មេដឹកនាំប្រទេសអាល្លឺម៉ង់បានស្នើកាលពីថ្ងៃសៅរ៍ថា កិច្ចប្រជុំកំពូលត្រីភាគីរវាងលោកប្រធានាធិបតីអាមេរិកលោក Donald Trump ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អាចនឹងប្រព្រឹត្តទៅនៅអឺរ៉ុប។
អធិការបតីអាល្លឺម៉ង់លោក Friedrich Merz បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ NTV និង RTL ថា លោកគិតថាកិច្ចប្រជុំត្រីភាគីបែបនេះនឹងប្រព្រឹត្តទៅ ។
លោកថា កាលបរិច្ឆេទ និងទីកន្លែងនៅតែត្រូវពិភាក្សានៅឡើយ។ ពួកលោកបានលើកឡើងថា កន្លែងមួយអាចត្រូវបានរកឃើញនៅអឺរ៉ុប។
លោក Trump បន្ទាប់ពីកិច្ចប្រជុំកំពូលកាលពីថ្ងៃសុក្ររបស់លោកជាមួយលោកPutinនៅរដ្ឋ អាឡាស្កា ពិភាក្សាអំពីសង្គ្រាមអ៊ុយក្រែនបាននិយាយថា រូបលោកនិងក្រុមមេដឹកនាំអឺរ៉ុបចង់មើលឃើញកិច្ចប្រជុំកំពូលមួយទៀតកើតឡើងនៅពេលនេះដោយមានកៅអីនៅតុចរចា សម្រាប់លោក Zelensky ដែរ។
លោកថាមានបញ្ហាលម្អិតជាច្រើន ព័ត៌មានទាំងនោះនឹងត្រូវបញ្ជាក់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃ ឬសប្ដាហ៍ទៀត៕