ក្រុមអាជ្ញាធរក្នុងតំបន់បានរាយការណ៍នៅថ្ងៃអាទិត្យ១៧សីហា ថា ទឹកជំនន់ដ៏គំហុកបានវាយប្រហារ ពាសពេញកន្លែងបោះជំរំក្នុងព្រៃនៅតំបន់ស្វយ័តម៉ុងហ្គោលី នៃភាគខាងជើងប្រទេសចិន កាលពីល្ងាចថ្ងៃសៅរ៍ដោយបានសម្លាប់មនុស្ស ៨នាក់ និង៤ នាក់ទៀតបាត់ខ្លួន ខណៈរដូវមូសុងអាស៊ីប៉ូព៌ាបន្តវាយប្រហារប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកមួយនេះ។
យោងតាមនាយកដ្ឋានផ្សព្វផ្សាយសារធារណៈបានឱ្យដឹងគ្រោះមហន្តរាយនេះ បានកើតឡើងនៅវេលាម៉ោង១០យប់ថ្ងៃសៅរ៍នៅតំបន់ខាងលើនៃទន្លេ Urad Rear Banner ក្នុងទីក្រុង Bayannur របស់តំបន់ស្វយ័តម៉ុងហ្គោលី ។
គិតត្រឹមម៉ោង ១០ ព្រឹកថ្ងៃអាទិត្យ មនុស្សម្នាក់ត្រូវបានជួយសង្គ្រោះ ៨ នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ និង ៤ នាក់ទៀតបាត់ខ្លួន។
ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងដំណើរការ។
ប្រទេសចិន រងគ្រោះជាច្រើនសប្ដាហ៍មកហើយពីអាកាសធាតុអាប់អួរខ្លាំង ចាប់តាំងពីខែកក្កដា មក ដោយរងការវាយប្រហារពីភ្លៀងធ្លាក់ខ្លាំងជាងធម្មតា នៅភាគខាងជើង និងខាងត្បូង៕