ប្រមុខអាតូមិកអ៊ីរ៉ង់ ប្តេជ្ញាស្តារកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ បន្ទាប់ពីការវាយប្រហារ

2025/06/25 12:08:07 pm        66

ប្រមុខនុយក្លេអ៊ែររបស់អ៊ីរ៉ង់ លោក Mohammad Eslami បាននិយាយកាលពីថ្ងៃអង្គារ (២៤ មិថុនា) ថា ទីក្រុងតេអេរ៉ង់ កំពុងវាយតម្លៃការខូចខាតចំពោះឧស្សាហកម្មនុយក្លេអ៊ែររបស់ខ្លួន បន្ទាប់ពីយុទ្ធនាការរយៈពេល ១២ថ្ងៃដ៏ខ្លាំងក្លារបស់អ៊ីស្រាអែល ប្រឆាំងនឹងរោងចក្រទាំងនោះ ហើយការរៀបចំកំពុងត្រូវបានធ្វើឡើងសម្រាប់ការស្តារកម្មវិធីនុយក្លេអ៊ែរឡើងវិញ។

សារព័ត៌មាន Mehr News គ្រប់គ្រងដោយរដ្ឋរបស់អ៊ីរ៉ង់ បានរាយការណ៍ថា លោក Eslami បានលើកឡើងថា "ផែនការស្ដារឡើងវិញនេះគឺដើម្បីទប់ស្កាត់ការរំខាននៅក្នុងដំណើរការផលិតកម្ម និងសេវាកម្ម" ដោយអះអាងថា ទីក្រុងតេអេរ៉ង់ បានត្រៀមលក្ខណៈទុកជាមុនរួចស្រេចទៅហើយសម្រាប់ការខូចខាតដល់ទីតាំងនុយក្លេអ៊ែរបែបនេះ។

កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី១៣ ខែមិថុនា មក ហើយជាពិសេសនៅព្រឹកថ្ងៃអាទិត្យចុងសប្ដាហ៍មុន នៅពេលសហរដ្ឋអាមេរិក ទម្លាក់គ្រាប់បែកឃួងបំផ្ទុះគោលដៅក្រោមដីដ៏ធំ និងបាញ់មីស៊ីលដាក់ទីតាំងនុយក្លេអ៊ែរចំនួន៣ របស់ខ្លួន ដោយចូលរួមក្នុងយុទ្ធនាការរបស់អ៊ីស្រាអែល។

អាមេរិក និងអ៊ីស្រាអែលអះអាងថា ការទម្លាក់គ្រាប់បែករបស់ពួកគេបានបង្កការខូចខាតយ៉ាងសំខាន់ដល់មហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងធ្វើឱ្យកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះដើរថយក្រោយក្នុងរយៈពេលដ៏ធំ។ ប៉ុន្តែសារព័ត៌មាន CNN បានរាយការណ៍សម្អាងដល់ចារកម្មសម្ងាត់បឋមមួយថា ការវាយប្រហាររបស់អាមេរិក លើទីតាំងនុយក្លេអ៊ែរចំនួន៣ របស់អ៊ីរ៉ង់ — គឺ Fordo, Natanz និង Isfahan — មិនបានបំផ្លាញសមាសធាតុស្នូលនៃកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះទេ ហើយទំនងជាធ្វើឱ្យកម្មវិធីដ៏គ្រោះថ្នាក់នេះដើរថយក្រោយត្រឹមប៉ុន្មានខែប៉ុណ្ណោះ៕



អត្ថបទដែលទាក់ទង

អ្នកស្លាប់ឡើងដល់១៣នាក់ សហគមន៍មួយត្រូវបាត់បង់ ខណៈប្រជាជនកូឡុំប៊ី ស្វែងរកអ្នកនៅរស់បន្ទាប់ពីបំណាក់ដី
2025/06/26 12:30:52 pm        1
ឈីលី បំផ្លាញបណ្តាញលាងលុយពាក់ព័ន្ធជាមួយក្រុម Tren de Aragua ដោយចាប់ខ្លួនមនុស្ស៥២នាក់
2025/06/26 12:26:14 pm        1
បុគ្គលិកមន្ទីរពេទ្យក្នុងប្រទេសអាហ្សង់ទីន ធ្វើកូដកម្មជុំវិញការកាត់មូលនិធិរបស់រដ្ឋាភិបាល
2025/06/26 12:20:55 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រោងចក្រសហគ្រាសជាច្រើនប្រកាសជ្រើសរើសកម្លាំងពលកម្មបន្ទាន់ និងលើកទឹកចិត្ត​ខ្ពស់​ដល់​ពលករ​ត្រឡប់ពីថៃ

2025/06/26 12:49:51 pm
​ក្រុមហ៊ុនចំនួន២០ ចូលរួមការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង១១ ឆ្នាំ២០២៥ នៅខណ្ឌដូនពេញ
2025/06/26 12:39:42 pm
​អ្នកស្លាប់ឡើងដល់១៣នាក់ សហគមន៍មួយត្រូវបាត់បង់ ខណៈប្រជាជនកូឡុំប៊ី ស្វែងរកអ្នកនៅរស់បន្ទាប់ពីបំណាក់ដី
2025/06/26 12:30:52 pm
​ឈីលី បំផ្លាញបណ្តាញលាងលុយពាក់ព័ន្ធជាមួយក្រុម Tren de Aragua ដោយចាប់ខ្លួនមនុស្ស៥២នាក់
2025/06/26 12:26:14 pm
​បុគ្គលិកមន្ទីរពេទ្យក្នុងប្រទេសអាហ្សង់ទីន ធ្វើកូដកម្មជុំវិញការកាត់មូលនិធិរបស់រដ្ឋាភិបាល
2025/06/26 12:20:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/06/24 12:22:40 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/06/18 05:08:57 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/06/25 06:29:53 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/06/24 10:25:40 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am