ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំណាតូ៖ លោកTrump នឹងផ្តល់លទ្ធភាពដល់អ៊ុយក្រែន​ឲ្យវាយប្រហារ​កាន់​តែ​ជ្រៅចូលដីរុស្ស៊ី

2025/08/31 02:50:49 pm        71

លោក Matt Whitaker ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការ NATO បាននិយាយថា រដ្ឋបាលរបស់លោក Donald Trump នឹងផ្តល់ឱ្យយោធាអ៊ុយក្រែននូវលទ្ធភាពវាយប្រហារកាន់តែជ្រៅ ចូលទៅក្នុងទឹកដីរបស់ប្រទេសរុស្ស៊ី ។

សារព័ត៌មាន Newsweek បានទាក់ទងទៅមន្ទីរបញ្ចកោណ រួមជាមួយក្រសួងការពារជាតិរុស្ស៊ី និងអ៊ុយក្រែន ដើម្បីសុំការអត្ថាធិប្បាយកាលពីថ្ងៃសៅរ៍ ។

លោកប្រធានាធិបតី Trump បានខិតខំប្រឹងប្រែងរួមគ្នាដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែន ដោយជួបជាមួយមេដឹកនាំរុស្ស៊ី លោក Vladimir Putin នៅរដ្ឋ Alaska កាលពីថ្ងៃទី ១៥ ខែសីហា។ ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ លោក Putin ពុំទាន់បានធ្វើសម្បទានទេ ស្របពេលមានការអំពាវនាវឱ្យមានបទឈប់បាញ់ និងពុំបានប្តេជ្ញាជួបប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ដោយផ្ទាល់នោះទេ។ 

លោក Trump អាចសង្ឃឹមថានឹងផ្ដល់លទ្ធភាពថ្មីដល់អ៊ុយក្រែន សម្រាប់ការវាយប្រហារកាន់តែជ្រៅ ចូលក្នុងទឹកដីប្រទេសរុស្ស៊ី ដែលនឹងនាំលោក Putin ខិតទៅជិតកិច្ចព្រមព្រៀងសន្តិភាព។

គេមិនច្បាស់ថាលទ្ធភាពអ្វី ឬប្រព័ន្ធអាវុធអ្វី ដែលលោក Whitaker សំដៅដល់នោះទេ។ អ៊ុយក្រែនបានស្នើសុំការអនុញ្ញាតម្តងហើយម្តងទៀតក្នុងការប្រើប្រាស់ប្រព័ន្ធសព្វាវុធដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ដើម្បីវាយលុកគោលដៅកាន់តែជ្រៅ ចូលទៅក្នុងប្រទេសរុស្ស៊ី៕

អត្ថបទដែលទាក់ទង

លោក Xi ប្រាប់សមភាគីអ៊ីរ៉ង់ថា ចិនគាំទ្រសិទ្ធិរបស់ទីក្រុងតេអេរ៉ង់ ចំពោះការផលិតថាមពលនុយក្លេអ៊ែរស៊ីវិល
2025/09/02 08:32:57 pm        2
ប្រធានាធិបតីអ៊ីស្រាអែលនឹងចូលជួបសម្តេច ប៉ាប ឡេអូ នៅបុរីវ៉ាទីកង់ នាថ្ងៃទី៤ ខែកញ្ញា
2025/09/02 08:32:29 pm        1
មេដឹកនាំទួរគី៖ លោក Putin និងលោក Zelenskiy «មិនទាន់ត្រៀមខ្លួនរួចរាល់» សម្រាប់ជំនួបទល់មុខ ស្ដីពីសង្គ្រាម
2025/09/02 08:01:54 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកអគ្គរដ្ឋទូត​ចិនប្រចាំកម្ពុជា៖​ ចិន ជាប្រទេសផ្ដល់ជំនួយ មុនគេ និងច្រើនជាងគេ ដល់កម្ពុជា ក្នុងជម្លោះព្រំដែន កម្ពុជា-ថៃ

2025/09/02 09:32:44 pm
​លោក Xi ប្រាប់សមភាគីអ៊ីរ៉ង់ថា ចិនគាំទ្រសិទ្ធិរបស់ទីក្រុងតេអេរ៉ង់ ចំពោះការផលិតថាមពលនុយក្លេអ៊ែរស៊ីវិល
2025/09/02 08:32:57 pm
​ប្រធានាធិបតីអ៊ីស្រាអែលនឹងចូលជួបសម្តេច ប៉ាប ឡេអូ នៅបុរីវ៉ាទីកង់ នាថ្ងៃទី៤ ខែកញ្ញា
2025/09/02 08:32:29 pm
​កម្ពុជា នឹងរៀបចំមហោស្រពភាពយន្តកម្ពុជា-អាស៊ីលើកទី៣ ឆ្នាំ២០២៥
2025/09/02 08:29:15 pm
​មេដឹកនាំទួរគី៖ លោក Putin និងលោក Zelenskiy «មិនទាន់ត្រៀមខ្លួនរួចរាល់» សម្រាប់ជំនួបទល់មុខ ស្ដីពីសង្គ្រាម
2025/09/02 08:01:54 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/09/01 04:58:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/08/01 08:01:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/09/02 09:34:36 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/08/31 09:58:38 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/18 09:25:58 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am