លោក Trump៖ ទំនាក់ទំនងជាមួយលោកMuskចប់ហើយ ខណៈព្រមានពីផលវិបាកធ្ងន់ធ្ងរបើគាំទ្របក្សប្រជាធិបតេយ្យ

2025/06/08 01:02:38 pm        133

លោក Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍៧ មិថុនាថាទំនាក់ទំនងរបស់លោកជាមួយម្ចាស់ជំនួយដ៏ធំរបស់លោកគឺ មហាសេដ្ឋីElon Musk បានចប់ហើយ និងបានព្រមានថានឹងមានផលវិបាកធ្ងន់ធ្ងរ ប្រសិនបើលោកMusk ងាកទៅផ្តល់មូលនិធិដល់គណបក្សប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកដែលកំពុងឈរឈ្មោះប្រឆាំងនឹងគណបក្សសាធារណរដ្ឋ ដែលបោះឆ្នោតឱ្យប្រធានាធិបតីប្រមូលពន្ធនិង សេចក្ដីព្រាងច្បាប់ស្ដីពីការចំណាយរបស់រដ្ឋាភិបាល។ 

នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយទូរទស្សន៍ NBC News លោក Trump បានបដិសេធមិននិយាយថាតើផលវិបាកទាំងនោះគឺជាអ្វីនោះទេ ហើយបានបន្ថែមថាលោកមិនទាន់មានការពិភាក្សាអំពីថាតើត្រូវស៊ើបអង្កេតលោក Musk ឬយ៉ាងណានោះទេ។

នៅពេលសួរថាតើរូបលោកគិតថាទំនាក់ទំនងរបស់លោកជាមួយម្ចាស់ក្រុមហ៊ុន Tesla និងSpaceX បានបញ្ចប់ឬយ៉ាងណានោះ លោកTrump បាននិយាយថា លោកនឹងសន្មតថាបញ្ចប់មែនហើយ ។

នៅពេលសួរថាតើលោកមានបំណងប្រាថ្នាចង់ផ្សះផ្សាទំនាក់ទំនងរបស់លោកជាមួយលោក Musk ដែរឬទេ លោក Trump និយាយថា អត់ទេ។លោកគ្មានចេតនានិយាយជាមួយលោក Musk នោះទេ។

ទោះយ៉ាងណាក៏ដោយ លោក Trump បាននិយាយថា លោកមិនបានគិតអំពីការបញ្ចប់កិច្ចសន្យារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកជាមួយនឹងអ៊ីនធឺណិតផ្កាយរណប StarLink របស់លោក Musk ឬក្រុមហ៊ុនបាញ់បង្ហោះយានចម្លង SpaceX នោះទេ។លោក Musk និងលោក Trump បានចាប់ផ្តើមសង្គ្រាមពាក្យសម្ដីដ៏ក្ដៅគគុកនៅសប្តាហ៍នេះ ខណៈលោក Musk បានរិះគន់សេចក្ដីព្រាងច្បាប់មូលនិធិរដ្ឋាភិបាលរបស់លោក Trump ថាជាការស្អប់ខ្ពើម ។ ការប្រឆាំងរបស់លោក Musk ចំពោះវិធានការនេះ បានធ្វើឱ្យស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងដើម្បីអនុម័តច្បាប់នៅក្នុងសភា ជាទីដែលគណបក្សសាធារណរដ្ឋមានសំឡេងភាគច្រើនតិចតួចនៅក្នុងសភា និងព្រឹទ្ធសភា៕

អត្ថបទដែលទាក់ទង

ទាហានម៉ារីនអាមេរិក ៥០០នាក់ ត្រៀមខ្លួនដាក់ពង្រាយ ក្នុងបាតុកម្មដ៏តានតឹងនៅទីក្រុង LA
2025/06/09 01:07:04 pm        1
ជប៉ុនបញ្ជាក់ថា នាវាផ្ទុកយន្តហោះចិន បានឆ្លងកាត់ភាគខាងកើតកោះ Iwo Jima ជាលើកដំបូង
2025/06/09 01:01:51 pm        1
ប្រធានាធិបតីថ្មីកូរ៉េខាងត្បូង លោក Lee Jae-myung អំពាវនាវឱ្យមានវិធានការទប់ស្កាត់អតិផរណា
2025/06/09 12:58:38 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមក្មេងទំនើងជាង៤០នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅពន្ធនាគារ អ្នកនាំពាក្យព្រមានថា "បើមិនកែ គឺគុក!"

2025/06/09 01:35:37 pm
​ឯកឧត្តមហ៊ុន ម៉ានី ដឹកនាំគណៈប្រតិភូគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ម៉ុម ជឹមហ៊ុយ
2025/06/09 01:23:12 pm
​ទាហានម៉ារីនអាមេរិក ៥០០នាក់ ត្រៀមខ្លួនដាក់ពង្រាយ ក្នុងបាតុកម្មដ៏តានតឹងនៅទីក្រុង LA
2025/06/09 01:07:04 pm
​លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងលោកជំទាវ ចាត់តំណាង​ផ្ដល់​អំណោយ​ដល់​កង​ទ័ព​ឈរ​ជើង​នៅ​ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងឃុំថ្មដា​ ស្រុកវាលវែង ខេត្តពោធិ៍សាត់
2025/06/09 01:05:41 pm
​ជប៉ុនបញ្ជាក់ថា នាវាផ្ទុកយន្តហោះចិន បានឆ្លងកាត់ភាគខាងកើតកោះ Iwo Jima ជាលើកដំបូង
2025/06/09 01:01:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/06/04 09:43:54 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/06/06 12:51:14 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/06/08 09:15:00 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/18 11:05:57 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am