ស្ថានភាពតវ៉ានៅប្រទេសថៃ កាន់តែពុះកញ្ជ្រោល ខណៈក្រុមបាតុករបានប្រមូលផ្ដុំគ្នានៅជិតវិមានរដ្ឋាភិបាលនាព្រឹកថ្ងៃព្រហស្បតិ៍ (១៩ មិថុនា) នេះ ដោយទាមទារឱ្យនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra ចុះចេញពីតំណែង ស្របពេលដែលការតស៊ូអំណាច ជម្លោះបែកបាក់ផ្ទៃក្នុង និងវិបត្តិនយោបាយនៅក្នុងប្រទេសថៃ កាន់តែជ្រៅឡើង។

ការប្រមូលតវ៉ានេះកំពុងដឹកនាំដោយក្រុមបណ្តាញនិស្សិត និងប្រជាជនដើម្បីកំណែទម្រង់ប្រទេសថៃ។ ប្រភពវីដេអូពីសារព័ត៌មាន The Nation របស់ថៃ បានបង្ហាញក្រុមបាតុករស្រែកតវ៉ានៅតាមដងផ្លូវ ប្រឈមមុខយ៉ាងតានតឹងជាមួយក្រុមមន្រ្តីនគរបាល៕


