ព្យុះត្រូពិក Wipha គំរាមកំហែងប្រទេសចិនភាគខាងត្បូង បន្ទាប់ពីវាយលុកតៃវ៉ាន់ និងហ្វីលីពីន

2025/07/20 11:10:08 am        108

ព្យុះត្រូពិកដែលបានជំរុញឱ្យមានការលុបចោលជើងហោះហើរ និងនាវាចម្លងនៅកោះតៃវ៉ាន់ ត្រូវបានគេព្យាករណ៍ថានឹងបង្កើនឥទ្ធិពលដល់កម្លាំងជាព្យុះទីហ្វុង មុនពេលវាយប្រហារឆ្នេរសមុទ្រភាគខាងត្បូងប្រទេសចិននៅថ្ងៃអាទិត្យ២០ កក្កដា។      

ព្យុះមុននេះបានឆ្លងកាត់ប្រទេសហ្វីលីពីន ជាកន្លែងដែលរថយន្តដឹកទំនិញមួយគ្រឿងបានចត ត្រូវបានកំទេចដោយរចនាសម្ព័ន្ធផ្ទាំងប៉ាណូមួយដែលត្រូវបានដួលរលំដោយខ្យល់បក់ខ្លាំងនៅក្នុងទីក្រុង ក្វេស៊ុន (Quezon) ភាគខាងជើងនៃទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។    

ទីភ្នាក់ងារព័ត៌មានកណ្តាលរបស់កោះតៃវ៉ាន់ បាននិយាយថាព្យុះទីហ្វុង Wipha មានកម្លាំងខ្យល់អតិបរមា ១០១ គីឡូម៉ែត្រក្នុងមួយម៉ោង និងខ្យល់បក់រហូតដល់១២៦ គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេល បានឆ្លងកាត់ភាគខាងត្បូងនៃកោះតៃវ៉ាន់កាលពីថ្ងៃសៅរ៍។

ទីភ្នាក់ងារសារព័ត៌មានបាននិយាយថា កម្រិតទឹកភ្លៀងជាង២០សង់ទីម៉ែត្រត្រូវបានកត់ត្រានៅក្នុងស្រុក ហ៊ួលៀន (Hualien) និងតៃទុង (Taitung) នៅលើឆ្នេរសមុទ្រភាគខាងកើតរបស់កោះតៃវ៉ាន់។ ជើងហោះហើរក្នុងស្រុកជាច្រើនត្រូវបានលុបចោល ហើយសេវានាវាចម្លងចំនួន ១៤ គ្រឿងត្រូវបានផ្អាក ដោយសារសមុទ្រមានខ្យល់បក់ខ្លាំង ។

ព្យុះទី ៦ នៃរដូវកាលនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិចត្រូវបានគេព្យាករណ៍ថានឹងឈានដល់កម្លាំងព្យុះទីហ្វុង មុនពេលឆ្លងកាត់ជិតទីក្រុងហុងកុងពេញមួយយប់។ ព្យុះនេះត្រូវបានគេរំពឹងថានឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំងនៅតាមឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេសចិន ហើយបន្ទាប់មកចុះខ្សោយកម្លាំងនៅពេលឆ្ពោះទៅទិសខាងលិច ទៅកាន់ប្រទេសវៀតណាម និងឡាវ៕

អត្ថបទដែលទាក់ទង

អាមេរិក គំរាមជើងហោះហើរប្រទេសម៉ិកស៊ិកជុំវិញការដឹកទំនិញ និងបញ្ហាប្រកួតប្រជែង
2025/07/21 12:16:37 pm        1
លោក Trump និយាយថា លោកនឹងជួយពលរដ្ឋអាហ្វហ្គានីស្ថានដែលត្រូវបានឃុំខ្លួននៅអារ៉ាប់រួម
2025/07/21 12:11:37 pm        1
អ្នកប្រយុទ្ធBedouin ធ្វើដំណើរទៅភូមិក្បែរក្រុង Sweida ខណៈស៊ីរីនិយាយថាបទឈប់បាញ់នៅតែមាន
2025/07/21 12:08:00 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិក គំរាមជើងហោះហើរប្រទេសម៉ិកស៊ិកជុំវិញការដឹកទំនិញ និងបញ្ហាប្រកួតប្រជែង

2025/07/21 12:16:37 pm
​លោក Trump និយាយថា លោកនឹងជួយពលរដ្ឋអាហ្វហ្គានីស្ថានដែលត្រូវបានឃុំខ្លួននៅអារ៉ាប់រួម
2025/07/21 12:11:37 pm
​អ្នកប្រយុទ្ធBedouin ធ្វើដំណើរទៅភូមិក្បែរក្រុង Sweida ខណៈស៊ីរីនិយាយថាបទឈប់បាញ់នៅតែមាន
2025/07/21 12:08:00 pm
​ក្រុមសិទ្ធិមនុស្ស៖ ការប៉ះទង្គិចរវាងនិកាយផ្សេងគ្នានៅស៊ីរីបណ្តាលឲ្យមនុស្សជាង១.០០០ នាក់ស្លាប់
2025/07/21 12:05:20 pm
​អ៊ីរ៉ង់ នឹងបើកកិច្ចចរចានុយក្លេអ៊ែរជាមួយប្រទេសមហាអំណាចអឺរ៉ុបចំនួន៣ នៅថ្ងៃសុក្រ
2025/07/21 11:55:18 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/07/19 08:18:44 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/07/21 01:58:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/07/20 02:46:39 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/07/19 01:13:43 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am