្រូនិងសិស្សានុសិស្សនៅទីនេះ ដោយមិនមានការគិតថ្លៃអ្វីទាំងអស់ ប្រកបដោយក្តីស្រឡាញ់ និងស្នាមញញឹម ក្នុងន័យជម្រុញលើកកម្ពស់សុខភាពសហគមអោយកាន់តែប្រសើរ។

ឯកឧត្តមបណ្ឌិត ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ «គ វ អ» សូមកោតសសើរចំពោះក្រុមគ្រូពេទ្យ TYDA ទាំងអស់ ដែលបានលះបង់កម្លាំងចិត្តខិតខំចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋអស់រយះពេលជាងច្រើនឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មិនថាព្យុះភ្លៀង រងាក្តៅណាទេ គឺដើម្បីសុខមាលភាពប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះដែរឯកឧត្តម បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានបង្កើតគណៈកម្មាធិការជាតិ ដើម្បីជម្រុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ (គ.វ.អ.) ហើយគណៈកម្មាធិការជាតិនេះ មានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធាន។

ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា នៅក្នុង ការអនុវត្តការងារ លេខាធិការដ្ឋាននេះ ដើរតួនាទីជាសេនាធិការ របស់ គ.វ.អ ក្នុងគោលបំណងជួយគាំទ្រដល់ការ លើកកម្ពស់ ការអប់រំតាមរយៈ ការពង្រឹងអភិបាលកិច្ចសាលារៀន, ការពិនិ ត្យកែលម្អកម្មវិធីសិក្សា និងរៀបចំកម្មវិធីសិក្សា និងសកម្មភាព ក្រៅម៉ោងសិក្សាឲ្យស្របតាមតម្រូវការក្នុងពង្រឹងចំណេះដឹង វិន័យ សីលធម៍ និងឥរិយាបថសិស្ស, ការយកចិត្តទុកដាក់ លើសុខភាពសិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភ ដល់កុមារ និង ការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និង ការជំរុញនិងលើកទឹកចិត្ត ការចូលរួមរបស់មាតាបិតា អា ណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ។ រចនាសម្ព័ន្ឋលេខា ធិការដ្ឋាន គ.វ.អ រួមមានផ្នែកចំណុះចំនួន ០៤ ៖ ផ្នែកគោល នយោបាយ, ផ្នែកគាំទ្រសាលារៀន, ផ្នែកតាមដាន ត្រួតពិនិត្យ និង វាយតម្លៃ, និង ផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងទំនាក់ទំនង សាធារណៈ ។

លោកគ្រូអ្នកគ្រូដែលជាគណៈគ្រប់គ្រងសាលារៀនទាំងបីខាងលើសូមគោរពថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ TYDA ដែលមានលោកជំទាវបណ្ឌិត ពេជ ចន្នមុន្នី ជាប្រធាន បានចាត់អោយក្រុមគ្រូពេទ្យជំនាញ ចុះមកព្យាបាលជំងឺជូនសិស្សានុសិស្សរបស់ពួកគាត់ ដល់សាលារៀន ក្នុងការរួមចំណែកលើកកម្ពស់សុខភាពសហគមជាពិសេសកុមា ដែលជាទំពាំងស្នងឫស្សី នេះជាការលើកឡើងរបស់ពួកគាត់។

សូមជម្រាបថាសកម្មភាពពិនិត្យ និងព្យាបាលជំងឺទូទៅ និងសុខភាពមាត់ធ្មេញជូន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅសាលាទាំង៣ខាងលើនេះ សរុបចំនួន ១៧៤៩នាក់ ស្មើរនឹង ៣២៨៤ករណី និងបញ្ជូលទៅព្យាបាលបន្តនៅភ្នំពេញមានចំនួន១៣ករណី ក្រោមជំនួយឧបត្ថមទាំងស្រុងពីសម្តេចធិបតី ហ៊ុន ណែត និងលោកជំទាវបណ្ឌិតផ្ទាល់៕ អត្ថបទ: សំ ងីម

អត្ថបទដែលទាក់ទង

កម្ពុជាស្នើឱ្យអាស៊ានត្រួតពិនិត្យលើការចោទប្រកាន់ច្រំដែលរបស់ថៃថាកម្ពុជាបំពាទបទឈប់បាញ់
2025/08/02 08:20:00 pm        1
ក្រសួងការងារ បើកយុទ្ធនា​ការជា​ទ្រង់ទ្រា​យធំ​ជំហានទី២ ដើម្បីនាំឱកា​សការងា​រជូនពលក​រខ្មែរដែ​លទើប​ត្រឡប់​ពីថៃ
2025/08/02 07:47:08 pm        1
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម នាំយកថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់​ជូន​វីរភាព​កងទ័ព​ពលី ចំនួន៤រូប នៅខេត្តឧត្តរមានជ័យ
2025/08/02 07:10:03 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាស្នើឱ្យអាស៊ានត្រួតពិនិត្យលើការចោទប្រកាន់ច្រំដែលរបស់ថៃថាកម្ពុជាបំពាទបទឈប់បាញ់

2025/08/02 08:20:00 pm
​ក្រសួងការងារ បើកយុទ្ធនា​ការជា​ទ្រង់ទ្រា​យធំ​ជំហានទី២ ដើម្បីនាំឱកា​សការងា​រជូនពលក​រខ្មែរដែ​លទើប​ត្រឡប់​ពីថៃ
2025/08/02 07:47:08 pm
​ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម នាំយកថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់​ជូន​វីរភាព​កងទ័ព​ពលី ចំនួន៤រូប នៅខេត្តឧត្តរមានជ័យ
2025/08/02 07:10:03 pm
​គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញនិវត្តន៍មកដល់មាតុ​ប្រទេស​វិញ​ដោយ​សុវត្ថិភាព និង​ជោគជ័យ ក្រោយបញ្ចប់បេសកកម្មការទូតសភា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
2025/08/02 06:35:48 pm
​សេចក្ដីរាយការណ៍៖ ឥណ្ឌានឹងបន្តទិញប្រេងពីរុស្ស៊ី ទោះមានការគំរាមកំហែងពីលោក Trump
2025/08/02 05:36:54 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/08/01 03:57:38 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/08/01 08:01:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/08/01 10:22:41 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/08/02 08:38:51 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/01 10:49:19 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am