នៅUN៖ អ៊ីរ៉ង់ ចោទសហរដ្ឋអាមេរិកថា បានសមគំនិតក្នុងការវាយប្រហាររបស់អ៊ីស្រាអែល

2025/06/14 09:04:54 am        90

អ៊ីរ៉ង់ បានចោទប្រកាន់សហរដ្ឋអាមេរិកថាបានសមគំនិតក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើសាធារណរដ្ឋអ៊ីស្លាមមួយនេះ ដែលទីក្រុងវ៉ាស៊ីនតោនបានបដិសេធ ដោយប្រាប់ទីក្រុងតេអេរ៉ង់នៅឯកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា វានឹង «ប្រសើរ» ដើម្បីចរចាជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ អ៊ីរ៉ង់ បានបើកការវាយប្រហារសងសឹកវិញទៅលើអ៊ីស្រាអែលកាលពីល្ងាចថ្ងៃសុក្រ ទី១៣ មិថុនា បន្ទាប់ពីអ៊ីស្រាអែល បានវាយប្រហារលើអ៊ីរ៉ង់ ជាមុន។ ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់អ៊ីស្រាអែល លោក Danny Danon បាននិយាយថា អ៊ីរ៉ង់បាននិងកំពុង «ត្រៀមសម្រាប់សង្គ្រាម» ហើយការវាយប្រហាររបស់អ៊ីស្រាអែលគឺ ជា «សកម្មភាពការពារជាតិ»។

ជាមួយគ្នានេះ សមភាគីអ៊ីរ៉ង់ លោក Amir Saeid Iravani បានចោទប្រកាន់អ៊ីស្រាអែលថា កំពុងព្យាយាម «សម្លាប់ផ្នែកការទូត បំផ្លាញការចរចា និងអូសទាញតំបន់នេះឱ្យធ្លាក់ចូលក្នុងជម្លោះកាន់តែធំ» ហើយលោក៏បាននិយាយថា ការសមគំនិតរបស់ទីក្រុងវ៉ាស៊ីនតោន គឺ «ហួសពីការសង្ស័យ» ។

លោក Iravani បាននិយាយទៅកាន់ក្រុមប្រឹក្សាសន្តិសុខថា «អ្នកទាំឡាយដែលគាំទ្ររបបនេះ ដោយសហរដ្ឋអាមេរិកនៅមុខគេ ត្រូវតែយល់ថាកំពុងសមគំនិត»។ 

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃសុក្រថា លោកបានផ្តល់ឱសានវាទរយៈពេល៦០ថ្ងៃដល់ទីក្រុងតេអេរ៉ង់ ដែលត្រូវផុតកំណត់នៅថ្ងៃព្រហស្បតិ៍ ដើម្បីធ្វើកិច្ចព្រមព្រៀងលើកម្មវិធីចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ដែលកំពុងតែកើនឡើងរបស់ខ្លួន។

កិច្ចពិភាក្សាជុំទី៦រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ គ្រោងនឹងធ្វើឡើងក្នុងប្រទេសអូម៉ង់ នៅថ្ងៃអាទិត្យ ប៉ុន្តែវាមិនច្បាស់នោះថាតើ វានឹងដំណើរការទៅមុខឬយ៉ាងណានោះ។ លោក Danon បាននិយាយថា អ៊ីស្រាអែលបានអត់ធ្មត់ ទោះបីជាហានិភ័យកើនឡើងក៏ដោយ។

អត្ថបទដែលទាក់ទង

មនុស្សជាច្រើននាក់ស្លាប់ នៅភាគខាងត្បូងប្រទេសចិន ក្នុងគ្រោះបំណាក់ដីពីព្យុះទីហ្វុង Wutip
2025/06/15 05:17:37 pm        3
អ៊ីស្រាអែល ព្រមានបង្កើនការវាយប្រហារកាន់តែខ្លាំងលើអ៊ីរ៉ង់ ខណៈជម្លោះនៅតែបន្តយ៉ាងក្ដៅគគុក
2025/06/15 05:15:47 pm        1
ឧទ្ធម្ភាគចក្រមួយគ្រឿងធ្លាក់នៅភាគខាងជើងឥណ្ឌា សម្លាប់មនុស្ស ៧នាក់ តាមផ្លូវទៅធម្មយាត្រាហិណ្ឌូ
2025/06/15 04:37:42 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋ នៅខេត្តកំពត

2025/06/15 08:24:33 pm
​និស្សិតមកពីសាលា TVET រីករាយយ៉ាងខ្លាំងនៅពេលបានបង្ហាញស្នាដៃរបស់ខ្លួនក្នុងកម្មវិធី TVET Day លើកទី៨
2025/06/15 06:34:00 pm
​ក្រសួងការងារនាំយកឱកាសការងារ២៣ម៉ឺនកន្លែង ទៅកាន់ព្រំដែនកម្ពុជា-ថៃ សម្រាប់ពលករខ្មែរ
2025/06/15 06:02:22 pm
​មនុស្សជាច្រើននាក់ស្លាប់ នៅភាគខាងត្បូងប្រទេសចិន ក្នុងគ្រោះបំណាក់ដីពីព្យុះទីហ្វុង Wutip
2025/06/15 05:17:37 pm
​អ៊ីស្រាអែល ព្រមានបង្កើនការវាយប្រហារកាន់តែខ្លាំងលើអ៊ីរ៉ង់ ខណៈជម្លោះនៅតែបន្តយ៉ាងក្ដៅគគុក
2025/06/15 05:15:47 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/06/13 03:49:41 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/06/15 02:21:22 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/06/14 08:45:47 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/06/09 08:34:29 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am