គិតមកដល់ពេលនេះ សោធនិកដែលទទួលបានប្រាក់សោធនមានចំនួនជាង ៥ពាន់នាក់

2025/06/27 03:21:21 pm        1.3 K

គិតចាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន កាល​ពីចុងឆ្នាំ២០២២ រហូតមកដល់ត្រឹមខែមិថុនា ឆ្នាំ២០២៥នេះ សមាជិក ប.ស.ស. ដែល​ជា​ក្លាយ​ជា​សោធនិកទទួលបានប្រាក់សោធន ចំនួន ៥ ៥០៧នាក់ គិតជាទឹកប្រាក់​ចំណាយ​អស់​ចំនួន​ ៨ពាន់ ៩០៨លានរៀល ស្មើនឹងប្រមាណ ២,២លានដុល្លា។

ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម ហៅកាត់ ប.ស.ស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងបទសម្ភាសន៍នៅព្រឹកថ្ងៃទី២៧ ខែ​មិថុនា​នេះ បានមានប្រសាសន៍ប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងថា របបប្រាក់សោធន បានរួមចំណែក​ធានា​សន្តិសុខ និងស្ថេរភាពប្រាក់ចំណូលនៅពេលសមាជិក ប.ស.ស. ចូលនិវត្តន៍ ព្រមទាំង​ផ្តល់​រប​បថែ​ទាំសុខភាពដល់សោធនិក ដែលជាសមាជិក ប.ស.ស. នៅពេលចាស់ទៅ។ ការណ៍​នេះ​បាន​ឱ្យ​អ្នកធ្វើការឯកជន មានសិទ្ធិទទួលបានប្រាក់ចូលនិវត្តន៍ដូចជា មន្រ្តីរាជការផងដែរ។

ឯកឧត្តម​បណ្ឌិត បានបញ្ជាក់ថា ដើម្បីទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គម ផ្នែកប្រាក់​សោធន​ដល់កម្មករនិយោជិត ភាគីនិយោជក​ត្រូវ​មាន​កាត​ព្វ​កិច្ច​ចុះ​បញ្ជិកា​មក​ក្នុង​បេឡា​ជាតិ​សន្តិសុខ​សង្គម ក្នុងនោះសហគ្រាសដំណើរការរួចហើយ តែមិនទាន់ចុះបញ្ជិកា ប.ស.ស. ចំពោះ​និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ដែលកំពុងដំណើរការ និងមិនទាន់បានចុះបញ្ជីនៅ ប.ស.ស. ត្រូវមានកាតព្វកិច្ចមកចុះបញ្ជីរយៈពេលយ៉ាងយូរ ៣០ថ្ងៃ បន្ទាប់ពី​ស្តីពី​កាល​បរិច្ឆេទ​នៃ​ការ​ចាប់​ផ្តើមបង់ភាគទាន នៃរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន តាមរបបភាគ​ទាន​ជា​កាតព្វ​កិច្ច​ និងរបបភាគទានដោយស្ម័គ្រចិត្ត ចូលជាធរមាន។ ដោយឡែក សហគ្រាសបើកដំណើរការថ្មី និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ដែលបើក​ដំណើរ​ការ​ថ្មី​ក្រោយ​ពី​ប្រកាស​ខាង​លើ​នេះ​ចូល​ជា​ធរមាន ត្រូវមានកាតព្វកិច្ចមកចុះបញ្ជីនៅ ប.ស.ស. រយៈពេលយ៉ាងយូរ ៣០ថ្ងៃ បន្ទាប់​ពី​កាល​បរិច្ឆេទ​នៃ​ការចាប់ផ្តើមបើកសហគ្រាស គ្រឹះស្ថាន។

ក្រុមសោធនិក ដែលទទួលបានប្រាក់សោធននេះ បាននិយាយប្រាប់ ប៊ីធីវី ឱ្យដឹងថា កន្លងមក​ពួក​គាត់​មិន​នឹកស្មានទេថា អាចទទួលបានប្រាក់សោធន ឬប្រាក់រឺត្រែតនេះ ដូចទៅនឹងមន្រ្តី​រាជ​ការ​ដែរ ​ដោយសារពួកគាត់ធ្វើការឯកជន។ ពួកគាត់ បានឱ្យដឹងទៀតថា ប៉ុន្តែរហូតមកដល់ពេលនេះ ក្រោយ​ចូលនិវត្តន៍ការងារពួកគាត់ទទួលបានរបបប្រាក់សោធននេះពិតប្រាកដមែន និង​យ៉ាង​ទៀង​ទាត់​ ដោយក្នុងមួយខែទទួលបានចំនួន២លើក តាមរយៈកុងធនាគារ។

សូមជំរាបជូនថា ការអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់​បុគ្គល​ទាំង​ឡាយ​ដែល​ស្ថិត​នៅ​ក្រោម បទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ គឺជារបបភាគទានជាកាតព្វកិច្ចរួមគ្នា រវាង​និយោជក និងកម្មករនិយោជិត ដោយត្រូវបានកំណត់មានដូចជា៖ ភាគទានតាមរបបកាតព្វកិច្ច ៥​ឆ្នាំដំបូង បង់៤% ក្នុងនោះកម្មករនិយោជិត ២% និងនិយោជក២%។ ៥ឆ្នាំបន្ទាប់ បង់៨% ក្នុង​នោះ​កម្មករ​និយោជិត៤% និងនិយោជក៤%។ ចាប់ពីឆ្នាំទី១១ទៅ តម្រូវបង់ ១០,៧៥%​=​៨%​+​២,៧៥%​ ក្នុងនោះកម្មករនិយោជិត ៥,៣៧៥% និងនិយោជក ៥,៣៧៥%។ ប្រាក់​ឈ្នួល​ជាប់​ភាគ​ទាន​ត្រូវកំណត់អប្បបរមាចំនួន ៤០ម៉ឺនរៀល និងប្រាក់ឈ្នួលជាប់ភាគទានពិដាន ១លាន ២​សែន​រៀល​៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
2026/05/13 10:05:27 pm        1
កម្ពុជា ដាក់ឱ្យប្រើប្រាស់ បណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ
2026/05/13 07:50:35 pm        1
កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ
2026/05/13 05:21:11 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់

2026/05/13 10:05:27 pm
​[UPDATE] លោក Trump ធ្វើដំណើរទៅដល់ទីក្រុងប៉េកំាង សម្រាប់ជំនួបកំពូលជាមួយប្រធានធិបតីចិន
2026/05/13 09:05:23 pm
​ស្រ្តីជាម្តាយប៉ាឡេស្ទីនសោកសៅចំពោះការរំឭកដល់ការចងចាំដ៏ជូរចត់នៃសង្រ្គាមនៅតំបន់ហ្កាហ្សា
2026/05/13 09:04:00 pm
​អង្គការណាតូអញ្ជើញកាតា អារ៉ាប់រួម បារ៉ែន និងគូវ៉ែត ចូលរួមកិច្ចប្រជុំកំពូល Ankara
2026/05/13 08:40:19 pm
​វិមានក្រឹមឡាំង៖ រុស្ស៊ីអាចធ្វើអាជីវកម្មជាមួយអាមេរិក បើឈប់យកបញ្ហាពាណិជ្ជកម្មទៅពាក់ព័ន្ធអ៊ុយក្រែន
2026/05/13 08:37:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/13 08:52:54 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/13 09:40:12 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/09 12:23:17 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/12 01:41:06 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am