គិតត្រឹមដើមខែកក្កដានេះមានពលរដ្ឋជាង ៥០ម៉ឺននាក់បានស្នើសុំចុះឈ្មោះចូលសមាជិក ប.ស.ស.

2025/07/10 01:00:40 pm        220

គិតចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតត្រឹមសប្តាហ៍ទី១ ខែកក្កដា ឆ្នាំ២០២៥នេះ ប្រជា​ពលរដ្ឋ​ដែល​ប្រកបរបរ និងមានចំណូលផ្ទាល់ខ្លួន ដូចជាអាជីវករ អ្នកលក់ដូរតាមរទេះ និងអ្នករត់ម៉ូតូឌុប ឬ​កង់​បី​ជា​ដើម បានចុះឈ្មោះចូលជាសមាជិក ប.ស.ស. តាមរបបភាគទានស្ម័គ្រចិត្ត ដើម្បីទទួល​បាន​ការ​គាំពារ​ទៅ​លើ​ការថែទាំសុខភាព រួមទាំងប្រាក់បំណាច់មាតុភាព មានចំនួនកើនឡើងរហូតជាង ៥០ម៉ឺននាក់។ 

ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃ​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា បន្ទាប់​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព​សម្រាប់​បុគ្គល​ស្វ័យ​និយោជន៍ ដែលសំដៅដល់ជនដែលប្រកបការងារ ឬមុខរបររកចំណូលផ្ទាល់ខ្លួន ដោយមិន​ពាក់​ព័ន្ធ​នឹង​ប្រាក់​ឈ្នួល ឬប្រាក់បៀវត្សដែលផ្តល់ដោយនិយោជក ឬរដ្ឋតាមកិច្ចសន្យាការងារ ហើយក៏មិន​មាន​ប្រើ​ប្រាស់​កម្មករ​និយោជិតនៅក្នុងសកម្មភាពការងារ ឬមុខរបររបស់ខ្លួន បានកត់សម្គាល់ឃើញថា មាន​ការ​ចាប់​អារម្មណ៍យ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋ និងសមាជិកក្នុងបន្ទុក ប.ស.ស. ។ ឯកឧត្តម បានបន្តថា ដោយឡែក មូលដ្ឋានសុខាភិបាល ដែលជាដៃគូសហការជាមួយ ប.ស.ស. ទាំងមន្ទីរសាធារណៈ និង​ឯកជន មានចំនួនសរុប ១,៥៩៩ ក្នុងនោះមន្ទីរពេទ្យឯកជនចំនួន ១៦៤។

ក្រុមប្រជាពលរដ្ឋដែលរស់តំបន់ផ្សេងៗគ្នា ដែលបានប្រើប្រាស់សេវាថែទាំសុខភាពតាមរយៈប័ណ្ណ ប.ស.ស. បានឲ្យ ប៊ីធីវី ដឹងថា ពួកគាត់ពិតជាមានអារម្មណ៍ថាកក់ក្តៅ និងសប្បាយចិត្តណាស់ ព្រោះ​មិន​នឹក​ស្មាន​ទេថា ប័ណ្ណនេះពិតជាមានសារសំខាន់ជាខ្លាំង ក្នុងការជួយសម្រាល​លើ​បន្ទុក​ចំណាយ​ក្នុង​គ្រួសារ​នៅ​ពេល​មានបញ្ហាសុខភាពត្រូវទៅពេទ្យ។ លើសពីនេះថែមទៀត គឺមានការយក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ ជាពិសេសការព្យាបាលជំងឺដោយមិនអស់ប្រាក់ និងសុវត្ថិភាពខ្ពស់។

ដើម្បីទទួលបានអត្ថប្រយោជន៍ខាងលើនេះ បុគ្គល​ស្វ័យ​និយោជន៍​អាច​ស្នើ​សុំ​ចុះ​បញ្ជី​ការ​នៅ​បេឡាជាតិ​សន្តិ​សុខសង្គម (ប.ស.ស.) ដោយត្រូវអនុវត្តតាមលក្ខខណ្ឌ រួមមាន៖ ត្រូវមានមុខ​របរ​មានប្រាក់​ចំណូល​ផ្ទាល់​ខ្លួន​មិនពាក់ព័ន្ធនិងប្រាក់ឈ្នួល ,ធ្វើការងារ ឬប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន ដោយមិន​ប្រើ​ប្រាស់​បុគ្គលិក , ត្រូវមានអាយុមិនលើសពី៦០ឆ្នាំ និងសាមីខ្លួនត្រូវអញ្ជើញមកស្នើសុំធ្វើប័ណ្ណ ប.ស.ស. ដោយ​ផ្ទាល់ និងភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម និងតម្រូវឲ្យបង់ថ្លៃចំនួន ១៥,៦០០​រៀល ក្នុង១ខែ ដើម្បីទទួលបានរបបសន្តិសុខសង្គម៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ប្រជាជនភៀសសឹក២៣៨៤គ្រួសារ​ ស្នាក់នៅបណ្តោះអាសន្ន ក្នុងខេត្តកំពង់ធំ​ ទទួលអំណោយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​
2025/08/08 01:23:57 pm        1
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារត្រៀមចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី
2025/08/08 01:14:59 pm        1
គិតមកដល់ពេលនេះ ព្រលានយន្តថ្មីក្រុងតាខ្មៅសម្រេចការសាងសង់ ១០០% និងគ្រោងបើកដំណើរការនៅថ្ងៃទី៩ ខែកញ្ញា
2025/08/08 01:08:58 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ ប្រមុខ UN រីករាយណាស់ដែលបានឃើញកិច្ចប្រឹងប្រែងរបស់កម្ពុជា និងថៃ ក្នុងការបញ្ឈប់ជម្លោះ

2025/08/08 01:31:45 pm
​ប្រជាជនភៀសសឹក២៣៨៤គ្រួសារ​ ស្នាក់នៅបណ្តោះអាសន្ន ក្នុងខេត្តកំពង់ធំ​ ទទួលអំណោយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​
2025/08/08 01:23:57 pm
​សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារត្រៀមចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី
2025/08/08 01:14:59 pm
​គិតមកដល់ពេលនេះ ព្រលានយន្តថ្មីក្រុងតាខ្មៅសម្រេចការសាងសង់ ១០០% និងគ្រោងបើកដំណើរការនៅថ្ងៃទី៩ ខែកញ្ញា
2025/08/08 01:08:58 pm
​ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ទទួលជំនួបជាមួយឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា ពិភាក្សាលើការងារពាក់ព័ន្ធនឹងវិស័យឌីជីថល
2025/08/08 12:53:32 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/08/07 01:56:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/08/01 08:01:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/08/03 05:20:20 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/08/08 02:12:10 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/01 10:49:19 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am