ការប៉ះទង្គិចគ្នាខាងនិកាយបានបន្តនៅភាគខាងត្បូងប្រទេសស៊ីរី ទោះបីជាមានបទឈប់បាញ់ភ្លាមៗដែលត្រូវបានប្រកាសដោយប្រធានាធិបតីរបស់ប្រទេសនេះក៏ដោយ។
របាយការណ៍នានាបាននិយាយថា ក្រុមអ្នកប្រយុទ្ធសហគមន៍ឌ្រូស (Druze) កាលពីថ្ងៃសៅរ៍បានរុញខ្មាន់កាំភ្លើងជនជាតិភាគតិចបេដូអ៊ីន (Bedouin) ចេញពីទីក្រុង Suweida ប៉ុន្តែការប្រយុទ្ធគ្នានៅតែបន្ត ក្នុងផ្នែកផ្សេងទៀតនៃខេត្តនេះ យ៉ាងណា ព័ត៌មាននេះ ពុំត្រូវបានបញ្ជាក់ដោយទូរទស្សន៍ BBC ទេ។
កងកម្លាំងរដ្ឋាភិបាលបានដាក់ពង្រាយនៅដើមសប្តាហ៍នេះ ដោយប្រធានាធិបតីបណ្តោះអាសន្នលោក Ahmed al-Sharaa ត្រូវបានស្តីបន្ទោសចំពោះការចូលរួមក្នុងការវាយប្រហារលើក្រុមសហគមហ៍ជនជាតិភាគតិច ឌ្រូស ។ មនុស្សជាង ៩០០ នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងសប្តាហ៍មុន។ ភាគីទាំងអស់ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តិអំពើឃោរឃៅ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានទាមទារឱ្យបញ្ចប់ "ការចាប់រំលោភ និងការសម្លាប់មនុស្សស្លូតត្រង់" នៅក្នុងប្រទេសស៊ីរី ក្នុងការបង្ហោះនៅលើបណ្ដាញសង្គម X កាលពីថ្ងៃសៅរ៍។
គួររម្លឹកថា កាលពីដើមសប្តាហ៍នេះ អ៊ីស្រាអែល បានប្រកាសគាំទ្រដល់ក្រមជនជាតិភាគតិចឌ្រូស និងបានធ្វើអន្តរាគមន៍ ដោយវាយលុកតាមអាកាសលើកងកម្លាំងរដ្ឋាភិបាល និងក្រសួងការពារជាតិក្នុងរដ្ឋធានីដាម៉ាស(Damascus)៕