សម្ព័ន្ធនៃប្រជាជាតិអារ៉ាប់ និងឥស្លាម បានថ្កោលទោសសេចក្តីថ្លែងការណ៍ "ក្នុងលក្ខខណ្ឌខ្លាំងបំផុត" ដែលធ្វើឡើងដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ទាក់ទងការធ្វើឲ្យក្លាយជាការពិតនូវចក្ខុវិស័យក្នុងការពង្រីកអ៊ីស្រាអែលកាន់តែអស្ចារ្យ។
លោក Sharon Gal អ្នកសម្របសម្រួលកម្មវិធីកិច្ចសម្ភាសន៍របស់ប៉ុស្តិ៍ i24 NEWS របស់អ៊ីស្រាអែលបានសួរលោក Netanyahu ទាក់ទឹងនឹងការធ្វើឲ្យក្លាយជាការពិតនូវចក្ខុវិស័យក្នុងការពង្រីកអ៊ីស្រាអែលកាន់តែអស្ចារ្យ ដោយលោក Netanyahu បាននិយាយថាពិត មែនហើយ ។
គោលគំនិតនៃការពង្រីកអ៊ីស្រាអែលឲ្យកាន់តែអស្ចារ្យ "Greater Israel" ដែលគាំទ្រដោយជនជាតិអ៊ីស្រាអែលជ្រុលនិយម ត្រូវបានគេយល់ថាសំដៅទៅលើចក្ខុវិស័យពង្រីកដែលទាមទារឱ្យកាន់កាប់តំបន់ West Bank តំបន់ ហ្កាហ្សា ផ្នែកខ្លះនៃប្រទេសលីបង់ ស៊ីរី អេហ្ស៊ីប និងហ្ស៊កដានី។
សេចក្តីថ្លែងការណ៍រួមមួយដោយសម្ព័ន្ធនៃបណ្តាប្រទេសអារ៉ាប់ និងឥស្លាមចំនួន ៣១ និងសម្ព័ន្ធអារ៉ាប់បាននិយាយថា សេចក្តីថ្លែងការណ៍ទាំងនេះតំណាងឱ្យការមិនយកចិត្តទុកដាក់យ៉ាងធ្ងន់ធ្ងរ និងការបំពានយ៉ាងជ្រុលហួសហេតុ និងគ្រោះថ្នាក់ដល់ច្បាប់អន្តរជាតិ ព្រមទាំងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងអន្តរជាតិដែលមានស្ថិរភាព៕