ការព្រមានអំពីរលកយក្សស៊ូណាមិ ត្រូវបានចេញ បន្ទាប់ពីការរញ្ជួយដីចំនួន ៣ លើកដែលក្នុងនោះមានមួយលើកមានកម្រិត ៧,៤រ៉ិចទ័រ ត្រូវបានកត់ត្រានៅឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ប្រទេសរុស្ស៊ី នេះបើយោងតាមការស្ទង់មតិភូគព្ភសាស្ត្រសហរដ្ឋអាមេរិក (USGS) ។
យោងតាមប្រភពដដែល ការរញ្ជួយដីដ៏ខ្លាំងក្លាចំនួនបីលើក បានកើតឡើងនៅក្នុងតំបន់ដូចគ្នានៅឆ្នេរសមុទ្រ Petropavlovsk-Kamchatsky ក្នុងរយៈពេល ៣២ នាទី។
ការរញ្ជួយដីពីរលើកមានកម្រិត៦,៧រ៉ិចទ័រ និងមួយទៀតក្នុងកម្រិត៧,៤រ៉ិចទ័រ។ តិចជាង៣០ នាទីមុននោះ ការរញ្ជួយដីកម្រិត៥,០រ៉ិចទ័រក៏ត្រូវបានរាយការណ៍នៅក្នុងតំបន់ដូចគ្នាដែរ។
ស្ថាប័នតាមដានការរញ្ជួយដី GFZ របស់ប្រទេសអាល្លឺម៉ង់ក៏បានបញ្ជាក់ផងដែរថាយ៉ាងហោចណាស់ការរញ្ជួយដីកម្រិត ៦,៧ រ៉ិចទ័រត្រូវបានកត់ត្រានៅក្បែរភាគខាងកើតនៃតំបន់ Kamchatka នៅថ្ងៃអាទិត្យនេះ ។
ទីក្រុង Petropavlovsk-Kamchatsky មានប្រជាជនប្រមាណ ១៦៣.១៥២នាក់ នេះបើយោងតាមគេហទំព័ររបស់ទីក្រុងនេះ៕