ក្រសួងប្រៃសណីយ៍​ ប្រកាស​ផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់(មិន​មែន​អាហារូបករណ៍) ដល់បេក្ខជនប្រឡងជាប់បាក់ឌុប សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល

2025/08/31 07:05:53 am        322

ដើម្បីគាំទ្រដល់ដំណើរការកសាងមូលធនមនុស្សឌីជីថលឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងរដ្ឋាភិបាលឌីជីថល ក៏ដូចជាបំពេញបន្ថែមលើការអនុវត្ត “កម្មវិធី​អាហា​រូប​ករណ៍​ទេព​កោសល្យឌីជីថលតេជោ” ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បាន​បង្កើត “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល (ក.អ.ជ.ឌ.)” ដែលមានឈ្មោះជាភាសាអង់គ្លេសថា Digital Skill Development Program (DSDP) ដែល​ជា​កម្ម​វិធីផ្ត​ល់​ថវិកា​សិក្សា​ដោយ​មិន​គិត​ការ​ប្រាក់ (ជំនួយហិរញ្ញវត្ថុ) មិនមែនជាអាហារូបករណ៍ (Financial Aid without Interest)។ ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ ក.ប.ទ. នឹងវាយតម្លៃជ្រើ​ស​រើស​បេក្ខ​ជន​ប្រឡង​ជាប់​សញ្ញា​បត្រ​មធ្យម​សិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥ ដែលមានបំណង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​បច្ចេក​វិទ្យាឌីជីថល នៅតាមគ្រឹះស្ថានឧត្តមសិក្សាដៃគូរបស់ ក.អ.ជ.ឌ. ចំនួន ៦ ដោយ​ភ្ជាប់​មក​ជា​មួយ​នូវ​ជំនាញ លក្ខខណ្ឌ និងអត្ថប្រយោជន៍ដូចខាងក្រោម៖

ក. គ្រឹះស្ថានឧត្តមសិក្សា និងជំនាញសិក្សា

1. បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)៖

‐ វិស្វកម្មសុសវែរ (Software Engineering)

‐ វិទ្យាសាស្ត្រទិន្នន័យ (Data Science)

‐ ពាណិជ្ជកម្មអេឡិចត្រូនិក (e-Commerce)

‐ វិស្វកម្មទូរគមនាគមន៍និងបណ្តាញ (Telecommunications and Networking Engineering)

‐ សន្តិសុខសាយប័រ (Cybersecurity)

2. សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)៖

‐ ការគ្រប់គ្រងព័ត៌មានវិទ្យា / វិទ្យាសាស្ត្រកុំព្យូទ័រ (Information Technology Management / Computer Science)

‐ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (Information and Communication Technology)

‐ សន្តិសុខសាយប័រ (Cybersecurity)

‐ បញ្ញាសិប្បនិម្មិត (Artificial Intelligence)

‐ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល (Digital Infrastructure)

‐ ការអភិវឌ្ឍសុសវែរ (Software Development)

‐ ការវិភាគទិន្នន័យ/ប្រព័ន្ធព័ត៌មាន (Data Analytics/Information Systems)

‐ ការអភិវឌ្ឍនិងការរចនាកម្មវិធីអន្តរកម្ម (Interactive App Design and Development)

3. សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)៖

‐ វិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិក (Telecommunications and Electronic Engineering)

‐ វិស្វកម្ម និងវិទ្យាសាស្រ្តទិន្ន័យ (Data Science and Engineering)

‐ ព័ត៌មានវិទ្យា (Information Technology)

‐ វិស្វកម្មបច្ចេកវិទ្យាព័ត៌មាន (Information Technology Engineering)

4. សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)៖

‐ សេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថល (Digital Economy)

‐ បច្ចេកវិទ្យាហិរញ្ញវត្ថុ (Financial Technology)

‐ សហគ្រិនភាពសកលនិងនវានុវត្តន៍ (Global Entrepreneurship and Innovation)

5. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)៖

‐ វិស្វកម្មសុសវែរ (Software Engineering)

‐ វិស្វកម្មបញ្ញាសិប្បនិម្មិត និងសន្តិសុខសាយប័រ (AI Engineering and Cybersecurity)

6. សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (Paragon.U)៖

‐ វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)

‐ គ្រប់គ្រងប្រព័ន្ធព័ត៌មាន (Management of Information Systems)

‐ រចនាប្លង់ និងប្រព័ន្ធផ្សព្វផ្សាយ (Digital Arts and Design)។

ខ. អត្ថប្រយោជន៍

បេក្ខជនជ័យលាភីនៃ ក.អ.ជ.ឌ. នឹងទទួលបានអត្ថប្រយោជន៍ ដូចខាងក្រោម៖

‐ ថវិកាបង់ថ្លៃសិក្សារហូតដល់ចប់ថ្នាក់បរិញ្ញាបត្រ ដោយមិនគិតការប្រាក់ (មិនមែនជាអាហារូបករណ៍)

‐ ថវិកាសម្រាប់ទិញកុំព្យូទ័រយួរដៃ ១ គ្រឿង (ប្រសិនបើមានតម្រូវការ)

‐ ថវិកាសម្រាប់បង់ថ្លៃជួលកន្លែងស្នាក់នៅ (ប្រសិនបើមានតម្រូវការ)

‐ ការប្រឹក្សាយោបល់អំពីការសិក្សា ការស្នាក់នៅ និងការអភិវឌ្ឍអាជីព

‐ ឱកាសការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងវិស័យសាធារណៈនិងឯកជន និង

‐ អត្ថប្រយោជន៍ផ្សេងទៀត ដែលទទួលបានតាមរយៈគ្រឹះស្ថានឧត្តមសិក្សានីមួយៗ។

គ. លក្ខខណ្ឌនៃការជ្រើសរើស

បេក្ខជនត្រូវគោរពតាមលក្ខខណ្ឌ ដូចខាងក្រោម៖

‐ មានសញ្ជាតិខ្មែរ

‐ ជាសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥ មាននិទ្ទេសរួម A B ឬ C

‐ ជាបេក្ខជនដែលបានបំពេញគ្រប់លក្ខខណ្ឌនៃការចុះឈ្មោះចូលរៀន នៅតាមគ្រឹះស្ថានឧត្ដមសិក្សាដៃគូទាំង ៦

‐ ឆ្លងកាត់ការវាយតម្លៃ (ជាការសម្ភាសន៍ ឬការធ្វើតេស្តសមត្ថភាព) ដោយលេខាធិការដ្ឋាននៃ ក.អ.ជ.ឌ.

‐ ចុះកិច្ចសន្យាជាមួយលេខាធិការដ្ឋាននៃ ក.អ.ជ.ឌ. បន្ទាប់ពីត្រូវបានជ្រើសរើស

‐ សិស្សដែលមានជីវភាពក្រីក្រ មកពីជនបទដាច់ស្រយាល ជនមានពិការភាព ឬសិស្សនារី ត្រូវបានលើកទឹកចិត្ត។

ឃ. សំណុំលិខិតចុះឈ្មោះស្នើសុំ

បេក្ខជនត្រូវបំពេញពាក្យស្នើសុំតាមប្រព័ន្ធអនឡាញ (Online Application) ដោយត្រូវស្កេនភ្ជាប់ឯកសារយោងរួមមាន៖

‐ រូបថតទំហំ 4x6

‐ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិផ្លូវការ

‐ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬសំបុត្រកំណើត

ក្នុងករណីបេក្ខជនត្រូវបានវាយតម្លៃជ្រើសរើសដើម្បីទទួលបានថវិកាសិក្សាដោយមិនគិតការប្រាក់ បេក្ខជនត្រូវប្រគល់ឯកសារថតចម្លងដោយមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច ឬឯកសារថតចម្លងដែលមានភ្ជាប់ QR Code ស្តង់ដាដែលអាចផ្ទៀងផ្ទាត់បានតាមថ្នាល verify.gov.kh របស់រាជរដ្ឋាភិបាល ជាអាទិ៍៖

‐ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិផ្លូវការ

‐ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬសំបុត្រកំណើត

‐ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ

‐ ឯកសារសហព័ទ្ធ (ប្រសិនជាមាន) និង

‐ អត្តសញ្ញាណប័ណ្ណ ឪពុក ម្តាយ ឬអាណាព្យាបាល។

ង. កាលបរិច្ឆេទ និងការទទួលពាក្យ

‐ បេក្ខជនត្រូវបំពេញពាក្យស្នើសុំតាមប្រព័ន្ធអនឡាញតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/dsdp-registration

‐ កាលបរិច្ឆេទទទួលពាក្យគិតចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥

‐ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមទូរសព្ទលេខ ១២៣។

អត្ថបទដែលទាក់ទង

ធានាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ចាប់អារម្មណ៍សហការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសង្គម និងវិស័យអប់រំទំនើប នៅកម្ពុជា
2025/09/02 01:11:52 am        1
ឯកឧត្តម វ៉ាង វិនពីន៖សំឡេងរបស់ប្រទេសកម្ពុជាឮកាន់តែខ្លាំងឡើងៗនៅលើឆាកអន្តរជាតិ
2025/09/01 11:11:09 pm        1
សម្ដេចតេជោអរគុណវៀតណាមបានផ្ដល់អាហារូបករណ៍គ្រប់វិស័យជាបន្តបន្ទាប់ទាំងវិស័យសេដ្ឋកិច្ច វិស័យយោធាបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា
2025/09/01 10:56:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ធានាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ចាប់អារម្មណ៍សហការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសង្គម និងវិស័យអប់រំទំនើប នៅកម្ពុជា

2025/09/02 01:11:52 am
​ឯកឧត្តម វ៉ាង វិនពីន៖សំឡេងរបស់ប្រទេសកម្ពុជាឮកាន់តែខ្លាំងឡើងៗនៅលើឆាកអន្តរជាតិ
2025/09/01 11:11:09 pm
​សម្ដេចតេជោអរគុណវៀតណាមបានផ្ដល់អាហារូបករណ៍គ្រប់វិស័យជាបន្តបន្ទាប់ទាំងវិស័យសេដ្ឋកិច្ច វិស័យយោធាបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា
2025/09/01 10:56:46 pm
​អគ្គលេខាធិការបក្សកុម្មុយនីសវៀតណាមសម្តែងក្តីរីករាយចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមនាពេលបច្ចុប្បន្នដែលមានភាពរីកចម្រើន
2025/09/01 10:44:52 pm
​សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវម៉ឺងម៉ាត់ឱ្យចាត់វិធានការចំពោះមុខតថភាពភូមិសាស្ត្រនយោបាយកាន់តែស្មុគស្មាញ
2025/09/01 09:40:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/09/01 04:58:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/08/01 08:01:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/09/01 12:35:55 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/08/31 09:58:38 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/18 09:25:58 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am