នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអង្គារទី២៤ ខែមិថុនាថា អ៊ីស្រាអែល បានទទួលជ័យជម្នះជាប្រវត្តិសាស្ត្រដែលនឹងគាំទ្រសម្រាប់ជាច្រើនជំនាន់ទៀត ប៉ុន្តែត្រូវតែបញ្ចប់យុទ្ធនាការរបស់ខ្លួនលើអ៊ីរ៉ង់ កម្ចាត់ក្រុមហាម៉ាស និងនាំត្រឡប់ទៅវិញនូវចំណាប់ថ្នូរទាំងអស់នៅក្នុងតំបន់ហ្កាហ្សា។
នៅក្នុងសុន្ទរកថាតាមវីដេអូ ដែលចេញដោយការិយាល័យនាយករដ្ឋមន្ត្រី លោកNetanyahu បាននិយាយថា អ៊ីស្រាអែលពុំដែលមានមិត្តល្អណានៅក្នុងសេតវិមានប្រសើរជាងលោកប្រធានាធិបតី Donald Trump ទេ។
សុន្ទរកថារបស់លោក បានធ្វើឡើងនៅថ្ងៃនៃបទឈប់បាញ់ដ៏ផុយស្រួយ ដែលបានចាប់ផ្តើមចូលជាធរមានរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ ក្រោមសម្ពាធពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ដោយបង្កើនក្តីសង្ឃឹមសម្រាប់ការបញ្ចប់ការប្រឈមមុខដាក់គ្នាផ្នែកយោធាខ្លាំងបំផុតមិនធ្លាប់មានរវាងសត្រូវនៅមជ្ឈិមបូព៌ាទាំងពីរ។